សម្លឹង​ចុះ​ក្រោម​មើល​ប្រអប់​ជើង​តិច​មើល អនាគត​ទៅ​អ្នក​អាច​មានបាន​នឹង​គេ​អត់?

តាម​រយៈ​ទម្រង់​ប្រអប់​ជើង ក៏​មាន​ក្បួន​ដែល​គេ​អាច​ទស្សន៍ទាយ​ពី​ជោគជតា​រាសី​ទៅ​ពេល​អនាគត​ផង​ដែរ។ ចូរ​សម្លឹង​មើល​ប្រអប់​ជើង​ខ្លួន​ឯង ហើយ​ធៀប​នឹង​ទម្រង់ ៤ ដូច​បង្ហាញ​ក្នុង​រូប។ ចម្លើយ​របស់​អ្នក យើង​អាច​ទស្សន៍ទាយ​នូវ​អនាគត​នា​ពេល​ខាង​មុខ​បាន៖

Ice_screenshot_20210724 140701

១) កម្ពស់​ម្រាម​មេ​ជើង និង​ទី ២ ឬ​ទី ៣ ដំបូង​ស្មើ​គ្នា

រមែង​ជា​មនុស្ស​ដែល​មាន​ចរិត​សុភាព​រាបសា ចេះ​ជួយ​យក​អាសា​អ្នក​ដទៃ។ ពួក​គេ​រស់នៅ​ក្នុង​ទិសដៅ​ជីវិត​ដ៏​ត្រឹមត្រូវ ហើយ​ធ្វើ​អំពើ​ល្អ​ដាក់​អ្នក​ដទៃ ដោយ​មិន​ចង់​បាន​ផល​តបស្នង​ត្រលប់​មក​វិញ​ឡើយ។

ដោយសារ​ធម្មជាតិ​អំណោយ​ទាន​នេះ​ហើយ ដែល​នាំ​ឲ្យ​ជីវិត​ពួក​គេ​រមែង​មាន​ការ​អភិវឌ្ឍ​និង​ទទួល​បាន​ផ្លែ​ផ្កា​ខ្ពស់​ទៅ​ពេល​ខាង​មុខ។ តែ​ចំណាំ​មើល មនុស្ស​នេះ​ចូលចិត្ត​ភាព​អ៊ូអរ និង​កិច្ច​ប្រាស្រ័យ​ទាក់ទង​ច្រើន មិន​ចូលចិត្ត​ភាព​ស្ងៀមស្ងាត់​ពេក​នោះ​ទេ។

២) មេ​ជើង​និង​កូន​ជើង​នៅ​ប្រវែង​ស្មើ​គ្នា

ជា​មនុស្ស​កម្រ​ខ្លាំង​ណាស់ ដែល​មាន​ប្រអប់​ជើង​ទម្រង់​បែប​នេះ ហើយ​បើ​មាន គេ​តែងតែ​ជា​មនុស្ស​ដែល​មាន​ឆន្ទៈ​ខ្ពស់ និង​ចេះ​ក្រោក​ឈរ​ដោយ​ខ្លួន​ឯង មិន​សូវ​ចាំ​បាច់​មាន​គេ​ជួយ​ជ្រោមជ្រែង​ច្រើន​ឡើយ។

ពួក​គេ​មិន​អនុញ្ញាត​ឲ្យ​ខ្លួន​ធ្លាក់​ទឹក​ចិត្ត ឬ​បាត់បង់​ឆន្ទៈ​របស់​ខ្លួន​ឯង​នោះ​ទេ ចំណុច​ហ្នឹង​ហើយ​ជា​ដើមចម​នាំ​ឲ្យ​ពួក​គេ​រីក​ចម្រើន​ខ្ពស់​ទៅ​មុខ​បាន​នៅ​ពេល​ខាង​មុខ។

៣) ម្រាម​ជើង​ទី​ពីរ បន្ទាប់​ពី​មេ​ជើង​មាន​ប្រវែង​ខ្ពស់​ជាង​គេ

យើង​អាច​និយាយ​ថា ម្រាម​ជើង​ចង្អុល គឺ​មាន​ប្រវែង​ខ្ពស់​ជាង​គេ។ ពួក​គេ​តែងតែ​ជា​មនុស្ស​ដែល​ងាយ​ទទួល​រង​ឥទ្ធិពល​ពី​ពាក្យ​សម្តី និង​អារម្មណ៍​របស់​អ្នក​ដទៃ ហេតុ​នេះ​នាំ​ឲ្យ​តែង​បរាជ័យ​ក្នុង​កិច្ច​ការងារ​មួយ​ចំនួន​ជារឿយៗ។

ទន្ទឹម​នឹង​ជីវិត​ការងារ​មិន​សូវ​រីក​ចម្រើន​ផង ទៅ​មើល​ទំនាក់ទំនង​ស្នេហា ក៏​រាង​រដាក់រដុប​ខ្លាំង​ដែរ។ និយាយ​ទៅ​មនុស្ស​នេះ​នៅ​ឯកោ​យូរ​ណាស់ ទម្រាំ​មាន​គេ​នឹង​គេ។

៤) មេ​ជើង​មាន​កម្ពស់​ខ្ពស់​ជាង​គេ

អ្នក​ដែល​មាន​កម្ពស់​មេ​ជើង​ខ្ពស់​ជាង​គេ​ធៀប​នឹង​ម្រាម​ជើង​ឯ​ទៀត ភាគ​ច្រើន​តែងតែ​សំណាង​ហើយ​ទទួល​បាន​ជោគជ័យ​ក្នុង​មារគា​ជីវិត។ មិន​ថា​តែ​ពួក​គេ​ចង់​ធ្វើ​កិច្ច​ការងារ ឬ​រកស៊ី​អ្វី​ក៏​ដោយ រមែង​មាន​អ្នក​គាំទ្រ ចាំ​ជួយ​ជ្រោមជ្រែង​ជានិច្ច។ ចាស់​ទៅ​អ្នក​មាន​ប្រអប់​ជើង​ទម្រង់​ទី ១ នេះ អាច​រស់នៅ​ស្រួល​ក្នុង​ជីវិត​បែប​អភិជន៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក