សម្រាប់អ្នកដែលទៅលេងកម្សាន្តនៅខេត្តកោះកុង ច្បាស់ណាស់ដឹងហើយថា ខេត្តនេះសម្បូរនូវសម្បត្តិធម្មជាតិជាច្រើនដូចជាព្រៃកោងកាង ភ្នំសមុទ្រពពក និងសមុទ្រដ៏ស្រស់ស្អាត។ តែដើម្បីទទួលបានការកម្សាន្តដ៏សម្បូរបែបនោះ « ក្នុងស្រុក » សូមណែនាំរីហ្សតស្នាក់នៅក្នុងខេត្តកោះកុងមួយកន្លែងនោះគឺ « ជេតស៍ ឧត្តម រីហ្សត /Jet's Oudom Resort » ។
« ជេតស៍ ឧត្តម រីហ្សត /Jet's Oudom Resort » គឺជារីហ្សតទើបតែបើកដំណើរការថ្មីៗនេះប៉ុណ្ណោះតែទទួលបានការគាំទ្រជាខ្លាំងថាមានផាសុកភាព បន្ទប់ស្នាក់នៅស្អាតមានអនាម័យ ជាពិសេសជាទីតាំងដែលអមដោយតំបន់ទេសចរណ៍បេះដូងរបស់ខេត្តកោះកុង ជាច្រើនដូចជា៖
- ឆ្នេរនេសាទ
- ស្ទឹងពពក
- ទឹកជ្រោះ ៧ជាន់ ស្ទឹងពង្រូល
- ជីផាត
-កោះខ្យង ជាកោះភ្លោះ៣ សមុទ្រកោះកុង ស្រែអំបិល
- រមណីយដ្ឋានមាត់ព្រែក ស្រែអំបិល៤៣
- កោះខោលព្រះមុខ៤ មើលថ្ងៃលិច មើលអំពិលអំពែក ស្ទូចត្រី ហែលទឹក ដើរលេងភូមិនេសាទសមុទ្រ
កាន់តែពិសេស រីហ្សតនេះ មានកន្លែងស្នាក់នៅជាប្រភេទបឹងហ្គាឡូ ជាប់មាត់ព្រែក ដៃសមុទ្រស្រែអំបិល ខេត្តកោះកុង មានបន្ទប់ ដាច់ដោយឡែកលក្ខណៈគ្រួសារ និងលំហែ មិនបារម្ភពីការឆ្លងកូវីត គ្រប់បន្ទប់បឹងកាឡូ មានវ៉េរ៉ង់ដាឯកជន ចំណតឯកជន គ្រប់បន្ទប់បែរទៅមាត់ព្រែក និងមានកន្លែងអាំងសាច់ ដុតភ្នក់ភ្លើង លើទឹកទៀតផង ដោយការស្នាក់នៅពីថ្ងៃច័ន្ទ ដល់ថ្ងៃព្រហស្បតិ៍ មានតម្លៃ ៣៥ដុល្លាក្នុង១យប់ ហើយសម្រាប់ថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យ មានតម្លៃ ៤៥ដុល្លាក្នុង១យប់ ។
គួរឱ្យដឹងផងដែរថា « ជេតស៍ ឧត្តម រីហ្សត /Jet's Oudom Resort » មានទីតាំងនៅចំកណ្តាលក្រុង/ស្រុកស្រែអំបិល ខេត្តកោះកុង ចំងាយ 150ម៉ែត្រ ខាងឆ្វេងស្ពានស្រែអំបិល ឬអាចមើលតាមរយៈ Google Maps ដោយអាចទំនាក់ទំនងកក់បន្ទប់ ឬសាកសួរព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ 096 55 77 066/ 089 62 60 60 ៕
អត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ ជេតស៍ ឧត្តម រីហ្សត/ Jet's Oudom Resort ស្រែអំបិល
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក