ឆ្នាំ​នេះ​លំបាក​ច្រើន​ហើយ តែ​ចូល​ដល់​ឆ្នាំ​ក្រោយ ២០២២ អ្នក​កើត​ឆ្នាំ ៣ នឹង​រីក​ទ្រព្យ​អាច​ទិញ​ផ្ទះ​ទិញ​ឡាន​ថ្មី

តាម​ហោរាសាស្រ្ត​សម្រាប់​អ្នក​កើត​ឆ្នាំ​ទាំង ៣ ដូច​បង្ហាញ​ខាង​ក្រោម នៅ​ឆ្នាំ​ក្រោយ ២០២២ ពួក​គេ​នឹង​មាន​ជោគជតា​រាសី​ឡើង​ខ្ពស់​ត្រដែត អាច​រីក​ទ្រព្យ​ធំ មាន​លទ្ធភាព​ទិញ​បាន​ផ្ទះ​ថ្មី​ឡាន​ថ្មី៖

អ្នក​កើត​ឆ្នាំ​ជូត​ (កណ្តុរ)

1

ពួក​គេ​រមែង​ជា​មនុស្ស​មាន​ភាព​ច្នៃប្រឌិត ហ៊ាន​និយាយ​ហ៊ាន​ធ្វើ មិន​សូវ​ចេះ​រុញរា​ឡើយ។ មនុស្ស​នេះ​កើត​មាន​មាន​ស្មារតី​ល្អ អំណោយទាន​ពី​ធម្មជាតិ ហើយ​ពូកែ​គិត​ខ្លាំង​ណាស់។

ចូល​ដល់​ឆ្នាំ ២០២២ ខាង​មុខ តាម​ហោរាសាស្រ្ត​ពួក​គេ នឹង​មាន​របស់​ល្អ​តាម​ថែ​រក្សា​ ហើយ​ផ្កាយ​នាំ​យីអ៊ុន​នឹង​នៅ​ក្បែរ​ពួកគេ​ជានិច្ច។ ប្រសិន​បន្ត​ចេះ​ចាប់​យក​ឱកាស​ អ្នក​កើត​ឆ្នាំ​ជូត​នៅ​ឆ្នាំ​ក្រោយ នឹង​អាច​កែប្រែ​ជីវិត​ឲ្យ​ផ្លាស់​ទៅ​ទំព័រ​ថ្មី​ដ៏​រុងរឿង​មួយ​ទៀត។

អ្នក​កើត​ឆ្នាំ​មមី (សេះ)

2

នៅ​ឆ្នាំ ២០២១ នេះ​ពួក​គេ​ហាក់​ជួប​រឿងរ៉ាវ​លំបាក​ច្រើន បញ្ហា​ចូល​មក​គ្រប់​ទិស និង​ប៉ះពាល់​ការ​រស់នៅ​របស់​ពួក​គេ​ជា​ខ្លាំង។

យ៉ាង​ណា​ចូល​ដល់​ឆ្នាំ​ក្រោយ ២០២២ ផ្កាយ​លើក​យីអ៊ុន​នឹង​ចូល​មក​ដល់​ជីវិត​របស់​ពួក​គេ​តាំង​ពី​ដើម​ឆ្នាំ​ទៅ ពោល​នឹង​នាំ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​វិជ្ជមាន​ដ៏​ធំ​មួយ។ អ្នក​កើត​ឆ្នាំ​មមី​នេះ​សោត ក៏​នឹង​អាច​បោះជំហាន​ថ្មី ទាំង​ក្នុង​អាជីព​ការងារ ឬ​ជំនួញ ហើយ​ធ្វើ​ឲ្យ​គ្រប់​គ្នា​ក្បែរ​ខ្លួន​មាន​ការ​ច្រណែន​នឹង​ជោគជ័យ​ដែល​អ្នក​សម្រេច​បាន។

អ្នក​កើត​ឆ្នាំ​កុរ (ជ្រូក)

៣

មនុស្ស​ដែល​កើត​ឆ្នាំ​ជ្រូក​ជា​ទូទៅ​ច្រើន​តែ​ស្វាហាប់ និង​រហ័ស ហើយ​មាន​ចរិត​ល្អ ​ពូកែ​ខាង​ទំនាក់ទំនង។

ចូល​ដល់​ឆ្នាំ​ក្រោយ ២០២២ ពួក​គេ​នឹង​មាន​ទ្រព្យ​ធំ​ចូល​មក​ដល់ ហើយ​អាច​មាន​លទ្ធភាព​ទិញ​ផ្ទះ ទិញ​ឡាន ដែល​ពួក​គេ​ស្រមៃ​ចង់​បាន​យូរ​ណាស់​មក​ហើយ។ មនុស្ស​នេះ​ខិតខំ​ខ្លាំង​ណាស់ ក៏​ដល់​ពេល​ដែល​សំណាង​ត្រូវ​តបស្នង​សម្រាប់​ពួក​គេ​ជា​បណ្តើរៗ​វិញ​ហើយ៕

ប្រភព៖ បរទេស​ | ប្រែ​សម្រួល៖ ក្នុង​ស្រុក