សុទ្ធតែរបស់ឆ្ងាញ់ ប៉ុន្តែមិនសូវមានអ្នកដឹងទេ អាហារ ៤ មុខនេះអាចបំផ្លាញថ្លើមយ៉ាងឆាប់រហ័ស

មនុស្ស​ជា​ច្រើន​តែង​មាន​ទម្លាប់​ដឹង​ថា ការ​ទទួល​ទាន​ស្រា គឺ​ងាយ​ងាយ​នឹង​ធ្វើ​ឲ្យ​ខូច​ថ្លើម ឬ​ប៉ះពាល់​ដល់​ដំណើរការ​ថ្លើម យ៉ាង​ឆាប់​រហ័ស​បំផុត។ យ៉ាង​ណា​បើ​ស៊ីជម្រៅ​ឲ្យ​អស់​ទៅ របប​អាហារ​ប្រចាំ​ថ្ងៃ​មួយ​ចំនួន ក៏​អ្នក​ត្រូវ​ប្រយ័ត្ន​ដែរ ​ព្រោះ​អាហារ​ខ្លះ​ក៏​អាច​ប៉ះពាល់​ដល់​ថ្លើម​ដូច​គ្នា។

៤) សាច់​ជាប់​ខ្លាញ់

1

ប្រភេទ​សាច់​ជាប់​ខ្លាញ់ ភាគ​ច្រើន​គេ​និយម​ចម្អិន​ឲ្យ​ក្លាយ​ទៅ​ជា​ខ​សាច់​ជ្រូក​ជា​ដើម​នោះ គឺ​មាន​ឥទ្ធិពល​ធ្វើ​ឲ្យ​ខូច​ថ្លើម​និង​ក្រលៀន​បាន​ដូច​គ្នា។

ក៏​ដោយសារ​ពេល​ជាតិ​ខ្លាញ់​កកកុញ​ច្រើន​ពេក ថ្លើម​មិន​អាច​បន្សាប​ជាតិ​ពុល​អស់ ឬ​វា​ធ្វើ​ការ​ហួស​ប្រមាណ។ មួយ​ផ្សេង​ទៀត​បើ​អ្នក​បន្ត​ទទួល​ទាន​វា​ជា​ប្រចាំ យូរ​ទៅ​ក៏​អាច​នាំ​ឲ្យ​កើត​ជំងឺ​ដាច់​សរសៃឈាម​ទៀត​ផង។

៣) មី​ស្រុះ

2

ប្រភេទ​មី​កញ្ចប់ ឬ​មី​កំប៉ុង​ដែល​មនុស្ស​ជា​ច្រើន និយម​ចូលចិត្ត​បរិភោគ​ជំនួស​បាយ ប្រសិន​អ្នក​ប្រកាន់​ខ្ជាប់​ក្លាយ​ទៅ​ជា​ទម្លាប់ នោះ​មិន​យូរ​ទេ ប្រព័ន្ធ​ដំណើរការ​នៃ​ថ្លើម និង​តម្រង​នោម​របស់​អ្នក គឺ​នឹង​មាន​បញ្ហា​ជាក់ជា​មិន​ខាន។

ក៏​ដោយសារ​តែ​សារធាតុ​បន្ថែម​ទៅ​ក្នុង​មី​កញ្ចប់​នោះ មិន​អាច​កកកុញ​ច្រើន​ពេក​ទេ​មក​ក្នុង​រាងកាយ ព្រោះ​វា​ងាយ​បង្ក​ទៅ​ជា​ជំងឺ​ជា​ច្រើន អាច​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​អ្នក​ដែល​និយម​ទទួល​ទាន។

២) គ្រឿង​ក្នុង​ជ្រូក

3

គ្រឿង​ក្នុង​ជ្រូក​មាន​ដូច​ជា​បេះដូង ក្រលៀន​អ្វី​ជា​ដើម បើ​ជៀស​បាន​កុំ​ទទួល​ទាន​ឲ្យ​សោះ ព្រោះ​វា​អាច​មាន​ជាតិ​ពុល​ច្រើន ដែល​ក្រៅ​ពី​នាំ​ឲ្យ​ខូច​ថ្លើម ទៀត​សោត​ក៏​នាំ​ឲ្យ​អ្នក​ឡើង​ទម្ងន់ និង​ឡើង​ជាតិ​ខ្លាញ់​លើស​ច្រើន​ថែម​ទៀត​ផង។

១) ស្ពៃ​ជ្រក់

4

ប្រភេទ​ស្ពៃ​ដែល​គេ​យក​ទៅ​ត្រាំ អ្នក​មិន​គួរ​ទទួល​ទាន​ច្រើន​ពេក​នោះ​ទេ ព្រោះ​វា​នាំ​ឲ្យ​រាងកាយ​ប្រមូល​ផ្តុំ​នៅ​បរិមាណ​នីត្រាត​និង​អំបិល​ច្រើន ដែល​ជះ​ឥទ្ធិពល​ដល់​មុខងារ​ថ្លើម បង្ក​ឲ្យ​ក្លាយ​ទៅ​ជា​ជំងឺ​មហារីក៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក