តាមរយៈជម្រើសគ្រាប់ឡុកឡាក់ទាំង ៤ ខាងលើ តើអ្នកគិតនឹងជ្រើសរើសយកមួយណា? ជឿថាអ្នកដែលកំពុងអានអត្ថបទនេះ សុទ្ធតែកំពុងជួបទុក្ខលំបាកនូវបញ្ហាផ្សេងៗពីគ្នា តែមិនអីទេ តាមរយៈការជ្រើសរើសរូបភាពមួយរបស់អ្នក នោះនឹងអាចទទួលបានសារដ៏មានតម្លៃមួយដែលអ្នកត្រូវការបំផុតពេលនេះ៖
គ្រាប់ឡុកឡាក់ទី ១
យើងចង់ប្រាប់ឲ្យអ្នកបានដឹងថា ការរស់នៅរបស់យើងសព្វថ្ងៃគឺគ្មានអ្វីដែលនឹងននោះទេ ហើយវារមែងតែងតែមានការផ្លាស់ប្តូរ សំខាន់យើងត្រូវចេះបត់បែននិងសម្របខ្លួនទៅតាមវា។ អ្វីគ្រប់យ៉ាងដែលបានកើតឡើងកន្លងមក រឿងខ្លះជាមេរៀនសម្រាប់ឲ្យអ្នករៀន ឲ្យអ្នកមានការអភិវឌ្ឍខ្លួននិងរឹងមាំ។
ឥឡូវនេះជាពេលដែលអ្នកត្រូវដើរចេញមកខាងក្រៅ សម្លឹងមើលទៅលើ ហើយត្រូវជឿថា ថ្ងៃថ្មីមួយនេះជាថ្ងៃដ៏ល្អបំផុតក្នុងជីវិតរបស់អ្នក ហើយបន្តរស់ដោយភាពសុទិដ្ឋិនិយម ការគិតបែបវិជ្ជមាន នោះរឿងល្អៗនឹងត្រលប់មកក្នុងជីវិតរបស់អ្នកបន្តទៀតជាមិនខាន។ កុំភ្លេចញញឹមឲ្យបានច្រើនផង!
គ្រាប់ឡុកឡាក់ទី ២
ការជ្រើសរើសគ្រាប់ឡុកឡាក់នេះ គឺចង់រំឭកឲ្យអ្នកដឹងថា ជីវិតអ្នកពុំបានកើតមកសម្រាប់ឲ្យទទួលខុសត្រូវនៅគ្រប់រឿងទាំងអស់នោះឡើយ ទាំងដែលរឿងខ្លះអ្នកពុំមែនជាបង្គោលដែលត្រូវដោះស្រាយ ឬជាអ្នកបង្កើតបញ្ហាផងនោះ។ ការគិតដល់អ្នកដទៃខ្លាំងពេក រហូតដល់ភ្លេចគិតពីខ្លួនឯង មិនមែនជាការគិតដ៏ល្អបំផុតនោះទេសម្រាប់ជីវិតមួយនេះ ចូរឆ្លៀតពេលនេះ ប្រើប្រាស់ពេលវេលានិងធនធានសម្រាប់ខ្លួនឯងខ្លះផង។
គ្រាប់ឡុកឡាក់ទី ៣
អ្នកជាមនុស្សដែលមានភាពស្មោះត្រង់ចំពោះមនុស្សជុំវិញខ្លួន ស្មោះត្រង់រហូតដល់គេខ្សែលើ គេដើរជាន់យើង លែងដឹងលែងស្គាល់ពីអំពើល្អរបស់យើង។ ជាសារលើកទឹកចិត្តមួយ ធម្មជាតិបានបង្កើតអ្នកជាមនុស្សដ៏អស្ចារ្យ ដែលមានការលះបង់ខ្ពស់ ហើយជោគវាសនាដ៏ល្អក៏ត្រូវការពេលវេលាមុនវាឈានចូលមកដល់ ប៉ុន្តែចូរប្រើប្រាស់បច្ចុប្បន្ននេះដោយភាពឆ្លាតវៃទៅតាមកាលៈទេសៈខ្លះផង។
គ្រាប់ឡុកឡាក់ទី ៤
អ្នកជាមនុស្សដែលតែងតែស្រមើស្រមៃខ្ពស់ ហើយការរំពឹងទុកខ្លះវាបានធ្វើឲ្យអ្នកមានការបាក់ទឹកចិត្តលែងចង់បន្តទៅមុខទៀត។ សូមកុំបោះបង់អី ឱកាសល្អៗនឹងឈានចូលមកក្នុងជីវិតអ្នកជាបន្តទៀត សំខាន់ចូរដើរលើគោលដៅច្បាស់លាស់ និងឆន្ទៈចង់មានចង់បាន នោះភាពអស្ចារ្យវាក៏នឹងកើតឡើង ហើយជាមួយរឿងខ្លះសូមកុំព្រាងទុកមុន រហូតដល់ខ្លាចលែងចង់ធ្វើ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក