អ្នកខ្លះមានមនុស្សល្អនៅក្បែរដៃ បែរជាមិនចេះថែរក្សា តែពេលបាត់បង់ទើបស្តាយក្រោយ។ នៅក្នុងរឿងស្នេហាក៏បែបនេះដែរ មនុស្សប្រុសត្រូវចាំថា នៅពេលដែលអ្នកមានមនុស្សស្រីល្អ ស្រលាញ់អ្នកស្មោះ និងអាចរួមសុខទុក្ខជាមួយអ្នកហើយ អ្នកមិនគួរប្រហែសបាត់បង់នាងពីជីវិតនោះទេ។
តើអ្នកដឹងទេ នៅពេលដែលអ្នកបាត់បង់នាង អ្នកនឹងដឹងថាអ្នកកំពុងតែជួបរឿងខាតបង់ធ្ងន់ធ្ងរ ហើយនឹងស្តាយក្រោយនូវរឿងទាំង ៨យ៉ាងនេះ ៖
១. នាងជាមនុស្សស្រីដែលស្រលាញ់អ្នកខ្លាំងបំផុត
នៅពេលដែលអ្នកបាត់បង់នាង អ្នកនឹងបាត់បង់មនុស្សស្រីម្នាក់ដែស្រលាញ់អ្នកខ្លាំងបំផុត ជាងអ្នកណាៗទាំងអស់។ អ្នកនឹងរកមិនបាន ឬមិនងាយរកបានមនុស្សស្រីដែលស្រលាញ់អ្នកខ្លាំងបែបនេះទេ ហើយវាជាភាពស្តាយក្រោយដែលអ្នកមិនមានអ្នកស្រលាញ់អ្នករបៀបដូចដែលនាងស្រលាញ់អ្នក។
២. ស្រលាញ់អ្នកដោយមិនចង់បានអ្វីតបស្នង
ដឹងហើយថាមននុស្សក្នុងសង្គមនេះទំនាក់ទំនង ឬការរាប់អានណាមួយតែងតែចង់បានផលប្រយោជន៍។ តែសម្រាប់មនុស្សស្រីដែលស្រលាញ់អ្នកស្មោះពិត គឺនាងស្រលាញ់អ្នកស្មោះអស់ពីចិត្ត ស្រលាញ់ដោយគ្មានលក្ខខណ្ឌ ហើយក៏ស្រលាញ់ដោយមិនចង់បានអ្វីមកតបស្នងមកវិញឡើយ។ បាត់បង់នាង អ្នកនឹងដឹងថាគ្មានអ្នកណាមកស្រលាញ់អ្នក ជ្រោមជ្រែង និងធ្វើអ្វីគ្រប់បែបយ៉ាងដើម្បីអ្នកនោះទេ។
៣. អ្នកមានអារម្មណ៍ស្ងប់ចិត្ត និងអាចនិយាយគ្រប់យ៉ាងជាមួយនាង
នាងតែងតែធ្វើឱ្យអ្នកមានអារម្មណ៍សុវត្ថិភាពពេលនៅជាមួយនាង។ នាងតែងតែធ្វើឱ្យអ្នកមានទំនុកចិត្ត ហើយអាចនិយាយអ្វីដែលគេចង់និយាយ ហើយនាងអាចស្តាប់រឿងអ្នកគ្រប់យ៉ាង ដោយមិនវិនិច្ឆ័យអ្នកនោះទេ។ នាងជាមនុស្សដែលចាំគាំទ្រអ្នក ស្តាប់អ្នកគ្រប់រឿង និងអាចរួមសុខទុក្ខអ្នកគ្រប់ស្ថានការ។
៤.ទំនាក់ទំនងពិតជាមួយអ្នកដែលអ្នកមិនអាចរកឃើញជាមួយអ្នកផ្សេង
ការមានទំនាក់ទំនងពិតប្រាកដស្មោះត្រង់ជាមួយមនុស្សម្នាក់ គឺពិបាករកនៅក្នុងពិភពលោកនេះណាស់។ តែទំនាក់ទំនងពិតប្រាកដ ស្មោះត្រង់ គ្មានលាក់លៀម លាក់គំនួច និងល្បិចកល គឺនៅពេលដែលអ្នកនៅជាមួយនាង។ ហើយបើអ្នកបាត់បង់នាង អ្នកនឹងមិនអាចរកបានទំនាក់ទំនងបែបនេះជាមួយនឹងអ្នកផ្សេងឡើយ។
៥. ចង់ឱ្យអ្នករីករាយ និងមានក្តីសុខ
អ្នកនឹងមានអារម្មណ៍ថាតែងតែមានពេលវេលារីករាយពេលនៅជាមួយនាង ព្រោះនៅពេលដែលនាងនៅជាមួយអ្នក មិនថានឹងពិបាកយ៉ាងណា នាងតែងតែប្រឹងប្រែងធ្វើគ្រប់យ៉ាងធ្វើឱ្យអ្នកសប្បាយរីករាយ និងមានក្តីសុខបំផុត។ ក្តីសុខរបស់អ្នក គឺជាក្តីសុខរបស់នាង នាងនឹងធ្វើគ្រប់យ៉ាងដើម្បីស្នាមញញឹមអ្នក ដែលអារម្មណ៍នេះអ្នកកម្រនឹងទទួលបានពេលនៅជាមួយអ្នកផ្សេងណាស់។
៦. នាងតែងតែអត់ធ្មត់ខ្លាំងបំផុត
នៅជាមួយនាងអ្នកនឹងដឹងថា អ្នកអាចនិយាយគ្រប់យ៉ាង ធ្វើគ្រប់យ៉ាងចំពោះនាង សូម្បីតែពេលខ្លះអ្នកប្រហែលជាសាងកំហុស ឬធ្វើឱ្យនាងឈឺចាប់ដោយមិនដឹងខ្លួន។ តែមនុស្សស្រីដែលស្រលាញ់អ្នកពិត មិនថាអ្នកនិយាយអ្វី ធ្វើអ្វី នាងតែងតែញញឹម មិនតបត អត់ទ្រាំ ខាំមាត់ និងលើកលែងឱ្យអ្នកជានិច្ច។ ហើយទោះជានាងអន់ចិត្ត ឈឺចាប់នឹងអ្នកខ្លាំងនាងក៏តែងតែអភ័យទោសឱ្យអ្នកដែរ។
៧. បំពេញតម្រូវការ និងការចង់បានរបស់អ្នក
នាងតែងតែចង់ធ្វើអ្វីគ្រប់យ៉ាងដើម្បីបំពេញតម្រូវការចង់បានរបស់អ្នក។ នាងតែងតែសុខចិត្តលះបង់នូវតម្រូវការផ្ទាល់ខ្លួនរបស់នាង និងផ្តល់ជំនួយគ្រប់យ៉ាងតាមលទ្ធភាព ឬលើសលទ្ធភាពរបស់នាងដើម្បីអ្នក ដោយមិនភ័យថាខ្លាចខ្លួនឯងលំបាកឡើយ នោះគឺមកពីនាងស្រលាញ់អ្នកខ្លាំង ។
៨. នាងជាមនុស្សស្រីល្អបំផុតដែលអ្នកត្រូវតែមាន
នៅពេលដែលអ្នកគិតឱ្យជ្រៅទៅ អ្នកនឹងដឹងថានាងជាមនុស្សស្រីដែលស្រលាញ់អ្នកខ្លាំងបំផុត ជាមនុស្សស្រីដែលអ្នកតែងតែចង់មាននៅក្នុងជីវិតបំផុត ព្រោះនាងតែងតែនៅទីនេះកំដរអ្នកគ្រប់ឧបសគ្គមិនទៅណា មិនថាអ្នកជោគជ័យ ថ្កុំថ្កើង ឬបាត់បង់អ្វីគ្រប់យ៉ាង នាងនៅតែស្រលាញ់អ្នក ព្រោះអ្នកគឺជាអ្នក។ ហើយពេលនោះអ្នកនឹងភ្ញាក់ខ្លួនថាអ្នកមិនអាចរកនារីណាល្អដូចនាងបានឡើយ ហើយការបាត់បង់នាងពីក្នុងជីវិតអ្នកគឺជារឿងសោកស្តាយខ្លាំងបំផុតក្នុងជិវិតអ្នក ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក