ប្រសិនអ្នកសង្កេតឃើញសញ្ញា ៣ នេះកំឡុងពេលគេង នោះមានន័យថា មុខងារថ្លើម និងផ្នែកមួយចំនួននៃរាងកាយរបស់អ្នកគឺដំណើរការល្អ ហើយមិនចាំបាច់បារម្ភខ្លាំងអំពីបញ្ហាការកើតជំងឺ ឬរោគសញ្ញាព្រមាននៃជំងឺអ្វីនោះទេ។ តើអ្នកមាន ១ ក្នុងចំណោម ៣ ចំណុចខាងក្រោមដែរឬទេ?
៣) ងាយគេង
ប្រសិនថ្លើមអ្នកខ្សោយ នោះនឹងកើតមានសញ្ញារំខានដល់អ័រម៉ូន ដែលធ្វើឲ្យអ្នកគេងមិនលក់ តែបើបញ្ច្រាសមកវិញ អ្នកអាចគេងលក់ធម្មតា មិនពិបាកក្នុងការសម្ងំឲ្យខ្លួនឯងគេងលក់ នោះមានន័យថា ថ្លើមរបស់អ្នកល្អ។
២) គេងដោយគ្មានកើតការយល់សប្ដិ
យោងទៅតាមអ្នកជំនាញផ្នែកសុខភាពជាច្រើនជឿថា អ្នកដែលគេងមមើ គេងនិយាយតែឯង ឬយល់សប្ដិ នោះក៏ជាសញ្ញាបង្ហាញថាថ្លើមកំពុងមានការចុះខ្សោយផងដែរ។
លើសពីនេះកោសិកាខួរក្បាលក៏ដំណើរការមិនសូវល្អដូចគ្នា ដែលនាំឲ្យប៉ះពាល់ដល់ដំណែកបែបនេះ។ ផ្ទុយទៅវិញបើអ្នកគ្មានសញ្ញាខាងលើ ហើយអាចគេងលក់ស្កប់ស្កល់ដល់ព្រឹកធម្មតា នោះមានន័យថាអ្នកសុខភាពល្អ។
១) គេងភ្ញាក់ៗ
មនុស្សភាគច្រើនតែងតែគេងភ្ញាក់កណ្តាលអធ្រាត្រដោយឯកឯង ទោះគ្មានការរំខានអ្វីក៏ដោយ ហើយភាគច្រើនចន្លោះពីម៉ោង ១ ទៅម៉ោង ៣ ទាបភ្លឺ។ នោះក៏ជាសញ្ញាព្រមានថា ថ្លើមអ្នកកំពុងដង្ហោយរកជំនួយផងដែរ។
ការសិក្សាជាច្រើនបង្ហាញថា ចន្លោះម៉ោង ១ ដល់ម៉ោង ៣ ទាបភ្លឺ គឺជាពេលវេលាដែលថ្លើមសម្រាក ហើយវាចាប់ផ្តើមចូរទៅបន្សាបជាតិពុល តែការភ្ញាក់នេះមានន័យច្បាស់ណាស់ថា មុខងារបន្សាបជាតិពុលរបស់អ្នកហាក់រងការរំខានឬជួបបញ្ហា៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក