សម្រាប់បុរសៗមិនសុទ្ធតែអាចជ្រើសរើសនារីដ៏ល្អម្នាក់តាមការប្រាថ្នានោះទេ ដោយពេលខ្លះទាមទាររយៈពេលយូរ និងឆ្លងកាត់ទំនាក់ទំនងថ្មីម្តងហើយម្តងទៀតរាប់ភ្លេច។
យ៉ាងណាបើអ្នកជួបនារីដែលអាចមាន ៤ ចំណុចខាងក្រោម ចូរអ្នកថែរក្សាគេឲ្យបានល្អផង ព្រោះអ្នកជាបុរសសំណាងហើយ ប្រៀបបាននឹងមានមាសមួយក្រឡនៅនឹងដៃ៖
៤) ចេះដឹងទុក្ខធុរៈខាងឪពុកម្តាយក្មេក
បើគេស្រលាញ់ឪពុកម្តាយអ្នក ដូចជាឪពុកម្តាយបង្កើត នោះមានន័យថា គេជាកូនប្រសាដ៏ល្អបំផុតមួយក្នុងលោក។ មួយផ្នែកគឺជាការគោរព មួយផ្នែកទៀតគឺក្តីស្រលាញ់ដែលផ្តល់ឲ្យចេញពីចិត្ត។
ជឿទៅបានភរិយាដែលឈ្លាសវៃ រឿងដឹងទុក្ខធុរៈចាស់ៗនេះ គឺរមែងលើកស្ទួយអាជីពការងារ និងការរកស៊ីអ្នកឲ្យរីកចម្រើនទៅមុខបានដូចគ្នា។
៣) ពឹងផ្អែកអ្នក តែមិនទាំងស្រុង
មនុស្សស្រីដែលល្អបំផុត គឺមិនពឹងផ្អែកលើអ្ន
ក ១០០ ភាគរយនោះទេ ដោយនាងក៏ដឹងពីវិធីមើលថែទាំខ្លួនឯង មើលថែគ្រួសារ ហើយក៏តែងមានក្តីស្រមៃចង់មានអាជីព ឬមានជំនាញអ្វីមួយស្រាប់ក្នុងដៃ។ ស្រ្តីប្រភេទនេះ គឺជាបំណងប្រាថ្នារបស់បុរសគ្រប់រូប។
២) ជឿទុកចិត្តលើអ្នក មិនចងជើងអ្នក
វាស៊ីសងលើខាងបុរសនោះដែរ ថាគួរឲ្យទុកចិត្តឬអត់។ ប៉ុន្តែបើអ្នកស្ថិតក្នុងជំពូកមនុស្សស្មោះត្រង់ ដែលមិនចេះមើលឃើញនារីដទៃផង ហើយនាងមានការជឿជាក់លើអ្នកបន្ថែមទៀត និងចេះទុកចន្លោះសម្រាប់ជីវិតអ្នក នោះក៏ជីវិតគ្រួសារនឹងមិនសូវចេះឈ្លោះប្រកែកគ្នាដែរ។
១) ស្មោះមួយនឹងមួយ
ទន្ទឹមនឹងភាពស្មោះត្រង់របស់បុរស ខាងនារីក៏ដូចគ្នា ទោះមានអ្នកចូលមកញ៉ែងញ៉ងឬមករញ៉េរញ៉ៃ ក៏នាងមានតែដើរចេញ ហើយមិនចេះទៅខាតពេលវេលាជាមួយបុរសដទៃឡើយ ក្រៅពីប្តីរបស់នាង។ នេះក៏រាប់បានជាការគោរពឲ្យតម្លៃ ស្រលាញ់ស្វាមីរបស់អ្នកមួយផងដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក