តាមរយៈរូបភាពព្រះទាំង ៤ អង្គ តើអ្នកពេញចិត្តអង្គមួយណាជាងគេ? ចម្លើយនៃការជ្រើសរើសរបស់អ្នក អាចបង្ហាញឲ្យអ្នកដឹងបាននូវសារណែនាំដ៏ល្អមួយសម្រាប់ជីវិត នៅចុងខែកក្កដា ដែលសេសសល់រយៈពេលជិត ១០ ថ្ងៃខាងមុខនេះ៖
រូបភាពទី ១
អ្នកគួរតែរៀនដើរចេញឲ្យឆ្ងាយពីមនុស្សដែលតែងតែគិតអវិជ្ជមាន មនុស្សដែលមិនចេះគ្រប់គ្រងអារម្មណ៍និងពាក្យសម្តីរបស់ខ្លួនឯង។ បើអ្នកនៅបន្ត អ្នកអាចនឹងនាំផលមិនល្អមកក្នុងជីវិតរបស់ខ្លួនដូចគ្នា។
រូបភាពទី ២
នៅពេលដែលអ្នកប្រឈមនឹងបញ្ហាដ៏លំបាកបំផុតក្នុងជីវិត អ្នកក៏នឹងប្រឈមនឹងការសម្រេចចិត្តក្នុងស្ថានភាពនោះដូចគ្នា។ ប្រសិនអ្នកចង់ទទួលបានជោគជ័យយ៉ងពិតប្រាកដ ការសម្រេចចិត្តដ៏ល្អបំផុត គឺអ្នកមិនត្រូវប្រើប្រាស់បេះដូងជាធំឡើយ។ ត្រូវចាំថា ការប្រើប្រាស់មនោសញ្ចេតនាក៏មានពេលវេលារបស់វាដែរ ព្រោះពេលខ្លះវាអាចទាញអ្នកឲ្យធ្លាក់ទៅក្លាយជាទាសករនៃជីវិត។
បញ្ហាខាងមុខនេះ ប្រសិនជាអ្នកជួបពិតមែន អ្នកត្រូវផ្តោតទៅលើដំណើរការដែលវាបានកើតឡើង ហើយវិធានការទប់ស្កាត់ដ៏មានប្រសិទ្ធភាព។ សាច់ណាដែលត្រូវកាត់ចេញខ្លះ ក៏ស៊ូកាតទៅ ព្រោះអ្នកបៀមទុក្ខច្រើនឆ្នាំហើយ បើបន្តទៅមុខទៀត អ្នកដែលល្អចំពោះអ្នកពិតប្រាកដ គេអាចនឹងជួបផលលំបាកទៅវិញ។
រូបភាពទី ៣
ការអត់ធ្មត់មានដែនកំណត់របស់វា យើងមានការសរសើរដល់អ្នក ដែលបានឆ្លងកាត់រឿងរ៉ាវលំបាកជាច្រើនក្នុងជីវិត ហើយអ្នកបន្តផ្តល់ស្នាមញញឹមទៅកាន់មនុស្សក្បែរខ្លួន តាមរយៈពាក្យថា "មិនអីទេ" ទាំងដែលការពិតខ្លួនអ្នកតែម្នាក់គត់ជាអ្នកដឹងច្បាស់។
គ្មានការទាមទារឲ្យអ្នកបន្តបែបហ្នឹងរហូតឡើយ តើជីវិតយើងមាន ១០ ឆ្នាំប៉ុន្មានដង? រឿងដែលត្រូវចាកចេញ រឿងដែលត្រូវដកចេញពីស្មាបង្អែក បើដកបានក៏គួរតែដកខ្លះទៅ កុំរែកស្ពាយតែម្នាក់ឯងច្រើនពេកអី។
រូបភាពទី ៤
អ្នកមិនមែនជាមនុស្សដែលចូលចិត្តធ្វើការងារជាក្រុមនោះទេ អ្នកជាមនុស្សឯករាជ្យតាំងពីដើមមក។ ហេតុផលនេះហើយពេលស្ថិតក្នុង កិច្ចការងារ ឬកិច្ចសហការណាមួយ អ្នករាងមានអារម្មណ៍តានតឹងបន្តិច។
ប៉ុន្តែចូរអត់ធ្មត់ឲ្យខ្ពស់ ព្រោះត្រូវចាំថា គ្រប់យ៉ាងលើលោកមិនអាចល្អឥតខ្ចោះដូចការចង់បានរបស់អ្នកទាំងអស់ឡើយ ចំណុចខ្លះអ្នកខ្លាំង តែគេក៏មានចំណុចខ្លាំងរបស់គេដូចគ្នា។ បែបនេះមិនត្រូវមើលស្រាលគេឡើយ ហើយត្រូវព្យាយាមមើលឲ្យឃើញពីចំណុចវិជ្ជមានរបស់ដៃគូ ជាជាងតាមចាប់ចំណុចមិនល្អ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក