ចំណាំ​មើល​ចុះ! មនុស្ស​ប្រុស​ទំហំ ៣ នេះ​ធំ​នឹង​ងាយ​មានបាន តែ​ទំហំ ១ នេះ​តូច គឺ​ងាយ​នឹង​ចាញ់​កល​គេ

ប្រសិន​អ្នក​ជា​មនុស្ស​ប្រុស​ដែល​មាន​ផ្នែក​ទាំង ៣ នេះ​លើ​រាងកាយ​ទំហំ​ធំ នោះ​អ្នក​ស្ថិត​ក្នុង​ប្រភេទ​មនុស្ស​ដែល​មាន​វាសនា​ល្អ អាច​មានបាន​រស់​ស្រួល​ទៅ​ពេល​ខាង​មុខ។ ប៉ុន្តែ​បើ​មាន​ផ្នែក ១ ដូច​បង្ហាញ​ខាង​ក្រោម ស្ថិត​នៅ​ទំហំ​តូច នោះ​តាម​តំណាល​ចាស់​ពី​បុរាណ គេ​ជឿ​ថា ជា​មនុស្ស​បាន​ត្រឹម​មួយ​រស់ និង​មិន​អាច​មាន​បាន​ខ្លាំង ហើយ​ងាយ​នឹង​ចាញ់​កលល្បិច​របស់​គេ​ខ្លាំង​ណាស់។

៤) ជើង​ធំ

1

បុរស​ដែល​មាន​ជើង​ធំ ច្រើន​តែ​ជា​បុរស​ដែល​មាន​ភាព​រឹងមាំ ចរិត​លក្ខណៈ​របស់​ពួក​គេ​បើ​តាំង​ចិត្ត​ធ្វើ​អ្វី​មួយ​ហើយ គឺ​ច្បាស់លាស់​នឹង​ធ្វើ​វា​ឲ្យ​បាន ​ដើម្បី​សម្រេច​ក្តី​សុបិន។

ដោយសារ​តែ​ភាព​ស្មោះត្រង់ ឧស្សាហ៍​ព្យាយាម​របស់​ពួកគេ​នេះ​ហើយ ក៏​រមែង​នាំ​ឲ្យ​ភាព​ជោគជ័យ​ងាយ​កើត​ឡើង​សម្រាប់​ជីវិត​របស់​ពួកគេ។ និយាយ​ទៅ​មនុស្ស​ប្រភេទ​នេះ ដរាប​ណា​ដង្ហើម​នៅ​មាន គឺ​មាន​ផ្លូវ​ដើរ​សម្រាប់​ខ្លួន​ឯង​រហូត ហើយ​បើ​និយាយ​ពី​ការ​រក​លុយ​គឺ​រមែង​មាន​ប្រៀប​ជាង​មនុស្ស​ប្រុស​ទូទៅ។

៣) ច្រមុះ​ធំ

2

អ្នក​ដែល​មាន​ខ្ទង់​ច្រមុះ​ទាំង​សង​ខាង​បើក​ចំហ​ធំ ហើយ​រន្ធ​ច្រមុះ​រាង​តូច នោះ​ជា​មនុស្ស​ឯករាជ្យ និង​ចេះ​គ្រប់គ្រង​ខ្លួន​ឯង​បាន​ល្អ។ ការ​បង្កើត​អាជីព ចាប់ផ្តើម​ជំនួញ​អ្វី​ពួក​គេ​គិត​បាន​ល្អិតល្អន់​ណាស់ ហើយ​រមែង​ធ្វើ​វា​អស់​ពី​សមត្ថភាព​មិន​ខ្ជិល​ច្រអូស​ឡើយ។

ជាមួយ​ភាព​អត់ធ្មត់​ពី​កំណើត លាយឡំ​នឹង​សមត្ថភាព​នៃ​ការ​គ្រប់គ្រង ក៏​នាំ​ឲ្យ​ពួក​គេ​រមែង​ដាក់​អី ជោគជ័យ​ហ្នឹង ហើយ​បើ​និយាយ​ពី​ទ្រព្យ​គឺ​ចេះ​តែ​កើត​មាន​ជាប់​រៀង​រហូត​ដល់​ទី​បញ្ចប់​នៃ​ជីវិត។

២) ចង្អូរ​ធំ

3

នោះ​គឺ​សំដៅ​ដល់​ចង្អូរ ដែល​នៅ​ចន្លោះ​នៃ​បបូរ​មាត់​និង​ច្រមុះ​របស់​អ្នក។ បើ​វា​មាន​ទំហំ នោះ​ជា​បុរស​ដែល​រមែង​មាន​អាជីព​ការងារ​ល្អ ហើយ​មាន​សំណាង​ក្នុង​ជីវិត។

បុរស​នេះ​ដែរ​ក៏​តែងតែ​មាន​ថាមពល​វិជ្ជមាន​ហូរ​ចូល​មក​ក្នុង​ចិត្ត លាយឡំ​នឹង​ភាព​អត់ធន់ ហើយ​ការ​ចាប់ផ្ដើម​អាជីវកម្ម​បើ​ចាប់ផ្ដើម​ដៃ​ទទេ ក៏​រមែង​ងាយ​នឹង​បាន​ផល​មក​វិញ​ថ្កុំថ្កើង​ផង​ដែរ​នៅ​ថ្ងៃ​ខាង​មុខ។

១) ត្រចៀក​តូច

មនុស្ស​ដែល​មាន​ស្លឹក​ត្រចៀក​ស្តើង ទំហំ​តូច នឹង​មិន​សូវ​មាន​សំណាង​ទេ ក្នុង​អាជីព​ការងារ និង​ការ​រកស៊ី​ផ្សេងៗ។ ជា​ទូទៅ​ពួក​គេ​ប្រឹងប្រែង​ខ្លាំង​ណាស់ តែ​បាន​ត្រឹម​មួយ​រស់ៗ មាន​បាន​ស្លៀកពាក់ ហូប​ចុក​ដូច​គេ តែ​មិន​អាច​មាន​សំណាង​ឡើង​ដល់​ចំណុច​កំពូល​នោះ​ឡើយ។ ជា​ពិសេស​មនុស្ស​នេះ ងាយ​នឹង​ចាញ់​ឧបាយកល​គេ​ខ្លាំង​ណាស់ បើ​មិន​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ និង​វិភាគ​ឲ្យ​មែនទែន៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក