ខ្ទឹមសនៅតែត្រូវបានគេទទួលស្គាល់ថាជារបស់ធម្មជាតិដែលមានមុខងារអង់ទីប៊ីយ៉ូទីក ការពាររាងកាយមនុស្សបានយ៉ាងល្អ។ ចុះបើអ្នកទទួលទានខ្ទឹមស ៥-៦ កំពឹសជារៀងរាល់ថ្ងៃ តើរាងកាយអ្នកនឹងទទួលបានប្រយោជន៍អ្វីខ្លះ?
ភ្លាមៗបន្ទាប់ពីអ្នកទទួលទានខ្ទឹមស នោះបម្រែបម្រួលវិជ្ជមានដូចខាងក្រោមនឹងចាប់ផ្តើមកើតឡើង៖
ក្រោយរយៈពេល ១ ម៉ោង: វានឹងត្រូវបានរំលាយដូចអាហារដទៃទៀតអ៊ីចឹងដែរ ជាពិសេសអាហារូបត្ថម្ភដែលមានក្នុងខ្ទឹមស នឹងចាប់ផ្តើមរលាយយឺតៗ។
ក្រោយរយៈពេល ២-៤ ម៉ោង: នោះសារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុការពារជំងឺមហារីក នឹងចាប់ផ្តើមដំណើរការកើតមានក្នុងខ្លួនអ្នក។
ក្រោយរយៈពេល ៤-៦ ម៉ោង: ខ្ទឹមសនឹងចាប់ផ្តើមពង្រឹងកោសិកា T ដែលជាកោសិកាប្រឆាំងនឹងការកើតមានជំងឺក្នុងរាងកាយអ្នក ហើយវានឹងជួយដល់ប្រព័ន្ធភាពសាំក្នុងការបំបាត់ជាតិខ្លាញ់ចេញពីក្នុងខ្លួន។
ក្រោយរយៈពេល ៦-៨ ម៉ោង: សារធាតុប្រឆាំងបាក់តេរីក្នុងខ្ទឹមស នឹងចាប់ផ្តើមធ្វើការ ដែលនេះវាមកបំផ្លាញនូវបាក់តេរីមិនល្អ ដែលជ្រៀតចូលមកក្នុងរាងកាយអ្នក។
ក្រោយរយៈពេល ៨-១០ ម៉ោង: សារធាតុចិញ្ចឹមក្នុងខ្ទឹមស នឹងធ្វើការសម្អាតរាងកាយបានយ៉ាងស្អាតល្អ ហើយវាចូលទៅពង្រឹងឆ្អឹង ជួយគ្រប់គ្រងសម្ពាធឈាម បង្កើនអាយុកាលកោសិកា និងដុតជាតិពុលចេញពីរាងកាយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក