មនុស្សស្រីជាច្រើនរមែងមានទម្លាប់មួយ គឺទៅណាមកណា តែងតែពាក់ខ្សែចងសក់ជាប់នៅនឹងកដៃរបស់ពួកគេ ព្រោះគិតថាងាយយកមកចងសក់ពេលដែលត្រូវការចាំបាច់។ ទម្លាប់នេះ សម្រាប់មនុស្សស្រីខ្លះ ពាក់កាន់ម៉ោង ៥-១០ ម៉ោងក្នុងមួយថ្ងៃក៏មាន តែសរុបមកវាជាទម្លាប់មិនល្អនោះទេ ហើយអ្នកត្រូវតែផ្លាស់ប្តូរជាបន្ទាន់ ក្រោយអានហេតុផល ៣ ខាងក្រោម៖
៣) បណ្ដាលឲ្យមានបញ្ហាចរន្តឈាម
អ្នកអាចប្រឈមនឹងការស្ទះសរសៃឈាម ព្រោះចរន្តឈាមនៅពេលអ្នកយកខ្សែទៅបន្តឹងត្រង់កដៃនោះ គឺវាបានប៉ះពាល់រួចទៅហើយ។ វាអាចវិវត្តទៅអាការៈម្យ៉ាងគេហៅថា ការបង្ហាប់សរសៃប្រសាទនិងសរសៃឈាម ដែលនាំឲ្យរាងកាយយើងស្ពឹក ទាំងម្រាមដៃ និងប្រអប់ដៃជាដើម។
២) បណ្តាលឲ្យមានការឆ្លង
បាក់តេរីដែលបន្តហាប់នៅទីតាំងដៃនោះ យូរទៅក៏អាចបង្កទៅជាជំងឺហើម តួយ៉ាងដូចស្រ្តីម្នាក់នៅសហរដ្ឋអាមេរិក ប៊ិះតែសង្រ្គោះមិនទាន់ពេល។ ដោយនាងមានទម្លាប់ពាក់ខ្សែចងសក់នៅកដៃ យូរទៅវាកាន់តែតឹងទៅ ហើយនាងមិនបានចាប់អារម្មណ៍ រហូតដល់ដៃនោះឡើងហើមកាន់តែធំនិងក្រហម។
ពេលទៅព្យាបាលជួបវេជ្ជបណ្ឌិត ដំបូងពេទ្យឲ្យលេបថ្នាំដើម្បីកាត់បន្ថយការហើម តែវាមិនស្រកឡើយ រហូតដល់ពិនិត្យមើលទៅ ទាមទារឲ្យវះកាត់ ដោយសារមានមេរោគទៅស៊ីនៅក្នុងនោះ ហើយបើទុកយូរទៀតអាចនឹងប៉ះពាល់ដល់ប្រព័ន្ធប្រសាទក៏ថាបាន។
១) បាត់បង់ភាពស្អាត
ចំណុចនេះស្តាប់ទៅសាមញ្ញ តែមនុស្សស្រីភាគច្រើនក៏រំលងមិនចាប់អារម្មណ៍នោះដែរ។ នាងគួរតែជំនួសពីការពាក់ខ្សែចងសក់នៅនឹងដៃ ទៅជានាឡិកាឬគ្រឿងអលង្ការណាមួយជំនួសវិញ ទើបអាចលើកសម្រស់មួយកម្រិតថែមទៀត៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក