ប្រិយមិត្តប្រាកដជាបានស្គាល់ហើយ ថាលោក ខាន់ ស៊ីអឿន ជាតារាចម្រៀងកម្ពុជាក្រោមដែលទទួលបានការគាំទ្រខ្លាំងក្នុងព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ននេះ។
ហើយកាលពីមួយសប្តាហ៍កន្លងទៅ តារាចម្រៀង ខាន់ ស៊ីអឿន បានចេញនូវចម្រៀងមួយបទជាមួយនិងLyric Video ដែលមានចំណងជើងថា ជូនពរឲ្យអូនឆាប់មាន។
បន្ទាប់ពីបទនេះចេះផ្សាយជាផ្លូវការត្រឹមតែរយៈពេលមួយសប្តាហ៍ យើងសង្កេតឃើញថា បទ ជូនពរឲ្យអូនឆាប់មាន កំពុងតែមានសន្ទុះនៃការគាំទ្រខ្លាំងជាងគេក្នុងYoutubeផលិតកម្មសាន់ដេ ក៏ដូចជាបណ្តារផលិតកម្មធំៗក្នុងប្រទេសផងដែរ ដែលបទនេះមានអ្នកចូលទស្សនារហូតទៅដល់ជិត មួយលានដង (1M Views) ឯណោះ។
ជាមួយគ្នានេះដែរ យើងក៏សង្កេតឃើញការបញ្ចេញមតិសរសើរនិងពេញចិត្តយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងYoutube Sunday Production បន្ទាប់ពីលោក ខាន់ ស៊ីអឿន បានចេញចម្រៀងមួយបទនេះមក។
ចង់ដឹងកាន់តែច្បាស់ថាបទ ជូនពរអូនឱ្យឆាប់មាន ពិរោះរណ្តំស្តាប់មិនចេះជិនណាយនិងចាក់ដោតដល់អារម្មណ៍របស់អ្នកស្តាប់ខ្លាំងយ៉ាងណានោះ
សូមទស្សនាវីឌីអូខាងក្រោម៖
អត្ថបទដោយ៖ Mr. Fun
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក