បុគ្គលដែលជោគជ័យ ហើយមិនងាយនាំឲ្យជីវិតរបស់ពួកគេធ្លាក់ដល់បាត នោះមិនមែនជាមនុស្សដែលជោគជ័យដោយសំណាង តែកើតឡើងពីការខិតខំប្រឹងប្រែងពិត។ ទន្ទឹមនឹងដំណើរការជោគជ័យពួកគេក៏ប្រកាន់ខ្ជាប់នូវការរក្សាគោលជំហរ និងទំនួលខុសត្រូវខ្ពស់ មិនមែនមួយចានទឹកមួយចានគោកឡើយ។
ខាងក្រោមយើងបង្ហាញពីចំណុច ៣ ដែលមនុស្សឈ្លាសវៃរមែងខ្លាចជានិច្ច ទើបធ្វើឲ្យពួកគេអាចឡើងខ្ពស់រហូត៖
៣) ភ័យខ្លាចការដែលឡើងឋានៈខ្ពស់ ទាំងមិនមើលឃើញកំហុសខ្លួនឯង
មនុស្សដែលឡើងឋានៈខ្ពស់ កាន់តែខ្ពស់ ពួកគេកាន់តែប្រយ័ត្ន ហើយមិនងាយឲ្យខុសឆ្គងនោះឡើយ។ ក្នុងករណីដែលខុស ក៏ពួកគេមានទំនួលខុសត្រូវខ្ពស់ មិនទម្លាក់ឲ្យអ្នកដទៃនោះទេ។
ផ្ទុយទៅវិញ បើមនុស្សដែលឡើងឋានៈខ្ពស់ដោយសំណាង នោះពួកគេមិនចេះមើលឃើញកំហុសខ្លួនឯងឡើយ ហើយបើខុសក៏ថា ត្រូវ រួចទម្លាក់ឲ្យកូនចៅជាអ្នករ៉ាប់រងទាំងស្រុង។ មនុស្សប្រភេទនេះ មិនយូរទេ ភាពដុនដាបនឹងកើតមានដល់ពួកគេ។
២) ភ័យខ្លាចភាពក្រអឺតក្រទមនៅពេលឡើងកូដខ្លាំង
ជីវិតមនុស្សពេលខ្លះគឺបែបហ្នឹង ពេលជោគជ័យខ្លាំងបែរជាភ្លេចអស់ទីក្រដែលធ្លាប់ឆ្លងកាត់។ ចរិតក៏ផ្លាស់ប្តូរ ប្រែទៅជាក្រអឺតក្រទម លែងស្គាល់ខុសត្រូវ លែងស្គាល់ស ខ្មៅ ហើយរមែងមានមោទនភាពលើខ្លួនឯង និងលែងមើលឃើញពីជោគជ័យរបស់អ្នកដទៃ។
ផ្ទុយទៅវិញសម្រាប់មនុស្សឆ្លាត ពួកគេបារម្ភណាស់ ភ័យខ្លាចណាស់ នឹងមិនឲ្យខ្លួនឯងធ្លាក់ទៅភាពក្រអឺតក្រទមបែបហ្នឹងបានឡើយ ពោលគឺរក្សាគោលជំហរបានយ៉ាងស្មើល្អ មិនថាតែឡើងដល់កប់ពពកក៏ដោយ។
១) ភ័យខ្លាចនឹងដឹងលឺការពិត តែមិនអាចធ្វើបាន
មនុស្សជោគជ័យមួយចំនួនគឺបែបហ្នឹង ជោគជ័យដោយសារតែការបោកប្រាស់ ការកុហក ការបិទភ្នែកខ្លួនឯង។ ដឹងថាការពិតអាចបំផ្លាញអ្នកដទៃហើយ ក៏នៅតែធ្វើ លុបចោលអស់ភាពស្មោះត្រង់ជាខ្លួនឯង ហើយក៏លែងមានចិត្តសប្បុរសតទៅទៀត។
ខុសពីមនុស្សឈ្លាសវៃ ដែលគេជាអ្នកជោគជ័យយ៉ាងពិតប្រាកដ គេនឹងមិនធ្វើឲ្យជីវិតអ្នកដទៃលំបាកដោយសារ តែខ្លួនឯងចង់ជោគជ័យឡើយ។ ក៏រមែងធ្វើអ្វី ដែលមិនប៉ះពាល់ក្តីសុខរបស់មនុស្សជុំវិញខ្លួន ហើយមានតែជួយស្រោចស្រង់មនុស្សជុំវិញខ្លួនឲ្យអាចមានជីវិតល្អប្រសើរដូចជាខ្លួនដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក