រាល់​ពេល​ទៅ​បន្ទប់​ទឹក បើ​ចេញ​សញ្ញា​ព្រមាន ៣ នេះ ច្បាស់​ណាស់​ថ្លើម​អ្នក​មាន​បញ្ហា​ហើយ

រៀងរាល់​ពេល​ទៅ​បន្ទប់​ទឹក ប្រសិន​អ្នក​សង្កេត​ឃើញ​អាការៈ ៣ នេះ ចូរ​កុំ​ស្ទាក់ស្ទើរ​ក្នុង​ការ​ទៅ​ពិនិត្យ​សុខភាព ព្រោះ​អាច​ថា​ថ្លើម​របស់​អ្នក​កំពុង​មាន​បញ្ហា​ហើយ៖

៣) ទឹក​នោម​ប្រែ​ពណ៌​ងងឹត បើ​ទោះ​បី​ផឹក​ទឹក​ច្រើន

Nuoc Tieu Mau Vang Sam La Dau Hieu Cua Benh Gi2

ពេល​ដែល​រាងកាយ​មាន​ជាតិ​ទឹក​មិន​គ្រប់គ្រាន់ អ្នក​អាច​ជួប​អាការៈ​នោម​មិន​ចេញ ឬ​នោម​តិចតួច ហើយ​ទឹក​នោម​ប្រែ​ពណ៌​ទៅ​ជា​ពណ៌​រាង​លឿង​ងងឹត។ ប៉ុន្តែ​បើ​អ្នក​ផឹក​ទឹក​ច្រើន​ហើយ តែ​ពណ៌​ទឹកនោម​នៅ​តែ​មិន​លឿង​ថ្លា​ធម្មតា នោះ​ច្បាស់​ណាស់​ជា​រោគ​សញ្ញា​ដំបូង​នៃ​ការ​ខូច​ថ្លើម។

ក៏​ដោយសារ​តែ​មាន​កម្រិត​ខ្ពស់​នៃ​ប៊ីលីរុយប៊ីន​នៅ​ក្នុង​ឈាម​ ដែល​វា​អាការៈ​នៃ​ការ​ខូច​ថ្លើម​យ៉ាង​ពិត​ប្រាកដ។

២) ការ​ទល់​លាមក​និង​រាគ​ញឹកញាប់

Ice_screenshot_20210718 134516

ប្រសិន​ពេល​ថ្លើម​មាន​បញ្ហា អ្នក​ក៏​អាច​ជា​ជួប​អាការៈ​រាករូស និង​ទល់​លាមក​ញឹកញាប់​ផង​ដែរ។ ពេល​ខ្លះ​ក៏​កើត​មាន​កំណក​ឈាម​មក​តាម​លាមក ដែល​វា​សុទ្ធសឹង​ជា​អាការៈ​ដែល​អ្នក​គួរ​តែ​ប្រុងប្រយ័ត្ន​ខ្ពស់។

១) ពណ៌​លាមក​ខុស​ធម្មតា

Ovax51

ដោយសារ​តែ​ទឹក​ប្រមាត់​ផលិត​មិន​បាន​គ្រប់គ្រាន់ នៅ​ពេល​មុខងារ​ថ្លើម​ចុះ​ខ្សោយ ក៏​នាំ​ឲ្យ​ពណ៌​លាមក​មាន​ការ​ផ្លាស់ប្តូរ​ខុស​ពី​ធម្មតា។ លាមក​អាច​ប្រែ​ទៅ​ជា​ពណ៌​លឿង​ស្លេក ឬ​ពណ៌​ប្រផេះ ហើយ​បើ​កើត​ឡើង​ញឹកញាប់ សូម​ប្រញាប់​ទៅ​ពិនិត្យ​ផ្នែក​ថ្លើម​ជា​បន្ទាន់។

លើស​ពី​នេះ ក៏​អាច​មាន​អាការៈ​ផ្សេង​ទៀត​ដូច​ជា ស្បែក​ឡើង​លឿង ភ្នែក​លឿង ស្បែក​ឡើង​កន្ទួល និង​ឈឺ​ចាប់​នៅ​ផ្នែក​ខាង​ស្តាំ​ក្បែរ​តំបន់​ពោះ​ជា​ដើម៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក