លើក​យីអ៊ុន​ម្ចាស់ផ្ទះ​ត​កូន​ត​ចៅ ប្រសិន​បើក​ទ្វារ​មក​ឃើញ​មាន​របស់ ៣ នេះ​នៅ​​មុខ​ផ្ទះ

ប្រសិន​អ្នក​ចង់​បង្កើន​សំណាង​ចូល​ដល់​ក្រុម​គ្រួសារ តាម​ក្បួន​ហុងស៊ុយ​គឺ​គេ​បាន​ណែនាំ​ឲ្យ​ដាក់​របស់​ ៣ នេះ​មុខ​ផ្ទះ ពេល​បើក​ទ្វារ​មក​ឃើញ​ម្ចាស់ផ្ទះ​នឹង​កាន់​តែ​សំណាង​ត​កូន​ត​ចៅ៖

៣) ប្រភេទ​គ្រឿង​តុបតែង​ដែល​នាំ​សំណាង

1

ប្រសិន​អ្នក​ជា​ម្ចាស់​ជំនួញ ជា​ម្ចាស់​អាជីវកម្ម​ណា​មួយ តាម​ក្បួន​គួរ​តែ​មាន​របស់​លម្អ​មុខ​ផ្ទះ​ដែល​នាំ​សំណាង។ ដូច​ជា​ឆ្កែ​ថ្ម រូប​សំណាក​ថ្ម​ណា​មួយ ដែល​ជា​របស់​អាច​នាំ​លាភ​ចូល​ផ្ទះ។

ពេល​អ្នក​ដើរ​ចេញ​ចូល​ផ្ទះ វា​ដូច​ជា​ពាំនាំ​ឥទ្ធិពល​មក​ជាមួយ ហើយ​បើ​មាន​រឿង​មិន​ល្អ ក៏​វា​បំបាត់​អបទ្រព្យ​ចង្រៃ​នោះ​ចេញ​ទៅ​វិញ។ របស់​ទាំង​នេះ​តាម​ក្បួន​ហុងស៊ុយ គឺ​អាច​ទាក់ទាញ​ទ្រព្យ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។

២) ប្រភេទ​ថ្ម​ទឹក​ជ្រោះ

2

ប្រភេទ​ថ្ម​ដែល​គេ​រៀប​មាន​ដូច​ជា​ទឹក​ជ្រោះ ក្រៅ​ពី​បង្កើន​ភាព​ត្រជាក់ត្រជំ​ដែល​ចេញ​ពី​ទឹក សារជាតិ​ដើម​ឈើ​នៅ​ជុំវិញ​នោះ ក៏​នាំ​ឲ្យ​អ្នក​មាន​សុខភាព​ល្អ​ផង​ដែរ។ ដុំ​ថ្ម​ទឹក​ជ្រោះ ជា​របស់​តំណាង​ដែល​ប្រមូល​ទ្រព្យ រក្សា​ទ្រព្យ ហើយ​លុយ​ហូរ​ចូល​ដូច​ជា​ទឹក មាន​ភាព​រុងរឿង​ចូល​ដល់​ក្រុម​គ្រួសារ។

១) ដើម​ឈើ

5 Kieu Nha Cang O Cang Co Loc Gia Cao May Cung Khong Nen Ban 183312

អ្នក​គួរ​តែ​ដាំ​ដើម​ឈើ​នៅ​ខាង​មុខ​ផ្ទះ វា​កាន់​តែ​ធំ វា​កាន់​តែ​រីកសាយ​ទ្រព្យ តែ​បើ​ដើម​ឈើ​ងាប់ ត្រូវ​តែ​កាប់​ចោល ឬ​កែលម្អ​វា​ជា​ថ្មី។ រុក្ខជាតិ​ដែល​ស្រស់បំព្រង​ចេញ​មក វា​នឹង​លើក​យីអ៊ុន​របស់​អ្នក តែ​គួរ​ជៀស​ដើម​ឈើ​ដែល​មាន​បន្លា ​មិន​សូវ​ជា​ល្អ​ទេ បើ​ដាក់​ខាង​មុខ​ផ្ទះ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក