ប្រសិនអ្នកចង់ដឹងថា ផ្នែកសួតរបស់អ្នក នៅដំណើរការល្អ មានសុខភាពល្អ ឬជួបបញ្ហាអ្វីខ្លះហើយ អ្នកអាចសង្កេតមើលបានតាមរយៈចំណុចទាំង ៦ ដូចខាងក្រោម៖
៦) ក្រចកដុះមិនធម្មតា
បើសភាពនៃការដុះក្រចករបស់អ្នក ចេញមកហាក់មិនធម្មតា ដែលវាក្រាស់ហើយរីកធំចុះមកក្រោម (ដូចបង្ហាញក្នុងរូប) នោះមានន័យថា អ្នកកំពុងមានកង្វះអុកស៊ីហ្សែនក្នុងឈាម។ តាមវេជ្ជសាស្រ្តហៅរោគសញ្ញានេះថា អាចពាក់ព័ន្ធនឹងសាច់ដុំក្នុងសួត។
៥) ហើមកូនកណ្តុរនៅក
អ្នកជក់បារីច្រើន រមែងជួបបញ្ហានេះ ដោយមានកូនកណ្តុរកើតឡើងនៅជុំវិញក និងឆ្អឹងកង។ ប្រសិនអ្នកឃើញមានអាការៈនេះហើយ គួរប្រញាប់ទៅរកអ្នកជំនាញសុខភាពសួតជាបន្ទាន់។
៤) ឈឺចាប់ទ្រូង
ការតឹងទ្រូង គឺជាសញ្ញាព្រមានចំៗនៃជំងឺសួត។ ភាគច្រើនពួកគេជួបអាការៈឈឺចុកចាប់ផ្នែកទ្រូង ដោយហាក់ដូចជាមានដុំពកអ្វីម្យ៉ាងនៅផ្នែកនោះ ដែលវាអាចប៉ះពាល់ដល់សរសៃឈាមនិងសរសៃប្រសាទខាងក្នុងទើបនាំឲ្យទ្រូងថប់។
៣) ឈឺស្មា
វាអាចជាសញ្ញាព្រមានមួយដែលមានដុះនៅដុំសាច់ ហើយដាក់សម្ពាធមកលើសរសៃឈាម ឬផ្នែកសាច់ដុំ ធ្វើឲ្យរាលការឈឺចាប់ដល់ផ្នែកស្មា។ អ្នកជំងឺនឹងចាប់ផ្តើមមានអារម្មណ៍ឈឺចាប់ផ្នែកស្មាជារឿយៗ ទោះរាងកាយមិនបញ្ចេញសកម្មភាពអ្វីក៏ដោយ។
២) ស្ពឹកដៃ
ជារឿយៗបើអ្នកមានអារម្មណ៍ថាស្ពឹកដៃ នោះមានន័យថា មុខងារសួតរបស់អ្នកខ្សោយ។ នៅពេលសួតដំណើរការមិនល្អ ដំណើរការឈាមរត់មិនបានគ្រប់គ្រាន់ វានឹងបង្កទៅជាបញ្ហាស្ពឹកដៃនេះឡើង។
១) ឈឺសន្លាក់ម្រាមដៃ
នៅពុំសាច់ដុំសួតរីកលូតលាស់ នោះវានឹងលុកលុយដល់គ្រប់សរសៃប្រសាទក្នុងរាងកាយ ដោយសូម្បីតែសន្លាក់ម្រាមដៃ ក៏ចាប់កើតមានការឈឺចាប់ម្តងម្កាលដែរ។
បញ្ជាក់ថា ភាគច្រើនរោគសញ្ញានិងអាការៈដូចបង្ហាញខាងលើរមែងកើតឡើងទៅលើអ្នកដែលឧស្សាហ៍ជក់បារីញឹកញាប់ ឬអ្នកដែលស្រូបក្លិន ឬផ្សែងមិនល្អដែលផ្តល់ហានិភ័យដល់សួត៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក