ស្រ្តីដែលមានទម្រង់នៃផ្នែកទាំង ៣ នេះលើរាងកាយកាន់តែធំ ពេញ ចាស់ទៅនឹងកាន់តែសំណាងមានទ្រព្យហូរហៀរចូលមកក្នុងជីវិត៖
៣) ចង្កេះពេញ
មនុស្សជាច្រើនគិតថា ចង្កេះជាស្តង់ដារនៃសម្រស់បើធំពេញពេកមើលទៅមិនស្អាត។ ប៉ុន្តែមិនដូច្នោះទេ តាមក្បួនហុងស៊ុយចង្កេះពេញ ជាកន្លែងនាំលាភសំណាង នាំទ្រព្យមកផ្តុំគ្នាទៅវិញ។
ភាគច្រើននៃមនុស្សដែលមានចង្កេះពេញ តែមិនជាសាច់យាធ្លាក់ពេក នោះជាមនុស្សមានសុខភាពល្អ និងមានទេពកោសល្យពីកំណើត ហើយជាទូទៅពួកគេរមែងផ្តោតលើការថែទាំសុខភាព និងគុណភាពជីវិតជាធំ។ មនុស្សនេះរមែងកើតមកក្នុងគ្រួសារមានទ្រព្យស្ដុកស្ដម្ភ មានគេគោរពស្រលាញ់ ហើយចាស់ទៅក្រោយអាយុ ៣៥ ឆ្នាំនឹងសល់ទ្រព្យ មានសុភមង្គលពេញលេញដែលពួកគេគួរតែទទួលបាន។
២) ចង្កាពេញ
តំបន់ជុំវិញចង្កានេះសោត បើទំហំពេញល្អ រមែងតែជាមនុស្សស្រីដែលឈ្លាសវៃ ចិត្តល្អ ហើយមានគេស្រលាញ់រាប់អានច្រើននៅជុំវិញខ្លួន។ មនុស្សនេះស្មោះត្រង់នឹងគេណាស់ ហេតុនេះហើយផលល្អនឹងតបស្នងត្រលប់មកពួកគេវិញនៅពេលក្រោយ។
ដ្បិតបើពួកគេមិនជាខំខ្លាំង ទ្រព្យក៏អាចហូរចូលមកដែរ ហើយក្រោយអាយុ ៣៥ ឆ្នាំទៅ នឹងមានអាជីពនឹងធឹង ច្បាស់លាស់ ដែលអាចបង្កើតទ្រព្យតកូនតចៅបានហើយ។
១) បាតដៃពេញ
មនុស្សស្រីដែលមានបាតដៃពេញ ពណ៌ស៊ីជម្ពូ ជាមនុស្សដែលនឹងមិនសូវជួបបញ្ហាច្រើនដូចគេ ហើយរមែងជួបតែរឿងល្អក្នុងជីវិត រឿងហូបចុក ការស្លៀកពាក់គឺមិនខ្វះឡើយក្នុងជីវិតរបស់នាង។
ទៀតសោតនាងក៏រមែងទទួលបានសំណាងរាប់មិនអស់ចិត្តក្នុងជីវិត ហើយអាយុកាន់តែចំណាស់លាភនឹងចូលកាន់តែច្រើន ភាពមានបាននឹងកើតឡើងជាបន្តបន្ទាប់។ អ្វីដែលពិសេសជីវិតអាពាហ៍ពិពាហ៍ក៏រមែងនឹងពោរពេញដោយសុភមង្គល ក្តីសុខសម្រាប់នាងថែមទៀតផង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក