តាមរយៈការតេស្តបែបវិទ្យាសាស្រ្តមួយនេះ អ្នកគ្រាន់តែធ្វើការជ្រើសរើសនូវសត្វទីទុយមួយក្នុងចំណោមទីទុយទាំង ៤ ដែលអ្នកគិតថាពេញចិត្តបំផុត នោះយើងនឹងទម្លាយនូវអ្វីដែលអ្នកកំពុងគិត កំពុងធ្វើ និងអត្តចរិកមួយចំនួនរបស់អ្នកផ្ទាល់ ដែលចំណុចខ្លះអ្នកខ្លួនឯងក៏មិនសូវទាំងចាប់អារម្មណ៍ផង។
ទីទុយទី ១
អ្នកជាមនុស្សដែលមានសន្តិភាពផ្លូវចិត្ត ហើយរមែងមានតុល្យភាពក្នុងជីវិត ដោយអ្នកចេះគ្រប់គ្រងអារម្មណ៍បានល្អ មិនងាយនឹងបង្កជម្លោះជាមួយនរណាងាយៗឡើយ បើទោះបីជាអ្នកមិនចូលចិត្តពួកគេក៏ដោយ។ អ្នកជាមនុស្សឆ្លាតវៃ ដែលទុកចិត្តមនុស្សច្រើន ប៉ុន្តែក្នុងការផ្តល់ទំនុកចិត្តនីមួយៗ គឺអ្នកមានការប្រុងប្រយ័ត្នខ្ពស់បំផុត។
ទីទុយទី ២
អ្នកជាមនុស្សដែលចូលចិត្តភាពល្អឥតខ្ចោះ ដោយអ្នករមែងទទួលខុសត្រូវនូវគ្រប់អ្វីដែលបានធ្វើ ហើយទង្វើដែលធ្វើនោះគឺរមែងធ្វើដោយមានការគិតល្អិតល្អន់។ ប៉ុន្តែប្រភេទមនុស្សចំណុចទី ២ នេះ ពេលខ្លះគឺពិបាកនឹងទទួលយកគំនិតយោបល់ពីអ្នកដទៃបន្តិច បែបនេះយើងសូមលើកទឹកចិត្តឲ្យអ្នកចេះរៀនបត់បែន និងទទួលយកការផ្តល់យោបល់ពីមជ្ឈដ្ឋានជុំវិញខ្លួនខ្លះតាមដែលអាចធ្វើទៅបាន។
ទីទុយទី ៣
អ្នកជាមនុស្សដែលចេះបត់បែន ហើយចេះប្រយ័ត្នប្រយែងខ្ពស់ ប៉ុន្តែពេលខ្លះវាដល់ថ្នាក់នាំឲ្យអ្នកលែងចង់ភ្លក់បទពិសោធន៍ថ្មី ដែលវានាំឲ្យអ្នកបាត់បង់ឱកាសល្អៗមួយចំនួន។ ចូរបើកចិត្តឲ្យទូលាយ ហើយបោះជំហានដើរតាមក្តីស្រមៃ និងកុំខ្លាចខ្លាំងពេក។
ទីទុយទី ៤
អ្នកជាមនុស្សដែលសកម្មនឹងការងារ ហើយចូលចិត្តដំណើរផ្សងព្រេងខ្លាំងណាស់ ព្រោះអ្នករីករាយនឹងជីវិតដែលកំពុងមាន។ គ្រប់សកម្មភាពការងារអ្វី អ្នកចូលចិត្តធ្វើដោយសាមញ្ញៗ ហើយរៀនសូត្រពីវា៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក