សម្រាប់អ្នកចូលចិត្តធ្វើដំណើរផ្សេងព្រេង និងចូលចិត្តទីកន្លែងថ្មីៗស្រស់ស្អាត ពិសេសសម្រាប់ការថតរូបនោះ ច្បាស់ណាស់ប្រាកដជាចង់ស្វែងរកកន្លែងថ្មីៗបែបទេសភាពធម្មជាតិសម្រាប់ជាការកម្សាន្តជាមិនខាន។
យ៉ាងណាមិញ សម្រាប់អ្នកដែលធ្វើដំណើរទៅតាមផ្លូវថ្នល់កែង បន្តដំណើរទៅខេត្តកំពង់ចាម ជាពិសេសក្រុមអ្នកជិះកង់ប្រាកដជាស្គាល់ភូមសាស្រ្តថ្នល់កែងនេះច្បាស់ណាស់ តែប្រហែលជាមិនមានអ្នកដឹងច្រើនឡើយថា នៅម្តុំនោះ មានភ្នំដ៏ស្រស់ស្អាតមួយលាក់ទុកសម្រស់នូវខ្នងភ្នំពោរពេញដោយទេសភាពដើមឈើតូចធំខៀវស្រងាត់ ជាពិសេសគឺ រណ្តៅទឹក ឡើងពណ៌ខៀវស្រងាត់ ដែលបានបន្សល់ក្រោយពីបំផ្ទុះយកថ្ម នៅភ្នំជើងឆ្នុកតែម្តង។
គួរឱ្យដឹងផងដែរថា ភ្នំជើងឆ្នុក នេះមានទីតាំងស្ថិតនៅ ស្រុកបាធាយ ខេត្តកំពង់ចាម ដោយចូលទៅតាមវត្ត សុវណ្ណគីរីជើងឆ្នុក ប្រហែលជា ១០នាទី រួចបន្តធ្វើដំណើរដើរថ្មើរជើង ឬយានយន្តបានឡើងទៅជើងភ្នំ នឹងជួបទេសភាពស្រស់ស្អាតបែបនេះបន្ថែមតែប្រមាណ៥នាទីទៀតប៉ុណ្ណោះ ឬអាចស្វែងរកទីតាំងបានតាមរយៈ Google Map: https://goo.gl/maps/tqtPdtnHAxxnqWrp6 ៕
រូបភាពពី: ក្រុមកង់ច្រែះចាប់ - Team Chrehchab Bicycle
អត្ថបទ៖ ក្នុងស្រុក
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក