តើអ្នកជឿលើការទស្សន៍ទាយលើសន្លឹកបៀរដែរ ឬទេ? ក្បួនទាយកាតរូបភាពមួយនេះ នឹងធ្វើឱ្យអ្នកអាចដឹងពីវាសនា និងរឿងស្នេហារបស់អ្នកបាន។
អ្នកអាចសាកល្បងក្បួនទស្សន៍ទាយមួយនេះថាវាពិតជាទាយឆុត ឬក៏អត់ ដោយគ្រាន់តែជ្រើសរើសសន្លឹកបៀរទាំង ៩សន្លឹកនេះតែប៉ុណ្ណោះ ដោយការទស្សន៍ទាយម្តង អ្នកត្រូវជ្រើសម្តង ២សន្លឹក ពីលេខ ១ ដល់លេខ ៩។
មុនជ្រើសរើសសន្លឹកបៀរ សូមបិទភ្នែកបួងសួង និងគិតដល់រឿងដែលអ្នកចង់ដឹង ហើយជ្រើសបៀរ ២សន្លឹក។ ជ្រើសរើសហើយ ចូរអានការទស្សន៍ទាយខាងក្រោមនេះ ៖
# បៀរសន្លឹកទី១ ៖ ដាវ
នៅក្នុងពេលនេះ អ្នកហាក់បីដូចជាមិនប្រាកដប្រជានឹងរឿងស្នេហានោះទេ បានន័យថាអ្នកមិនទាន់ត្រៀមខ្លួននឹងការមានស្នេហាឡើយ។ តែបើពេលនេះ អ្នកកំពុងតែមានទំនាក់ទំនងស្នេហាជាមួយនរណាម្នាក់ អ្នកមានអារម្មណ៍ថាមិនប្រាកដចិត្តនឹងស្នេហារបស់អ្នកឡើយ អ្នកហាក់ស្ទាក់ស្ទើរមិនហ៊ានសម្រេចចិត្តថាស្នេហារបស់អ្នកជាស្នេហាពិតឬក៏អត់ និងសង្ស័យពីទំនាក់ទំនងរបស់អ្នកថាគួរតែបន្តទៅមុខទៀត ឬបញ្ចប់ ។ ដូច្នេះបើស្ទាក់ស្ទើរគួរតែបញ្ចប់ឱ្យហើយៗ តែបើចង់បន្តគួរតែស្វែងរកវិធីធ្វើឱ្យស្នេហារបស់អ្នកកាន់តែប្រសើរឡើង សួរអារម្មណ៍ខ្លួនឯងឱ្យច្បាស់ ពិសេសត្រូវតែមានភាពស្មោះត្រង់ចំពោះស្នេហាមួយនេះផង។
# បៀរសន្លឹកទី២ ៖ ពែង៩
អបអរសាទរ អ្នកចាប់បានកាតជូនពរ ដែលធ្វើឱ្យបំណងប្រាថ្នារបស់អ្នកក្លាយជាការពិតហើយ។ បើពេលនេះអ្នកមានបំណងប្រាថ្នាដែលចង់បានបួងសួងទៅវានឹងក្លាយជាការពិត ជាពិសេសគឺរឿងស្នេហាអ្នកនឹងសមបំណង ទោះមិនបានដូចចិត្ត ១០០% ក៏បានដូចចិត្តខ្លះដែរ ។
# បៀរសន្លឹកទី៣ ៖ ដាវ៩
អ្នកកំពុងតែស្ថិតនៅក្នុងស្ថានភាពដ៏លំបាកមួយ ដែលធ្វើឱ្យអ្នកមានបញ្ហាគេងមិនលក់ និងមានរឿងព្រួយបារម្ភ។ បើនៅតែបន្តគិតរឿងកង្វល់បន្តទៀត បញ្ហារបស់អ្នកនឹងកាន់តែអាក្រក់ឡើងៗ។
ដូច្នេះអ្នកត្រូវតែដោះស្រាយបញ្ហាចំពោះមុខបន្តិចម្តងៗ ផ្លាស់ប្តូរជីវិតខ្លួនឯង ហើយស្វែងរកជំនួយឱ្យអស់លទ្ធភាព និងចាំថាអ្នកនឹងមិននៅឯការម្នាក់ឯងនោះឡើយ។ ពេលវេលាកន្លងផុតហើយអ្វីៗនឹងប្រសើរឡើង ព្រោះបើអ្នកដោះស្រាយបញ្ហាជីវិតហើយ រឿងស្នេហារបស់អ្នកក៏មិនមានបញ្ហាជាចោទឡើងនាំឱ្យអ្នកឈឺចាប់ទៀតដែរ។
# បៀរសន្លឹកទី៤ ៖ ស្តេច
អ្នកហាក់មានអំណាច និងមានអារម្មណ៍ខ្លាំងក្លានៅក្នុងជីវិតរបស់អ្នក ។ អ្នកដឹងថាគួរតែធ្វើយ៉ាងណា និងត្រូវធ្វើអ្វីដើម្បីសម្រេចនូវគោលដៅនៅក្នុងជីវិត។ អត្តចរិតរឹងមាំ និងមានជំនឿចិត្តលើខ្លួនឯងបែបនេះ ធ្វើឱ្យអ្នកអាចសម្រេចក្តីស្រមៃបាន និងអាចដើរទៅកាន់ភាពជោគជ័យទៀតផង។
# បៀរសន្លឹកទី៥ ៖ កម្លាំង
កម្លាំងមហិមា បានមកសណ្ឋិតអ្នកនៅពេលនេះហើយ អ្នកជាមនុស្សពូកែ មានស្មារតី និងអាចគ្រប់គ្រងស្ថានការណ៍គ្រប់បែបយ៉ាងដែលកើតឡើងនៅជុំវិញខ្លួនបាន។ ទោះមានរឿងអ្វីកើតឡើងក៏ដោយ អ្នកមិនត្រឹមតែអាចរ៉ាប់រងបានទេ ថែមទាំងអាចធ្វើការដោះស្រាយបានដោយរលូនទៀត។
ដូច្នេះអ្នកគួរតែតាំងចិត្តឱ្យស្ងប់សុខ មានចិត្តមេត្តាឱ្យបានច្រើនជាមួយខ្លួនឯង និងអ្នកដៃ វានឹងជួយឱ្យអ្នកមានស្មារតីកាន់តែខ្លាំងក្លា និងធ្វើឱ្យជីវិតកាន់តែរីកចម្រើនទៀត។ បើនិយាយពីរឿងស្នេហានោះ អ្នកកំពុងតែស្ថិតនៅទំនាក់ទំនងដ៏រឹងមាំ គ្មានឧបសគ្គណាមួយឡើយ។
# បៀរសន្លឹកទី៦ ៖ វេទមន្ត
តើអ្នកមានជំនឿអរូបី ឬអភូតហេតុណាមួយទេ? នៅក្នុងពេលនេះជីវិតអ្នកប្រហែលជាបានជួបហេតុភេទ និងកម្លាំងពិសេសណាមួយហើយ ព្រោះរាល់អ្វីដែលអ្នកគិត និងប្រាថ្នានៅពេលនេះ វាប្រហែលជាអាចក្លាយទៅជាការពិត។ ពិសេសបើអ្នកមានចិត្តគិតដល់ស្នេហា វាជាអំណាចនាំឱ្យអ្នកជួបស្នេហាពិតប្រាកដមួយ ថែមទាំងមានអនាគតល្អទៀតផង។ កុំភ្លេចថាអ្នកគិតអ្វីអ្នកនឹងមានផលនោះ វាកម្លាំងម្យ៉ាងដែលអាចធ្វើឱ្យអ្នកសម្រេចបំណងប្រាថ្នាទាំងរឿងជីវិត និងស្នេហា។
# បៀរសន្លឹកទី៧ ៖ ផ្កាយ
ក្រោយភ្លៀងមេឃស្រលះ ក្រោយជួបព្យុះភ្លៀងអ្វីៗនឹងដូចដើម នេះជាការបង្ហាញថាអ្នកនឹងអាចឆ្លងកាត់ការលំបាកបាន ឬអ្នកកំពុងតែឆ្លងកាត់ការលំបាកឈានទៅរកភាពល្អប្រសើរឡើងវិញហើយ។ នេះជាប្រភពនៃការលើកទឹកចិត្ត និងការផ្តល់ក្តីសង្ឃឹម នៃការចាប់ផ្តើមជាថ្មី ដោយអ្នកអាចនឹងកំពុងតែផ្តើមអ្វីៗគ្រប់យ៉ាងដោយភាពជឿជាក់ និងក្តីសង្ឃឹមកាន់តែខ្ពស់ថាអ្វីៗនឹងល្អប្រសើរឡើងតាមពេលវេលា។ ចំណែកក្នុងរឿងស្នេហាវិញ ប្រសិនជាអ្នកមានបញ្ហានោះ អ្វីៗនឹងអាចរកដំណោះស្រាយ ហើយត្រលប់មកភាពល្អប្រសើរវិញ។
# បៀរសន្លឹកទី៨ ៖ ពិភពលោក
អ្នកហាក់ទទួលបានរឿងល្អៗ និងធំៗជាច្រើននៅក្នុងជីវិតនៅពេលនេះ។ រឿងនៅក្នុងជីវិតរបស់អ្នកនឹងទទួលបានភាពជោគជ័យផ្ទួនៗ ឯរឿងស្នេហាវិញអ្នកនឹងជួបតែរឿងល្អៗដូចជា ចាប់ផ្តើមមានស្នេហា ស្នេហាកាន់តែផ្អែមល្ហែម ឬអាចនឹងមានដំណឹងល្អនៅក្នុងរឿងស្នេហាដូចជាមានការរៀបចំកម្មវិធីរៀបការជាដើម។ ជឿចុះអ្នកនឹងទទួលបានស្នេហាផ្អែមល្ហែម និងសមបំណងមួយយ៉ាងពិតប្រាកដ។
# បៀរសន្លឹកទី៩ ៖ រង្វង់ព្រេងសំណាង
អ្វីដែលអ្នកគិត និងកើតឡើងនៅក្នុងជីវិតអ្នក វានឹងក្លាយទៅជាបែបនេះ។ បានន័យថាបើស្នេហារបស់អ្នក អ្នកយល់ថាគួរតែបន្ត ផ្សះផ្សារ ឬកែប្រែឱ្យស្នេហាកាន់តែប្រសើរឡើង អ្នកនឹងធ្វើវាធ្វើឱ្យបានល្អប្រសើរ តែបើអ្នកយល់ថាអ្នករឹងមាំ ស្រលាញ់ខ្លួនឯងច្រើនជាង អ្នកចង់ចាកចេញពីស្នេហាមួយនេះ អ្នកនឹងបញ្ចប់វាភ្លាមៗ។ នេះបានន័យថាអ្នកគិតអ្វីអ្នកនឹងធ្វើវាឱ្យក្លាយជាការពិត៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក