ជ្រើសរើស​កាត​មួយ ដើម្បី​ទទួល​យក​សារ​ណែនាំ​ជួយ​អ្នក​ដើរ​ចេញ​ពី​ការ​លំបាក​ពេល​នេះ

ជឿ​ថា​អ្នក​ដែល​បាន​ចុច​មើល​អត្ថបទ​នេះ សឹង​តែ​ ១០០ ភាគរយ​គឺ​កំពុង​មាន​ទុក្ខ មាន​ការ​លំបាក គ្រាន់​តែ​បញ្ហា​ខុសៗ​ពី​គ្នា។ យ៉ាង​ណា​តាម​រយៈ​ការ​ជ្រើសរើស​កាត​មួយ ក្នុង​ចំណោម​កាត​ទាំង ៣ យើង​នឹង​ផ្តល់​សារ​ណែនាំ​ដ៏​ល្អ​បំផុត​មួយ ជា​ការ​ចូលរួម​ជួយ​ទាញ​អ្នក​ចេញ​ផុត​ពី​បញ្ហា​ដែល​កំពុង​ជួប​ប្រទះ៖

កាត​ទី ១

1

បេះដូង​កំពុង​លោត​ញាប់ ផ្នែក​មួយ​ចំនួន​នៃ​រាងកាយ​កំពុង​មាន​សភាព​ញ័រ ក៏​ដោយសារ​តែ​បញ្ហា​វា​បាន​កើត​ឡើង​បន្ត​កន្ទុយ​គ្នា​ខ្លាំង​ពេក។ យ៉ាង​ណា​មាន​ការ​ណែនាំ​មក​ថា អ្នក​ត្រូវ​តែ​ផ្តោត​លើ​គោលដៅ​ចម្បង​ដដែល ហើយ​មិន​ត្រូវ​បោះបង់​ទេ ដោយ​ពេល​ហត់​ខ្លាំង​អ្នក​ត្រូវ​គិត​ដល់​បំណង​ប្រាថ្នា​ដែល​អ្នក​ចង់​បាន។

យើង​ត្រូវ​តែ​ដឹង​ថា រឿង​ខ្លះ​មិនមែន​តែ​យើង​ទេ​ដែល​ជួប គេ​ផ្សេង​ក៏​ជួប​បញ្ហា​នោះ​ដូច​តែ​យើង​ដែរ ហើយ​វា​ពេល​ខ្លះ​ជា​ការ​សាកល្បង​កម្រិត​នៃ​ការ​តស៊ូ​របស់​យើង​តែ​ប៉ុណ្ណោះ បើ​យើង​ខំ​តែ​បន្តិច មិន​បោះបង់ នោះ​ជោគជ័យ​នឹង​ចេញ​ផ្លែផ្កា​ជាក់​ជា​មិន​ខាន។

កាត​ទី ២

2

បើ​ទោះ​បី​អ្នក​ពុំ​មាន​អារម្មណ៍​ក្លាហាន​ទាំង ១០០ ភាគរយ ហើយ​អ្នក​ចង់​នៅ​ស្ងៀមស្ងាត់​មិន​ចង់​ជួប​នរណា​ពេល​នេះ ក៏​យើង​មិន​បង្ខំ​នោះ​ដែរ តែ​មាន​តែ​ជំរុញ​បន្ថែម​ទៀត​ ថា​អ្នក​ដែល​បាន​ជ្រើសរើស​កាត​ទី ២ នេះ គឺ​ដល់​ពេលវេលា​ត្រូវ​សម្រាក​បន្តិច​ហើយ។

មគ្គទេសក៍​បង្ហាញ​ផ្លូវ​ជោគជ័យ​បាន​ប្រាប់​សម្រាប់​អ្នក​ជ្រើសរើស​កាត​ទី ២ ឲ្យ​ឆ្លៀត​ពេល​មើល​ថែ​ខ្លួន​ឯង​បន្តិច ហើយ​ត្រូវ​ជឿជាក់​លើ​ខ្លួន​ឯង​ពេល​ដែល​រាងកាយ​មាន​ថាមពល​ត្រលប់​មក​វិញ។ ដាក់​គោលដៅ​ធ្វើ​អ្វី​ក៏​ដោយ កុំ​សូវ​ជឿ​លើ​សំឡេង​ពី​ខាង​ក្រៅ​ខ្លាំង​ពេក តែ​ត្រូវ​ជឿ​អារម្មណ៍​ខាង​ក្នុង​នោះ​គឺ​បេះដូង និង​ការ​គិត​នៃ​ខួរក្បាល​របស់​អ្នក​ផ្ទាល់។

កាត​ទី ៣

3

អ្នក​បាន​ធ្វើ​ល្អ​ច្រើន​ណាស់​មក​ហើយ​កន្លង​មក គ្រាន់​តែ​ពេល​នេះ​វា​ឆ្លង​កាត់​ដំណាក់កាល​នៃ​ការ​ផ្លាស់ប្តូរ ទើប​ធ្វើ​ឲ្យ​ជីវិត​មាន​ជួប​បញ្ហា​រាំងស្ទះ​បន្តិច។ យ៉ាង​ណា​ស្ងាត់ស្ងៀម​មួយ​រយៈ​សិន​ក៏​ល្អ​ដែរ ចាត់​ទុក​ថា​យក​ពេល​គិត​បន្ត​ទៀត​ពី​អ្វី​ដែល​ត្រូវ​ធ្វើ​នៅ​ពេល​ខាង​មុខ។

ដំបូង​បង្អស់​នៅ​ចំណុច​បន្ទាប់ អ្នក​ត្រូវ​ជឿជាក់​លើ​ខ្លួន​ឯង ទើប​អ្នក​ដទៃ​គេ​មក​ជឿជាក់​លើ​អ្នក។ ត្រូវ​ចាំ​ថា មេឃ​ដែល​មាន​ភ្លៀង​ផ្គរ​រន្ទះ ក៏​វា​មិន​ភ្លៀង​ជាប់​រហូត​ដែរ ក៏​គង់​មាន​ថ្ងៃ​មួយ​ដែល​ផ្ទៃ​មេឃ​ស្រឡះ ដូច្នេះ​ត្រូវ​រក្សា​ស្នាម​ញញឹម​ជាប់​ជានិច្ច។ ញញឹម​ច្រើន ទើប​ជំរុញ​ឲ្យ​ខួរក្បាល​គិត​ឃើញ​រឿង​ល្អ​ច្រើន​ក្នុង​ជីវិត៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក