ភេសជ្ជៈ ៥ ប្រភេទនេះអ្នកអាចទទួលទានបាននៅពេលព្រឹក ឬថ្ងៃ ដែលវាអាចផ្តល់សារធាតុចិញ្ចឹមមួយចំនួនដល់រាងកាយ ប៉ុន្តែបើអ្នកជ្រើសរើសយកវាមកទទួលទាននៅពេលល្ងាចឬយប់ នោះនឹងបង្កជាផលប៉ះពាល់ដល់រាងកាយទៅវិញ៖
៥) ទឹកដូង
ទឹកដូងល្អសម្រាប់សុខភាពបេះដូង ប្រព័ន្ធរំលាយអាហារ និងជួយដល់តម្រងនោម ហើយធ្វើឲ្យប្រព័ន្ធការពាររាងកាយមានភាពល្អប្រសើរឡើង។
យ៉ាងណាអ្នកគួរជៀសវាងទទួលទានទឹកដូងនៅពេលល្ងាច ព្រោះវាអាចធ្វើឲ្យឆ្អឹងខ្សោយ ហើយធ្វើឲ្យអ្នកគេងមិនលក់នោះទេ ណាមួយក៏នឹងរំខាននាំឲ្យមានការបន្ទោបង់ច្រើនផងដែរ។ ល្អបំផុតគួរទទួលទានវានៅពេលព្រឹក។
៤) ទឹកក្រូចស្រស់
ទឹកក្រូចស្រស់វាអាចជួយវាអាចផ្តល់នូវវីតាមីនមួយចំនួនដល់រាងកាយ ប៉ុន្តែដោយសារវាមានជាតិអាស៊ីតខ្ពស់ដូច្នេះមិនអាចចេះតែទទួលទានតាមចិត្តចង់បានឡើយ។
នៅពេលល្ងាចអ្នកជំនាញមិនណែនាំឲ្យអ្នកទទួលទានទឹកក្រូចស្រស់ទេ ព្រោះបរិមាណអាស៊ីតអាចធ្វើឲ្យខូចធ្មេញ ហើយនៅពេលដែលបរិមាណទាំងនេះលើសក៏ងាយនឹងផ្តុំទៅជាតិខ្លាញ់ នាំឲ្យឡើងទម្ងន់វិញ។
៣) ទឹកខ្ញី
ទឹកខ្ញី ជួយកាត់បន្ថយស្រ្តេស ជួយពង្រឹងដល់គុណភាពនៃការគេង តែបើអ្នកទទួលទានវានៅពេលយប់នោះនឹងនាំផលវិបាកទៅវិញ។ ជម្រើសល្អបំផុតគួរទទួលទាននៅពេលរសៀល។
២) តែយិនសៀន
ជាប្រភេទតែរុក្ខជាតិដែលជួយបង្កើនគុណភាពនៃការចូលដំណេក តែបើទទួលទានពេលយប់ វាអាចធ្វើឲ្យឡើងសម្ពាធឈាម ហើយធ្វើឲ្យគេងមិនលក់ ប្រែទៅជាមានស្នាមជ្រីវជ្រួញលើមុខពេលអ្នកមិនបានស្កប់ស្កល់ល្អ។
១) កាហ្វេ
កាហ្វេមានទាំងជាតិអាស៊ីតនិងកាហ្វេអ៊ីន ហើយបើអ្នកទទួលទានវានៅពេលល្ងាច នឹងធ្វើឲ្យអ្នកពិបាកក្នុងការរំលាយអាហារ ហើយវាក៏ប៉ះពាល់ដល់ផ្នែកមួយចំនួនផ្សេងទៀតនៃរាងកាយផងដែរ។ ល្អបំផុតអ្នកគួរទទួលទានកាហ្វេនៅពេលព្រឹកចន្លោះម៉ោង ៩ ទៅ ១១ ព្រឹក៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក