ថ្មីៗនេះភ្នំ១៥០០ បាននឹងកំពុងតែល្បីល្បាញជាខ្លាំងសម្រាប់អ្នកចូលចិត្តធ្វើដំណើរផ្សេងព្រេង ដោយការធ្វើដំណើរថ្មើរជើងដោយផ្ទាល់ទៅកំពូលភ្នំដែលពោរពេញដោយទេសភាពស្រស់ស្អាតបែបធម្មជាតិ។
យ៉ាងណាមិញ សម្រាប់អ្នកដែលមិនធ្លាប់ធ្វើដំណើរផ្សងព្រេង ឬខ្លាចមានបញ្ហាសុខភាពនោះ ចង់លំហែកាយជាមួយនឹងទេសភាពភ្នំ១៥០០ មិនមែនជារឿងពិបាកនោះទេ ដោយថ្មីៗនេះនៅក្បែរភ្នំ ១៥០០ មានរីហ្សតលាក់ខ្លួនបង្កើតថ្មីមួយ ដែលមានភ្នំ និងព្រៃព្រឹក្សព័ទ្ធជុំវិញគួរជាទីមនោរម្យមែនទែន នោះគឺ « បុប្ផាលាក់ខ្លួនរីសត » ។
« បុប្ផាលាក់ខ្លួនរីសត » គឺជារីសត ដែលទើបតែបើកដំណើរការរយៈពេលខ្លីតែប៉ុណ្ណោះ តែទទួលបានការគាំទ្រជាខ្លាំងពីអ្នកទេសចរណ៍មកស្នាក់នៅ ដែលអាចស្នាក់នៅជាបន្ទប់ក៏បាន ចង់បោះជាតង់ក៏បាន អាចសម្រាកកម្សាន្តបានតាមបែបគ្រួសារ សង្សារ មិត្តភក្តិ និងក្រុមការងារ ពោរពេញដោយភាពសប្បាយរីករាយ។
រីសតនេះមិនត្រឹមតែមានកន្លែងស្នាក់នៅបែបធម្មជាតិ ក៏មានលក្ខណ:ពិសេសជាច្រើនដូចជា ៖
-ភ្ញៀវអាចយកអាហារចូលបានដោយសេរី ឬអាចកម្មង់អាហារបានច្រើនមុខនៅទីនោះផ្ទាល់
- មានបន្ទប់ទឹកស្អាតគ្រប់គ្រាន់ អ្នកគេងតង់ ក៏មានបន្ទប់ទឹកស្អាតដែរ
- មានអាងហែលទឹក
-មានម៉ូតូកង់៤ សម្រាប់ជួលជិះក្នុងរីសត (ជិះប៉ុន្មានអ្នកក៏បានក្នុងមួយម៉ូតូ មានសាំង៤លីត្រ)
- មានតន្ត្រីសម្រាប់ការស្តាប់កំសាន្តនាពេលល្ងាច (Speakers)
គួរឱ្យដឹងផងដែរថា « បុប្ផាលាក់ខ្លួនរីសត » មានទីតាំងនៅ ភ្នំ1500 វាលវែង ពោធិ៍សាត់ ហើយសម្រាប់ទីតាំងលម្អិត និងការទំនាក់ទំនងកក់បន្ទប់អាចទាក់ទងតាមរយៈលេខទូរស័ព្ទ 092 377 770 / 0973777770 ៕
អត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ LingLing - លីងលីង
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក