កុំ​មើល​ស្រាល​ឲ្យ​សោះ! ពេល​បត់​ជើង​តូច បើ​ចេញ​សញ្ញា​ព្រមាន ៤ នេះ ប្រញាប់​ទៅ​រក​ពេទ្យ​ជា​បន្ទាន់

ប្រសិន​អ្នក​កត់​សម្គាល់​ឃើញ​ថា នៅ​ពេល​បត់​ជើង​តូច រាងកាយ​ចេញ​សញ្ញា​ ៤ នេះ​មក នោះ​មាន​ន័យ​ថា វា​ជា​សញ្ញា​ព្រមាន​ចំពោះ​សុខភាព​ធ្ងន់ធ្ងរ ដែល​អ្នក​គួរ​តែ​ឆ្លៀត​ពេល​ទៅ​ពិនិត្យ​សុខភាព ឬ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​ឲ្យ​បាន​ទាន់​ពេលវេលា៖

៤) ទឹកនោម​ពពុះ

1

ប្រសិន​ពេល​អ្នក​បត់​ជើង​តូច ទឹក​នោម​នោះ​ឡើង​ទៅ​ជា​ពពុះ នោះ​ជា​សញ្ញា​មួយ​បង្ហាញ​ច្បាស់​ថា​តម្រង​នោម​មិន​អាច​ច្រោះ​សារធាតុ​បញ្ចេញ​ចោល​បាន​ល្អ ហើយ​វា​អាច​វិវត្ត​ទៅ​ជា​ជំងឺ​រលាក​ផ្នែក​តម្រង​នោម (Proteinuria)។

៣) ពេល​នោម​ចេញ​ទឹក​តិចតួច

2

យោង​តាម​អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា មនុស្ស​យើង​យ៉ាង​ហោច​ណាស់​រយៈ​ពេល ២៤ ម៉ោង​ក៏​នឹង​បញ្ចេញ​ទឹក​នោម ៥០០ មីលីលីត្រ​អី​ដែរ ប៉ុន្តែ​អ្នក​នោម​មក​តិច ត្រឹម​តែ ៥០ មីលីលីត្រ​អី​នោះ មាន​ន័យ​ថា អ្នក​កំពុង​កើត​ជំងឺ​ម្យ៉ាង​ឲ្យ​ឈ្មោះ​ថា "Anuria"។ វា​ជា​សញ្ញា​ព្រមាន​នៃ​បញ្ហា​ខ្សោយ​តម្រង​នោម ហើយ​ជា​ពិសេស​គឺ​ពេល​អ្នក​ព្យាយាម​ផឹក​តិច​ច្រើន តែ​នោម​តិច។

២) ទឹកនោម​មាន​ក្លិន​មិន​ល្អ

3

ជា​ធម្មតា​ទឹកនោម​នៅ​ពេល​ចេញ​ពី​រាងកាយ​មនុស្ស វា​មិន​ជា​មាន​ក្លិន​អ្វី​គួរ​ឲ្យ​កត់​សម្គាល់​នោះ​ទេ ជា​ពិសេស​ប្រសិន​អ្នក​មិន​ទទួល​ទាន​កាហ្វេ ខ្ទឹម ឬ​តែ។

ប៉ុន្តែ​បើ​នៅ​ក្នុង​ទឹក​នោម​មាន​ក្លិន​ស្អុយ ឬ​ក្លិន​មិន​ល្អ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ នោះ​ក៏​មាន​ន័យ​ថា ក្រលៀន​អ្នក​មាន​បញ្ហា ហើយ​អាច​នឹង​កើត​ទៅ​ជាច​ជំងឺ​ឲ្យ​ឈ្មោះ​ថា Cystitis និង Pyelonephritis ដែល​អ្នក​គួរ​តែ​ទៅ​ពិនិត្យ​សុខភាព​ដូច​គ្នា។

១) នោម​មក​ចេញ​ឈាម

4

ជា​ធម្មតា​ទឹកនោម​របស់​មនុស្ស​មាន​សុខភាព​ល្អ​ធម្មតា គឺ​ចេញ​ពណ៌​លឿង​ស្រាល ប៉ុន្តែ​បើ​ប្រែ​ទៅ​ជា​ពណ៌​ត្នោត​ខ្មៅ ឬ​ក្រហម នោះ​ជា​សញ្ញា​គ្រោះថ្នាក់​នៃ​សុខភាព​មួយ​ដ៏​ធ្ងន់ធ្ងរ។ ជា​ពិសេស​ទៀត បើ​នោម​ចេញ​មក​មាន​លាយ​ឈាម នោះ​អ្នក​កំពុង​កើត​ជំងឺ​តម្រង​នោម ឬ​ដុះ​ដុំ​សាច់ ឬ​អាច​ជា​បញ្ហា​ក្រពេញប្រូស្តាត​ជា​ដើម៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក