មាន​អ្នក​កើត​ឆ្នាំ​ទាំង ៥ នេះ​ទេ? ដល់​ពេល​កើប​លុយ​ចូល​ផ្ទះ​ហើយ នៅ​រយៈ​ពេល ១៥ ​ថ្ងៃ​ចុង​ក្រោយ

នៅ​រយៈ​ពេល ១៥ ​ថ្ងៃ​ចុង​ក្រោយ​នៃ​ខែ​កក្កដា សម្រាប់​អ្នក​កើត​ឆ្នាំ​ទាំង ៥ ដូច​បង្ហាញ​ខាង​ក្រោម នឹង​មាន​រាសី​ឡើង​ខ្ពស់​ត្រដែត មាន​ទ្រព្យ​ហូរ​ចូល​លឿន ហើយ​មិន​ខ្វះ​លុយ​ក្នុង​​ហោប៉ៅ​នោះ​ទេ។

៥) អ្នក​កើត​ឆ្នាំ​ម្សាញ់ (ពស់)

5

ជា​ទូទៅ​មនុស្ស​កើត​ឆ្នាំ​ពស់ រមែង​ជា​មនុស្ស​សុភាព​រាបសា និង​ដឹង​ចាស់​ទុំ។ នៅ ២ សប្តាហ៍​ចុង​ក្រោយ​នេះ ពួក​គេ​ដល់​ពេល​កើប​លុយ​ធំ​ហើយ ដោយ​ឱកាស​នឹង​មាន​ច្រើន​សម្រាប់​អ្នក​កើត​ឆ្នាំ​ពស់ ហើយ​តុល្យភាព​សាច់ប្រាក់​របស់​គេ គឺ​មាន​តែ​សញ្ញា​បៃតង​ឡើង​ទៅ​លើ។

៤) អ្នក​កើត​ឆ្នាំ​ខាល (ខ្លា)

4

ជា​ទូទៅ​អ្នក​កើត​ឆ្នាំ​ខាល ជីវិត​របស់​ពួក​គេ​អាច​ថា​រាង​ពិបាក​បន្តិច តែ​មិន​លំបាក​រហូត​ទេ ក៏​គង់​តែ​មាន​ពេល​ស្រណុក​ខ្លះ​ដែរ។

មនុស្ស​នេះ​ក្លាហាន មាន​ឆន្ទៈ​រឹងមាំ មិន​ងាយ​មាន​នរណា​មក​រារាំង​គោលដៅ​របស់​ពួក​គេ​បាន​ឡើយ។ នៅ​រយៈ​ពេល ១៥ ​ថ្ងៃ​ចុង​ក្រោយ​នៃ​ខែ​កក្កដា សម្រាប់​អ្នក​កើត​ឆ្នាំ​ខាល ​មិន​បាច់​បារម្ភ​រឿង​លុយ​កាក់​នោះ​ទេ ពួក​គេ​ដល់​ពេល​ក្លាយ​ជា​អ្នក​មាន​ហើយ ពោល​គឺ​ចំណូល​នឹង​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់សម្គាល់។ វា​ជា​ពេលវេលា​ដ៏​ល្អ​ក្នុង​ការ​កើប​លុយ​ចូល​ផ្ទះ។

៣) អ្នក​កើត​ឆ្នាំ​មមី (សេះ)

3

ពួក​គេ​រមែង​ជា​មនុស្ស​ចេះ​ជួយ​យក​អាសា​អ្នក​ដទៃ ហើយ​ក៏​ចូលចិត្ត​ស្វែងរក​សាកល្បង​អ្វី​ដែល​ថ្មី​ក្នុង​ជីវិត។ អ្នក​កើត​ឆ្នាំ​មមី ដែល​ពេលវេលា​ទទួល​យក​លាភ​សំណាង ដែល​កំឡុង​ពេល ១៥ ​ថ្ងៃ​ចុង​ក្រោយ ពួក​គេ​នឹង​មាន​ទេវតា​ទ្រព្យ​តាម​ថែ​រក្សា ហើយ​ជា​ពិសេស​អ្នក​មាន​អាយុ​ដែល​ស្រករ​មនុស្ស​កំពុង​ពេញ​កម្លាំង​រក​បាន នឹង​កើន​ទ្រព្យ​កាន់​តែ​លឿន។

២) អ្នក​កើត​ឆ្នាំ​មមែ (ពពែ)

2

អ្នក​កើត​ឆ្នាំ​ពពែ ដ្បិត​បើ​ជួប​បញ្ហា ក៏​មាន​គេ​គង់​ចាំ​ជួយ ហើយ​បញ្ហា​អ្វី​ក៏​មិន​អាច​នៅ​ជាមួយ​មនុស្ស​នេះ​បាន​យូរ​ដែរ។ ពួក​គេ​ក៏​ខិតខំ​ប្រឹងប្រែង​ណាស់​ដែរ ក្នុង​អាជីព​ការងារ​និង​ការ​រកស៊ី។

នៅ​រយៈ​ពេល ១៥ ​ថ្ងៃ​ចុង​ក្រោយ សម្រាប់​អ្នក​កើត​ឆ្នាំ​ពពែ អាជីព​ការងារ​នឹង​អំណោយ​ផល​ល្អ ហើយ​បើ​និយាយ​ពី​កិច្ច​កុងត្រា អាច​នឹង​មាន​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​សន្យា​ធំ​មួយ​ទៀត។ ផ្នែក​ហិរញ្ញវត្ថុ​របស់​ពួកគេ នឹង​ចូល​ដូច​ជា​ទឹក តែ​គ្រប់គ្រង​ឲ្យ​បាន​ល្អ​ផង កុំ​ចាយ​ខ្ជះខ្ជាយ​នៅ​រយៈ​ពេល​នោះ។

១) អ្នក​កើត​ឆ្នាំ​ច (ឆ្កែ)

1

ភាគ​ច្រើន​ជា​មនុស្ស​ឆ្លាត​និង​រហ័សរហួន ហើយ​ពួក​គេ​ក៏​រមែង​ទទួល​បាន​ជោគជ័យ​តាម​ធម្មជាតិ​កំណត់​ឲ្យ​ផង​ដែរ។ មនុស្ស​នេះ​ព្យាយាម​ណាស់ មិន​ចេះ​នៅ​មួយ​កន្លែង​អង្គុយ​ចាំ​សំណាង​ធ្លាក់​ពី​លើ​មេឃ​ឡើយ។

តាម​ហោរាសាស្រ្ត​នៅ​រយៈ​ពេល ១៥ ​ថ្ងៃ​ចុង​ក្រោយ​នៃ​ខែ​កក្កដា (ពី​ថ្ងៃ​ទី ១៦ ដល់ ៣១ ​កក្កដា) អ្នក​កើត​ឆ្នាំ​ច នឹង​មាន​សំណាង​ច្រើន ហើយ​ប្រាក់​ខែ​អាច​នឹង​មាន​ការ​ដំឡើង​ពី​ថ្នាក់​លើ ហើយ​បើ​អ្នក​រកស៊ី​នឹង​មាន​ដៃ​គូ​សហការ​ធំ​គេ​មក​ជឿ​ទុក​ចិត្ត និង​ផ្តល់​ប្រយោជន៍​ឲ្យ​ច្រើន​ជាង​មុន៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក