៤) ផ្តល់អំណោយដោយមិនចេញពីចិត្ត
សប្បុរសធម៌គឺត្រូវចេញពីចិត្ត ចេញពីបេះដូង តែបើអ្នកធ្វើទៅហើយ អ្នកបង្ហាញអត្តចរិតមិនល្អ អាកប្បកិរិយា ពាក្យសម្តីមិនល្អ ចំពោះអ្នកដែលទទួលអំណោយ នោះក៏ស្មើនឹងអំពើបាបផងដែរ។
លុយជារបស់ខាងក្រៅ វាផ្តល់ទៅហើយអាចឲ្យគេរីករាយមួយពេល តែអត្តចរិត ការនិយាយស្តីរបស់អ្នកនឹងធ្វើឲ្យគេចងចាំមួយជីវិត។ បើអ្នកធ្វើទៅហើយ ធ្វើឲ្យអ្នកដទៃឈឺចាប់ដ្បិតទទួលបានអំណោយរបស់អ្នកនោះ អ៊ីចឹងចូរកុំធ្វើល្អជាង។
៣) ត្អូញត្អែរ ឬនិយាយបង្កើតជារឿងអាស្រូវ
មនុស្សមិនត្រូវត្អូញត្អែរពេកនោះទេ ចូរញញឹមឲ្យបានច្រើន រកដំណោះស្រាយទៅលើបញ្ហាដែលបានកើតឡើង។ មួយផ្សេងទៀតបើអង្គុយនិយាយពីរឿងអ្នកដទៃ បង្កើតក្លាយជារឿងអាស្រូវបំផ្លាញកេរ្តិ៍ឈ្មោះ សុភមង្គលរបស់គេ នោះក៏រាប់ជាអំពើបាបមួយដែរ។ ពរជ័យទាំងឡាយដែលអ្នកនឹងបម្រុងបាន ក៏ត្រូវរលាយបាត់ទៅវិញ។
២) ក្រអឺតក្រទម
គ្មានមនុស្សណាដែលអាចជោគជ័យទាំងអស់នោះទេ ក៏រមែងមានចំណុចខ្លាំង ចំណុចខ្សោយរៀងខ្លួន។ បើអ្នកមានសំណាងបានក្លាយជាអ្នកមាន ជាអ្នកជោគជ័យលើវិស័យណាមួយហើយ ក៏កុំមើលងាយអ្នកដែលទាបជាងខ្លួន កុំមាមោទនភាពជ្រុលដល់ភ្លេចអស់ពីការឲ្យតម្លៃមនុស្ស។
មនុស្សដែលល្អពិត កាន់តែខ្ពស់ កាន់តែពូកែបន្ទាបខ្លួន ហើយកាន់តែជួយដល់អ្នកទាបជាងខ្លួនឲ្យមានឱកាសអាចឡើងមកដល់ចំណុចល្អប្រសើរដូចជាខ្លួនដែរ។
១) រំលងគុណឪពុកម្តាយ
រំលងគុណអ្នកដទៃជារឿងខុសឆ្គងមួយហើយ តែជាមួយឪពុកម្ដាយ អ្នកដែលបានផ្តល់កំណើតឲ្យយើងឃើញភពផែនដីនេះ កាន់តែជារឿងខុសឆ្គងដែលមិនអាចសងអស់។ ក្នុងនាមជាកូន គួរមានការគោរពដល់ឪពុកម្ដាយ កុំឲ្យលោកទាំងពីរមានការមិនសប្បាយចិត្ត កុំគម្រិះនឹងឪពុកម្ដាយខ្លួនពេក កុំធ្វើឲ្យលោកទាំងពីររស់នៅក្នុងជីវិតដ៏លំបាកលំបិន ទាំងដែលខ្លួនឯងកំពុងសោយសុខ។ ការរស់នៅបែបនោះ អ្នកស្រណុកមិនបានយូរទេ ហើយកម្មនឹងបង្ហាញមកក្នុងជាតិហ្នឹងឯង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក