ជ្រើសរើស​កំសៀវ​វេទមន្ត​មួយ ដើម្បី​ប្រាថ្នា​យក​រឿង​ល្អ​ដែល​នឹង​កើត​ឡើង​នៅ​ពេល​ខាង​មុខ

តាម​រយៈ​ការ​កំសៀវ​វេទមន្ត​ដូច​បង្ហាញ​ក្នុង​រូប​ទាំង ៣ តើ​អ្នក​នឹង​ជ្រើសរើស​មួយ​ណា? ការ​ពេញចិត្ត​នៃ​កំសៀវ​មួយ​របស់​អ្នក នឹង​បង្ហាញ​ពី​រឿង​ដែល​នឹង​កើត​ឡើង​ក្នុង​ជីវិត​អ្នក​នៅ​ពេល​ខាង​មុខ៖

កំសៀវ​ទី ១

1

អាវុធ​ដ៏​សំខាន់​របស់​អ្នក គឺ​ជំនឿ។ ប្រសិន​អ្នក​ចង់​ឈ្នះ​ទៅ​លើ​រឿង​អ្វី​មួយ គឺ​ត្រូវ​តែ​តស៊ូ​ឲ្យ​ដល់​ទី​បញ្ចប់ ហើយ​លះបង់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន នោះ​អ្នក​នឹង​ទទួល​បាន​ជោគជ័យ។

រឿងរ៉ាវ​នៅ​ពេល​ខាង​មុខ ដែល​អ្នក​សម្លឹង​ចង់​បាន នឹង​អាច​ក្លាយ​ជា​ការ​ពិត បើ​អ្នក​នៅ​រក្សា​គោលជំហរ​បែប​នេះ ពោល​គឺ​បន្ត ខិតខំ​ជានិច្ច។

កំសៀវ​ទី ២

2

អ្នក​ត្រូវ​រង់ចាំ​បន្តិច ទើប​បំណង​ប្រាថ្នា​នឹង​អាច​សម្រេច​បាន។ ពេលវេលា​ខាង​មុខ​នេះ អាច​ថា​ជា​ការ​សាកល្បង​ការ​តស៊ូ​និង​ចិត្ត​របស់​អ្នក​តែ​ប៉ុណ្ណោះ ដូច្នេះ​បើ​ជួប​ហើយ ចូរ​កុំ​ដើរ​គេច​អី។ បើ​អ្នក​ឆ្លង​ដំណាក់កាល​ខាង​មុខ​នេះ​បាន លទ្ធផល​ដែល​ទទួល​បាន​មក​វិញ អាច​លើស​ពី​ការ​រំពឹង​ទុក​របស់​អ្នក​ទៅ​ទៀត។

កំសៀវ​ទី ៣

3

ជា​កំសៀវ​ដែល​ល្អ​ជាង​គេ​បំផុត​ក្នុង​ចំណោម​កំសៀវ​ទាំង ៣ ដោយ​គេ​បាន​ចារ​មក​ថា នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ អ្នក​នឹង​ជួប​សំណាង​ល្អ ហើយ​វា​ជា​ផល​សក្តិសម​ដែល​អ្នក​គួរ​ទទួល​បាន ព្រោះ​កន្លង​មក​អ្នក​ខិតខំ​ច្រើន​ណាស់​មក​ហើយ។

ចូរ​ចាប់​យក​ឱកាស​ខាង​មុខ​ឲ្យ​បាន​ល្អ ហើយ​ចម្រាញ់​វា​ឲ្យ​ក្លាយ​ជា​ទ្រព្យ​មក​សន្សំ​ទុក។ ដល់​ពេលវេលា​ដែល​គួរ​វិនិយោគ​យក​ផល​ចំណេញ សឹម​បញ្ចេញ​ទ្រព្យ​នោះ​មក មិន​ដូច្នោះ​ទេ​គួរ​សន្សំ​ទុក​ឲ្យ​បាន​ល្អ​សិន​ទៅ ជៀសវាង​ចាយ​ហួស​ប្រមាណ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក