ការច្នៃម៉ូតសំលៀកបំពាក់ ទាមទារគំនិតនៃការច្នៃប្រតិដ្ឋខ្ពស់ណាស់ ដែលម៉ូតនីមួយៗតែងតែមានការតុបតែងស្រស់ស្អាត ប្លែក និងគួរឱ្យចាប់អារម្មណ៍ ដែលការច្នៃនេះក៏ទាមទារនូវចិត្តស្រលាញ់ និងទេពកោសល្យផងដែរ។
យ៉ាងណាមិញថ្មីៗនេះរូបភាពនៃការច្នៃម៉ូតសំលៀកបំពាក់ពីស្រទាប់ផ្កាតូចៗ បានកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំង ថាមានភាពស្រស់ស្អាតប្លែក ដោយគ្រាន់តែយកផ្កា ស្រទាប់ផ្កា មកតុបតែងក៏អាចចេញជាម៉ូតសំលៀកបំពាក់ដែលបង្កប់ការច្នៃប្រតិដ្ឋមិនធម្មតាដែរ។
គួរឱ្យដឹងផងដែរថា រូបភាពនៃម៉ូតសំលៀកបំពាក់ពីផ្កានេះលេចចេញពីគំនិតច្នៃប្រតិដ្ឋរបស់អ្នករចនាម៉ូតជនជាតិជប៉ុនមួយរូបដែល ល្បីល្បាញនៅក្នុងបណ្តាញសង្គម Instagram ផងដែរ។
ដើម្បីជ្រាបច្បាស់សូមទស្សនារូបភាពស្អាតៗខាងក្រោមនេះ ៖
ប្រភពរូបភាព៖ Fairydress_i_made