ជ្រើសរើស​ដើម​ឈើ​មួយ ដើម្បី​ដឹង​ថា តើ​អ្នក​មាន​អំណោយទាន​អ្វី​ពី​ធម្មជាតិ?

តាម​រយៈ​ដើម​ឈើ​ទាំង ៣ ដូច​បង្ហាញ​ក្នុង​រូបភាព ចូរ​អ្នក​ជ្រើសរើស​មួយ ហើយ​យើង​នឹង​បង្ហាញ​ចម្លើយ​មក​វិញ​នូវ​ភាព​ខ្លាំង​ពី​ធម្មជាតិ​របស់​អ្នក ឬ​អំណោយទាន​ដែល​អ្នក​មាន​ស្រាប់​តាំង​ពី​កំណើត៖

ដើម​ឈើ​ទី ១

1

ពី​កំណើត​មក ហាក់​ដូច​ជា​ដូនតា​ផ្តល់​ឲ្យ អ្នក​រមែង​អាច​ដោះស្រាយ​នៅ​គ្រប់​បញ្ហា​ទាំង​អស់ ហើយ​អាច​ឆ្លង​កាត់​រឿងរ៉ាវ​លំបាកៗ​បាន ដ្បិត​បើ​ពេល​ខ្លះ​វា​ទាមទារ​ពេលវេលា​យូរ​បន្តិច​ក្តី។

អាច​ថា​នេះ​ជា​អ្វី​ដែល​អ្នក​ខ្លាំង​ពី​ធម្មជាតិ មួយ​ទៀត​គួបផ្សំ​ព្រេងសំណាង​របស់​អ្នក ដែល​រាល់​ពេល​ជួប​បញ្ហា ក៏​រមែង​ជួប​សំណាង​មក​វិញ​ដូច​គ្នា។ ម្យ៉ាង​ទៀត​យើង​អាច​និយាយ​បាន​ថា ក្នុង​គ្រោះ​តែងតែ​មាន​លាភ​សម្រាប់​អ្នក។ យ៉ាង​ណា​នៅ​ស្ថានភាព​ខ្លះ អ្នក​ពិបាក​ក្នុង​ការ​បែងចែក​បន្តិច ពោល​មិន​អាច​យក​រឿង​ ៣ ជា​អាទិភាព​ព្រម​គ្នា​តែ​មួយ​បាន​ឡើយ មាន​ផ្នែក​ហិរញ្ញវត្ថុ ស្នេហា និង​មិត្តភ័ក្ដិ។

ដើម​ឈើ​ទី ២

2

អំណោយ​ទាន​ពី​ធម្មជាតិ​របស់​អ្នក ក៏​ការ​មើល​ឃើញ​ធ្លុះ​ចិត្ត​មនុស្ស។ ជា​ទូទៅ​អ្នក​មិន​ងាយ​ឲ្យ​នរណា​មក​បោកបញ្ឆោត ឬ​ចាក់​ខ្សែ​ជាមួយ​អ្នក​បាន​ទេ ពោល​គឺ​ពួក​គេ​អាច​នឹង​មាន​គំនិត​មិន​ល្អ តែ​រាល់​សកម្មភាព​បង្ហាញ​ចេញ​មក​បន្តិច អ្នក​ហាក់​មាន​វិញ្ញាណ​អ្វី​មួយ​ប្រាប់​ឲ្យ​ដឹង​មុន។

ហេតុ​ផល​នេះ​ហើយ​អ្នក​រមែង​ជួប​មនុស្ស​មិន​ល្អ តែ​អ្នក​មិន​ងាយ​នឹង​ទទួល​បាន​ផល​អវិជ្ជមាន​ពី​គេ​មក​ឡើយ លុះ​ត្រា​តែ​ម្នាក់​នោះ អ្នក​ទុក​ចិត្ត​គេ​ខ្លាំង ឬ​ជា​មនុស្ស​ដែល​ធ្លាប់​ស្និទ្ធ​ខ្លាំង​ពី​មុន​មក។

ដើម​ឈើ​ទី ៣

3

មនុស្ស​ដូច​ជា​អ្នក គឺ​ឈ្លាសវៃ​តាំង​ពី​នៅ​ក្មេង ហើយ​មាន​ចិត្ត​គំនិត​ភាព​ជា​អ្នកដឹកនាំ តាំង​តែ​មិន​ទាន់​មាន​អ្វី​សោះ។ និយាយ​ទៅ​បើ​អ្នក​មាន​ការងារ​ល្អ​មួយ​ហើយ អ្នក​រមែង​បង្កើត​វា​ឲ្យ​កាន់​តែ​ជោគជ័យ​បន្ថែម​ទៀត ពោល​មិន​ងាយ​ឲ្យ​ខូច​ការងារ ឬ​បាត់បង់​វា​ទៅ​ឡើយ។

ហេតុ​នេះ​ហើយ​អំណោយ​ទាន​ពី​ធម្មជាតិ​របស់​អ្នក គឺ​អាច​ថា​ផ្នែក​ហិរញ្ញវត្ថុ នោះ​គឺ​មាន​ន័យ​ថា អ្នក​ជា​មនុស្ស​ទាក់ទាញ​ទ្រព្យ ដ្បិត​វា​មិន​បាន​ជា​ហូរហៀរ​ច្រើន​ដូច​គេ តែ​អ្នក​ក៏​រមែង​បាន​ផល​ចំណេញ​តក់ៗ​ជាប់​រហូត​ដែរ ហើយ​មិន​អត់​ចាយ​សោះ​នោះ​ទេ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក