ជ្រើសរើស​ផ្កា​ឈូក​មួយ ដើម្បី​ទទួល​យក​សារ​ដែល​អ្នក​គួរ​ទទួល​បាន​នៅ​ផ្លូវ​ខាង​មុខ

អ្នក​កំពុង​ដើរ​មក​ដល់​ជំហាន​ថ្មី​មួយ​ទៀត​ហើយ​នៃ​ជីវិត តែ​នៅ​ផ្លូវ​ខាង​មុខ អាច​ជា​នឹង​មាន​រឿង​ថ្មី​មួយ​ចំនួន ក៏​ដូច​ជា​បញ្ហា​ខ្លះ​ដែល​អ្នក​ត្រូវ​ប្រឈម។ ដើម្បី​ជួយ​ឲ្យ​ផ្លូវ​ខាង​មុខ​រាង​រលូន មិន​សូវ​មាន​ការ​រាំងស្ទះ Knongsrok សូម​ឲ្យ​អ្នក​ជ្រើសរើស​នូវ​ផ្កា​ឈូក​មួយ ក្នុង​ចំណោម​ផ្កា​ឈូក​ទាំង ៣ ហើយ​ទៅ​ទទួល​យក​សារ​ណែនាំ ដែល​អ្នក​គួរ​ទទួល​បាន​ដូច​បង្ហាញ​ខាង​ក្រោម៖

ផ្កាឈូក​ទី ១

1

ញញឹម​បន្ថែម​ទៀត! ពាក្យ​យ៉ាង​ខ្លី​ដែល​អ្នក​ត្រូវ​ប្រាប់​ទៅ​កាន់​ខ្លួន​ឯង​ជា​ប្រចាំ ដ្បិត​ថា​បញ្ហា​ខាង​មុខ វា​ធំដុំ​កម្រិត​ណា​ក៏​ដោយ។ ញញឹម​ជា​ការ​បំពេញ​ផ្ទៃ​ខាង​ក្នុង​នៃ​ចិត្ត​ឲ្យ​មាន​អារម្មណ៍​វិជ្ជមាន នោះ​ក៏​នឹង​ជួយ​អ្នក​ឲ្យ​មាន​ការ​គិត​វិជ្ជមាន​ដូច​គ្នា។

មិន​ថា​អ្នក​កំពុង​ជួប​ប្រទះ​បញ្ហា​អ្វី​ក៏​ដោយ ចូរ​រក​ហេតុផល​ដើម្បី​ប្រាប់​ឲ្យ​ខ្លួន​ឯង​ញញឹម។ មិនមែន​អ្វីៗ​ទាំង​អស់​ក្នុង​ជីវិត​សុទ្ធ​តែ​អាក្រក់​រហូត​នោះ​ទេ ហើយ​ក៏​មិន​មាន​ការ​ចាប់ផ្តើម​ណា​ដែល​បង្ហាញ​ផ្លែផ្កា​នៅ​ចំណុច​ដំបូង​នោះ​ដែរ។

ផ្កាឈូក​ទី ២

2

អ្នក​ជា​មនុស្ស​ពេញវ័យ​មួយ​រូប​ទៅ​ហើយ ដែល​បាន​ភ្លក់​និង​ឆ្លងកាត់​រសជាតិ​នៃ​បទពិសោធន៍​ជា​ច្រើន ទាំង​ល្អ​និង​អាក្រក់ ហើយ​ក៏​អាច​បែងចែក​ដឹង​ដែរ ថា​មនុស្ស​ណា​ដែល​ជួយ​អ្នក នរណា​ដែល​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចាប់។

ចាប់​ពី​ពេល​ខាង​មុខ​នេះ​ទៅ រាល់​ការ​សម្រេច​ចិត្ត​នានា ត្រូវ​ធ្វើ​ឡើង​ដោយ​ភាព​ឈ្លាសវៃ ដោយ​ការ​គិត​យ៉ាង​ល្អិតល្អន់ មិន​ត្រូវ​ស្តាប់​លឺ​ផល​ប្រយោជន៍​ភ្លាម ហា​មាត់​ព្រម​ភ្លាម​បាន​ឡើយ។ ចូរ​វិភាគ​មើល ថា​ហេតុអ្វី​គេ​ផ្តល់​ប្រយោជន៍​ឲ្យ​យើង តើ​នៅ​ពី​ក្រោយ​នោះ​មាន​បញ្ហា​អ្វី​ដែរ​ឬ​ទេ ហើយ​បើ​ពេល​ខាង​មុខ​ជាប់​គាំង​រឿង​ដោយ​ប្រការ​ណា​មួយ តើ​មាន​ផ្លូវ​ក្រោយ​សម្រាប់​ដើរ​ដែរ​ឬ​ទេ?

ផ្កាឈូក​ទី ៣

3

ឈប់​អង្គុយ​ត្អូញត្អែរ​ពី​រឿង​ដែល​បាន​កើត​ឡើង ហើយ​ចូរ​គិត​អំពី​រឿង​ល្អ​ឲ្យ​បាន​ច្រើន ពោល​គឺ​វិវត្ត​ខ្លួន​ឯង​ឲ្យ​ក្លាយ​ទៅ​ជា​មនុស្ស​ធំ ចាស់ទុំ និង​យល់​ដឹង​កាន់​តែ​ច្រើន។

ផ្តល់​ការ​ស្រលាញ់​និង​ជួយ​មនុស្ស​ជុំវិញ​ខ្លួន នោះ​ឥទ្ធិពល​វិជ្ជមាន​នឹង​សាយភាយ​ត្រលប់​មក​អ្នក​វិញ ទោះ​គេ​មិន​បាន​ជួយ​អ្វី តែ​គេ​ក៏​នឹង​មិន​បាន​ក្លាយ​ជា​សត្រូវ​របស់​យើង​ដែរ។ ចូរ​រក​ហេតុផល​បំពេញ​ចន្លោះ​ជីវិត​ជាមួយ​ការ​គិត​ល្អៗ​ឲ្យ​បាន​ច្រើន​ជាង​ការ​អង្គុយ​ត្អូញត្អែរ ព្រោះ​គ្មាន​នរណា​គេ​មក​ជួយ​អ្នក​ទេ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក