ប្រសិនជាអ្នកចង់ស្រកទម្ងន់ ក្រៅពីកត្តានៃការហាត់ប្រាណ នោះរបបអាហារ និងទម្លាប់នៃការរស់នៅប្រចាំថ្ងៃ ក៏ជាផ្នែកសំខាន់ផ្សេងទៀតដែលអ្នកត្រូវយល់ដឹងផងដែរ។ ខាងក្រោមយើងបង្ហាញពីអាហារ ៤ ប្រភេទដែលអ្នកចង់ស្រកទម្ងន់ មិនគួរប្រកែកមិនទទួលទានឡើយ៖
៤) អាហារដែលមានជាតិសរសៃ (Fiber)
ប្រភេទអាហារមានជាតិសរសៃ (Fiber) ជាអ្វីដែលអ្នកត្រូវជ្រើសរើសមុនគេ ព្រោះវានឹងជួយឲ្យអ្នកឆាប់មានអារម្មណ៍ថាឆ្អែតពេលទទួលទាន ហើយកាត់បន្ថយចំណង់អាហារបានច្រើន។
លើសពីនេះទៀតវាក៏បន្ថែមនូវវីតាមីន និងជាតិទឹកទៅក្នុងរាងកាយ ដូច្នេះហើយអ្នកមិនគួរបដិសេធប្រភេទអាហារនេះឡើយ។ ប្រភេទអាហារជាតិសរសៃ មានដូចជា សណ្តែក ផ្កាខាត់ណាខៀវ គ្រាប់ធញ្ញជាតិ និងផ្លែឈើដូចជា ប៉ោម បឺរ និងបឺរីជាដើម។
៣) អាហារដែលផ្ទុកអាស៊ីតខ្លាញ់
អាស៊ីតខ្លាញ់អូមេហ្គា ៣ អាចជួយដល់សុខភាពបេះដូង និងខួរក្បាល ហើយអ្នកគួរតែទទួលទានវាឲ្យបានយ៉ាងហោចណាស់ ២ ដងក្នុងមួយសប្តាហ៍។ វាក៏អាចជួយកាត់បន្ថយជាតិខ្លាញ់ក្នុងរាងកាយ ដែលល្អបំផុតសម្រាប់អ្នកចង់ស្រកទម្ងន់ថែមទៀត។ ក្នុងនោះមានដូចជាប្រភេទត្រីសាលម៉ុន អាហារសមុទ្រ ស៊ុត និងផ្លែបឺរជាដើម។
២) អាហារធញ្ញជាតិ
គ្រាប់ធញ្ញជាតិដូចជានំប៉័ង អង្ករសំរូប និងកូនីណា ក្រៅពីមានផ្ទុកជាតិសរសៃ វាក៏បានបន្ថែមនូវវីតាមីន និងសារធាតុរ៉ែ ដែលជួយទាំងឲ្យអ្នកឆាប់ឆ្អែត ហើយបំពេញសារធាតុចិញ្ចឹមទៅក្នុងរាងកាយអ្នកថែមទៀត។ ដូច្នេះនៅពេលទទួលទានប្រភេទអាហារដែលមានគ្រាប់ធញ្ញជាតិទាំងមូល គឺពិតជាអាចជួយឲ្យអ្នកស្រកទម្ងន់បានយ៉ាងមានប្រសិទ្ធភាព។
១) ក្រុមអាហារសម្បូរប្រូតេអ៊ីន
នៅពេលដែលអ្នកចង់សម្រកទម្ងន់ និងឲ្យរាងកាយមានភាពរឹងមាំ អ្នកមិនគួររំលងអាហារដែលមានជាតិប្រូតេអ៊ីនឡើយ។ ក្នុងនោះមានដូចជាស៊ុត ទឹកដោះគោជូរ ទ្រូងមាន់ និងសាច់ត្រី ពោលនៅពេលដែលរាងកាយស្រកទម្ងន់ហើយ វានឹងបំពេញផ្នែកនោះឲ្យមានភាពរឹងមាំ និងមានភាពស្រស់ស្អាតថែមទៀត៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក