អេស្រ្តូសែនគឺជាអ័រម៉ូនមួយដែលដើរតួយ៉ាងសំខាន់ក្នុងការថែរក្សាសម្រស់ស្រ្តី ហើយជាទូទៅក្រោយអាយុ ៣០ ឆ្នាំអ័រម៉ូននេះនឹងមានការចុះថយ ដែលនាំឲ្យស្រ្តីប្រឈមនឹងបញ្ហាជាច្រើនទាក់ទងនឹងសុខភាព ក៏ដូចជាសម្រស់ខាងក្រៅ។
តាមការណែនាំពីអ្នកជំនាញ បានប្រាប់ទៅកាន់ស្រ្តីគ្រប់រូបដែលមានអាយុក្រោយ ៣០ ឆ្នាំ ចូរមានទម្លាប់ទទួលទាននូវអាហារ ៥ ប្រភេទដូចបង្ហាញខាងក្រោម ដើម្បីបំពេញអ័រម៉ូនអេស្រ្តូសែនឲ្យគ្រប់គ្រាន់ត្រលប់មកវិញ៖
៥) ផ្កាខាត់ណាខៀវ
ជាបន្លែមួយដែលអាចបំប៉នតុល្យភាពអ័រម៉ូន និងបង្កើតភាពធន់។ ជាពិសេសមានសារធាតុចិញ្ចឹមជាច្រើន ហើយសម្បូរទៅដោយជាតិកាល់ស្យូម ដែលល្អចំពោះគ្រោងឆ្អឹង និងការពារជំងឺផ្សេងៗបាន។
៤) ល្ង
ល្ងសម្បូរទៅដោយជាតិសរសៃ ហើយវាត្រូវបានគេរយទៅក្នុងមុខម្ហូបផ្សេងៗ ដើម្បីបន្ថែមឱជារស។ ទោះជាយ៉ាងណាមានមនុស្សតិចណាស់ ដែលមើលរំលងពីអត្ថប្រយោជន៍របស់វា តែយោងតាមការសិក្សា គឺល្ងផ្តល់ឥទ្ធិពលល្អច្រើនណាស់សម្រាប់អ័រម៉ូនអេស្រ្តូសែនរបស់ស្រ្តី។
តាមការសាកល្បងអ្នកដែលបានទទួលទានល្ង ៥០ ក្រាមនៅរយៈពេល ៣៥ ថ្ងៃ គេឃើញថាអ័រម៉ូនអេស្រ្តូសែនរបស់ពួកគេមានការកើនឡើងធៀបនឹងពេលមុន។ ទន្ទឹមនឹងនេះកម្រិតកូលេស្តេរ៉ុលក្នុងឈាមរបស់ពួកគេក៏បង្ហាញនូវសញ្ញាល្អប្រសើរផងដែរ។
៣) ល្ពៅ
ល្ពៅមានផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើន ជាពិសេសគឺវីតាមីន E ដែលជាធាតុផ្សំរំញោចអ័រម៉ូនអេស្រ្តូសែនសម្រាប់រាងកាយស្រ្តី។ ការទទួលទានល្ពៅច្រើន នឹងជួយថែរក្សាអូវែរ ធ្វើឲ្យស្បែកស្រស់ថ្លា និងកាត់បន្ថយភាពចាស់ជាងវ័យ ហើយពង្រឹងប្រព័ន្ធភាពសាំថែមទៀតផង។
២) ស្ពៃខ្មៅ
ស្ពៃខ្មៅសម្បូរទៅដោយ Phytoestrogens ដែលវាភ្ជាប់ទៅអ័រម៉ូនអេស្រ្តូសែន ល្អក្នុងការបញ្ចៀសជំងឺផ្សេងៗដូចជាមហារីកសុដន់ និងជំងឺស្រ្តីមួយចំនួន ដែលអាចប្រឈមគ្រោះថ្នាក់ដល់ជីវិត។
១) ផ្លែប៉េស
ផ្លែប៉េសសម្បូរទៅដោយអ័រម៉ូនអេស្រ្តូសែនដូចគ្នា ហើយវាក៏មានអាហារូបត្ថម្ភច្រើនដែរនៅក្នុងនោះ ជាពិសេសគឺជាតិវីតាមីន និងជាតិរ៉ែ។ វាត្រូវបានគេដឹងថា អាចកាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីកសុដន់បានដល់ទៅ ១៥ ភាគរយ ក្រៅពីស្រ្តីអស់រដូវ។ ដូច្នេះអ្នកគួរបន្ថែមផ្លែប៉េសទៅក្នុងរបបអាហារជាប្រចាំផងដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក