មនុស្សជាច្រើនអាចគិតថា ជនជាតិជប៉ុនមានទម្លាប់ទទួលទានតែបៃតងរៀងរាល់ព្រឹក តែការពិតមិនដូច្នោះទេ ការដែលពួកគេអាចរក្សាទម្ងន់ខ្លួនបានល្អ និងមានសុខភាពអាចរស់នៅបានអាយុវែង ក៏ដោយសារការទទួលទានទឹកក្ដៅឧណ្ហ៍ៗ ហើយក៏មានរបៀបរបស់គេត្រឹមត្រូវដែរ។
វិធីរបស់ជនជាតិជប៉ុន គឺបន្ទាប់ពីភ្ញាក់ពីដំណេក ពួកគេរមែងទទួលទានទឹកក្ដៅឧណ្ហ៍ៗចំនួន ៤-៦ កែវ (ចន្លោះពី ១៦០ ទៅ ២០០ ម.ល/កែវ) ហើយនៅសីតុណ្ហភាព ៣៥-៤០ អង្សាសេ។ ពួកគេមិនមែនសម្រុកទទួលទានទាំងអស់ព្រមគ្នាឡើយ តែទទួលទានវាយឺតៗ ហើយអាចចន្លោះប៉ុន្មាននាទីសឹមទទួលទានបន្ថែមទៀត រួចទើបពួកគេទៅដុសសម្អាតធ្មេញ រួច ៤៥ នាទីក្រោយទើបទទួលទានអាហារ។
ជាទូទៅក្រោយពេលទទួលទានអាហារហើយ រយៈពេល ២ ម៉ោងបន្ទាប់នោះពួកគេមិនទទួលទានអ្វីផ្សេងទៀតឡើយ មិនថាតែអាហារសម្រន់។
ដោយឡែកទម្លាប់នៃការទទួលទានទឹក គឺជនជាតិជប៉ុនទទួលទានយឺតៗ ហើយម្តងបន្តិច ដើម្បីឲ្យជាតិទឹកជ្រាបចូលទៅក្នុងខ្លួនសព្វរាងកាយ ហើយពួកគេមិនទទួលទានវាកំឡុងពេលបរិភោគអាហារឡើយ ព្រោះជឿថា អាចនាំឲ្យគ្រោះថ្នាក់ដល់ប្រព័ន្ធរំលាយអាហារ។
ជំនួសមកវិញពួកគេទទួលទានទឹកស៊ុប ពោលមិនទទួលទានទឹកភ្លាមៗនោះឡើយ លុះត្រាណាតែក្រោយទទួលទានអាហារទាំងនោះរយៈពេល ៣០ នាទីឡើងសិន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក