សម្រាប់មនុស្សស្រី បើអ្នកមានផ្នែកទាំង ៤ លើរាងកាយ ដូចរៀបរាប់ខាងក្នុងវីដេអូនេះ សូមធ្វើការចែករំលែក និងទទួលពរជ័យ ព្រោះបើគ្រប់វ័យការកាលណា អ្នកនឹងទទួលបានក្រុមគ្រួសារដ៏ល្អមួយ ពោរពេញដោយសុភមង្គល ហូរហៀរដោយទ្រព្យ ជួយឲ្យអ្នកជួបសំណាងល្អពេញមួយជីវិត៖
១) ច្រមុះធំខ្ទង់ខ្ពស់
អ្នកដែលមានផ្នែកច្រមុះរាងធំ ហើយខ្ទង់នៃច្រមុះឡើងខ្ពស់ ច្រើនតែមានទ្រព្យសម្បត្តិហូរហៀរទៅពេលខាងមុខ។ ស្រ្តីនេះរមែងរីករាយនឹងភាពរុងរឿងនៃទ្រព្យ និងជោគជ័យជាបន្តបន្ទាប់ ហើយរាល់សកម្មភាពដែលពួកគេធ្វើ គឺរមែងសម្រេចជាផ្លែផ្កាដែលមនុស្សជាច្រើនប្រាថ្នាចង់បាន។
ក្នុងជីវិតអាពាហ៍ពិពាហ៍ ស្រ្តីប្រភេទនេះក៏រមែងទទួលបាននូវប្រភេទស្វាមីដែលពួកនាងចង់បាន ហើយក៏ទទួលបានការស្រលាញ់ យកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រួសារអស់ពីពោះ ហើយបើមានកូន គឺកូនកើតមកឈ្លាសវៃ ចេះស្តាប់បង្គាប់។ បន្ទាប់រៀបការរួច នឹងត្រូវបានប្តីថ្នម គ្រួសារខាងសាច់ថ្លៃថ្នម ដូចជាកែវ ដូចជាព្រះនាង ហ៊ានតែធ្វើអីធ្ងន់បន្តិចក៏ហាម ជារួម ពួកគាត់ស្រលាញ់ពេញចិត្ត ឲ្យតម្លៃអ្នក ប្រៀបដូចជាសាច់បង្កើតតែមួយអ៊ីចឹងដែរ។
២) ចង្កាមូលធំ
អ្នកដែលមានចង្កាមូល មើលទៅមុខរាងពេញ រាងមានសាច់ និយាយឲ្យយល់ គឺរាងធាត់បន្តិច តែបើតាមក្បួនហុងស៊ុយ អ្នកគឺជាមនុស្សស្រីពោរពេញដោយសំណាងទៅវិញទេ។ មិនមែនចេះតែនិយាយលើកទឹកចិត្ត តែតាមក្បួនច្បាប់ចិនសែ ទស្សន៍ទាយមកថា ជាទូទៅពួកនាងមានចរិតសុភាពរាបសា ចេះជួយអ្នកដទៃ ដល់វ័យត្រូវសំណាង ចង់គេចក៏គេចមិនផុត។
ដោយសារផលល្អទាំងនេះហើយ ទើបជួយឲ្យអាជីវកម្ម ការងាររបស់នាងដំណើរការទៅមុខយ៉ាងរលូន និងអាចទទួលបានចំណូលច្រើន។ នាងក៏ងាយនឹងបានថ្នាក់លើ ដំឡើងតួនាទី ហើយរមែងក្លាយជាអ្នកដឹកនាំ ពោលជាមនុស្សម្នាក់ ដឹកនាំមនុស្សរាប់ពាន់នាក់។
រីឯក្នុងជីវិតអាពាហ៍ពិពាហ៍នាងអាចជួបប្រទះគូស្នេហ៍ល្អឥតខ្ចោះ មនុស្សប្រុសដែលស្រ្តីគ្រប់គ្នាប្រាថ្នាចង់បានក្នុងជីវិត។ អាចថា គាត់នោះជាបុរសដែលចេះអត់ឱន តែងតែតាមលួងលោមអ្នក មើលថែអ្នកដូចជាទារក ហើយចាប់ដៃគ្នាកាលណា ក៏ដូចលើកទ្រព្យ ឲ្យកាន់តែខ្ពស់ រំលស់ភាពក្រ ផ្លោះទៅភាពមានបានត្រឹមមួយរំពេច។
៣) បបូរមាត់តូច
មនុស្សស្រីដែលមានមាត់តូច ជាមនុស្សស្រីឈ្លាសវៃ និងចេះដាក់ខ្លួនទៅតាមស្ថានការណ៍។ ក្នុងជីវិតមនុស្សស្រីប្រភេទនេះ ភាគច្រើននាងត្រូវបានគេគោរពឲ្យតម្លៃក៏ដោយសារតែភាពប៉ិនប្រសព្វ និងពូកែរបស់នាងពីកំណើត ហើយបើមានគ្រួសារពូកែមើលថែប្តី និងកូន រីឯទ្រព្យក៏ពូកែសន្សំណាស់ដែរ។
ដោយសារកត្តាចេះយកចិត្តទុកដាក់ ចេះមើលថែក្រុមគ្រួសារនេះឯង ក៏តែងរុញឲ្យនាងជួបតែស្វាមីល្អ យ៉ាងសមប្រកប។ បុរសដែលបាននាង មានចិត្តអំណត់ ដូចចង្កៀងមិនចេះរលត់ ពោលតែងស្រលាញ់អស់ពីពោះ ព្រមទទួលយក ព្រមរស់នៅជាមួយភាពជាខ្លួនឯង របស់នាង ដោយឥតរអ៊ូហត់នឿយអ្វីនោះឡើយ។
៤) ចង្កេះរាងតូច
តាំងពីសម័យបុរាណកាលមក គេដំណាលថា ស្រ្តីដែលមានចង្កេះតូច គឺពូកែមើលថែប្តីនិងកូន ហើយនិយាយពីទ្រព្យ គឺតែងតែមានភាពរុងរឿង ហើយមានគេចូលចិត្តស្រលាញ់រាប់អាន។ និយាយអំពីសុខភាព ស្រ្តីដែលមានចង្កេះតូច ក៏តែងមានសុខភាពល្អ តាំងពីដើមមកដែរ។
បង្វែរមកក្បួនហុងស៊ុយរបស់យើងវិញ ស្រ្តីដែលមានចង្កេះមួយក្តាប់តូច ច្រើនតែសំណាងចំកូនដំបូង ក្រោយការចាប់កំណើត ហើយក៏បន្ទន់ចិត្តប្តី ឲ្យកាន់តែស្រលាញ់មើលថែនាងខ្លាំងលើសដើម។ ដូចគ្នាខាងក្រុមគ្រួសារសាច់បង្កើត សាច់ថ្លៃ ម្តាយឪពុកក្មេក ចាត់ទុកអ្នក ដូចជាក្រឡមាសក្រឡពេជ្រ ដឹកតែស្នាមញញឹម ចូលក្នុងជីវិតរៀងរាល់ថ្ងៃ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក