តាមហោរាសាស្ត្របានដំណាលមកថា អ្នកកើតឆ្នាំទាំង ៣ ដូចបង្ហាញខាងក្រោម នៅរយៈពេល ៦០ ថ្ងៃបន្ទាប់ នឹងមានទ្រព្យរីកធំស្គុះស្គាយ អាចគ្រប់លុយទិញផ្ទះទិញឡាន តាមដែលពួកគេប៉ងប្រាថ្នាទុក៖
អ្នកកើតឆ្នាំកុរ (ជ្រូក)
ស្ថានភាពហិរញ្ញវត្ថុរបស់អ្នកកើតឆ្នាំកុរ នៅរយៈពេល ២ ខែខាងមុខ នឹងមានការកើនឡើងខ្ពស់ ពោលនិយាយពីចំណូលមិនខ្វះខាតដូចពេលមុនឡើយ។ ដោយសារតែភាពស្មោះត្រង់ ចរិតសុភាពរាបសាពីកំណើតរបស់បុគ្គលនេះហើយ ទើបនាំឲ្យពួកគេទទួលបានជោគជ័យខ្ពស់។
មនុស្សនេះចូលចិត្តជួយអ្នកដទៃ ហើយទោះគេធ្លាក់ដល់បាតក៏មិនចេះជាន់គេដែរ ពោលមានតែស្រោចស្រង់ ទើបនាំឲ្យផលបុណ្យដែលពួកគេធ្លាប់បានសាង នឹងតបត្រលប់មកវិញ ដោយមានគេចាំជួយជ្រោមជ្រែងឲ្យមានបានលឿន ហើយក៏មានឱកាសច្រើនផងដែរនៅពេលខាងមុខ។ ពេលវេលាកើបទ្រព្យរបស់អ្នក បានកៀកចូលមកដល់ហើយ។
អ្នកកើតឆ្នាំមមែ (ពពែ)
មនុស្សដែលកើតឆ្នាំមមែ មិនសូវចេះចាយវាយខ្ជះខ្ជាយនោះទេ ហើយតែងតែពូកែសន្សំ។ នៅក្នុងហោរាសាស្រ្តសម្រាប់ពេល ៦០ ថ្ងៃខាងមុខ បើអ្នកកើតឆ្នាំពពែ ចង់ពង្រីកអាជីវកម្ម នោះគឺជាឱកាសល្អហើយ ពេលវេលាខាងមុខនេះនឹងនាំឲ្យពួកគេទទួលបានជោគជ័យខ្ពស់។
យ៉ាងណាអ្នកកើតឆ្នាំមមែ ត្រូវតែកុំលាក់បាំងនូវសមត្ថភាពដែលមាន ហើយចូរបង្ហាញឲ្យអស់បន្ថែមទៀត។ ភាពសុះសាយដែលគេបានឃើញនេះហើយ នឹងនាំលុយឡានមកដល់ជីវិតអ្នកជាបន្តបន្ទាប់។
អ្នកកើតឆ្នាំរោង (នាគ)
ចន្លោះខែ ៨-៩ ខាងមុខ ជាពេលវេលាដែលអ្នកកើតឆ្នាំរោង អាចរកប្រាក់ចំណូលបានខ្ពស់ ធៀបនឹងពេលវេលានៃខែឯទៀតក្នុងឆ្នាំ ២០២១ នេះ។ ពួកគេដឹងពីរបៀបសម្របខ្លួនដើម្បីបានប្រាក់ និងបានផលចំណេញច្រើន។
ពេលខាងមុខនេះហើយ អ្នកនឹងមានសាច់ញាតិ អ្នកជិតស្និទ្ធគេមកណែនាំឲ្យទិញដីធ្លី ដែលជាទីតាំងល្អ អ្នកមិនគួរមើលរំលងឡើយ។ អ្នកនឹងកាន់តែមានបានដោយសារទ្រព្យខាងមុខនេះ បើអ្នកចេះចាប់ឱកាសបានល្អ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក