ប្រយ័ត្នតែអាយុខ្លី! ពេលទទួលទានសុរា បើរាងកាយអ្នកចេញសញ្ញា ៤ នេះត្រូវប្រញាប់ឈប់ជាបន្ទាន់

រាងកាយមនុស្សយើងមានភាពទន់ខ្សោយ ឬរឹងមាំខុសៗគ្នា ហើយយើងមិនអាចបណ្ដែតបណ្ដោយតាមតែចិត្តចង់ រហូតលែងដឹងពីសុខភាពខ្លួនឯងនោះទេ។ សម្រាប់អ្នកទទួលទានសុរា បើដាក់តែប៉ុន្មានកែវដំបូង ឃើញរាងកាយចេញសញ្ញា ៤ នេះ អ្នកត្រូវតែប្រញាប់ដកខ្លួនជាបន្ទាន់ ជៀសវាងមានបញ្ហាធ្ងន់ប៉ះពាល់ដល់អាយុជីវិតដោយមិនដឹងខ្លួន៖

៤) ងាយស្រវឹងនិងស្លេកមុខ

Nhung Dau Hieu Thieu Mau De Nhan Biet11522730451

បើអ្នកទទួលទានតែបន្តិច អ្នកមានអាការៈឆាប់ស្រវឹង មុខឆាប់ស្លេក នោះមានន័យថា រាងកាយអ្នកប្រហែលទ្រទ្រង់វាមិនបានទៀតទេ។ បើអ្នកនៅតែបង្ខំខ្លួន នោះដូចកំពុងដាក់បន្ទុកទៅលើថ្លើម និងផ្នែកផ្សេងៗទៀតនៃរាងកាយ ឲ្យកាន់តែគ្រោះថ្នាក់អ៊ីចឹង។

៣) ឈឺថ្លើម

Unnamed

មានន័យថា សមត្ថភាពនៃដំណើរការថ្លើមរបស់អ្នកចាប់ចុះខ្សោយហើយ។ ជាទូទៅពេលជាតិអាកុលចូលខ្លួន គឺថ្លើមនឹងបំបែកជាតិអាកុលនោះ តែបើអ្នកមានអាការៈចុកឆ្អល់ ឬឈឺចាប់មួយរំពេចត្រង់ផ្នែកពោះ មានន័យថា វាជាសញ្ញាព្រមាននៃជំងឺរលាកថ្លើម ឬក្រិនថ្លើមបណ្តើរៗហើយ ដែលអ្នកគួរតែដកខ្លួនជាបន្ទាន់។

២) បាត់បង់ចំណង់អាហារ

Boy And Vaccine Syringe

ពេលដែលជាតិសុរាចូលខ្លួន អ្នកលែងចង់ទទួលទានអាហារ រាងកាយហាក់ធុញថប់ ដាក់អ្វីក៏មិិនចូល នោះមានន័យថា ប្រព័ន្ធរំលាយអាហាររបស់អ្នកក៏កំពុងមានបញ្ហាដែរ។

បើអ្នកដាក់ស្រាចូលពោះបន្ថែមទៀត នោះដូចកាន់តែបំផ្លាញប្រព័ន្ធរំលាយអាហាររបស់ខ្លួនឯងអ៊ីចឹង ហើយផ្នែកពោះវៀន ផ្នែកក្រពះនឹងកាន់តែខូចខាតខ្លាំងឡើង។

១) ផ្នែកពណ៌សនៃភ្នែកប្រែទៅជាពណ៌លឿង

ភ្នែករបស់អ្នក បើផ្នែកពណ៌សវាប្រែទៅជាពណ៌លឿង នោះមានន័យថា ថ្លើមក៏កំពុងមានបញ្ហា ហើយមិនអាចទទួលយកជាតិអាកុលចូលមកក្នុងខ្លួនបន្ថែមទៀតបានទេ។ សរុបមកសុរាជារបស់ដែលអ្នកគួរតែជៀសវាង ឬទទួលទានយូរៗម្តងបានហើយ តែបើកំឡុងពេលទទួលទានចេញសញ្ញាព្រមានដូចបង្ហាញទាំងអស់មក អ្នកក៏ដល់ពេលដែលត្រូវឈប់ ហើយប្រញាប់ទៅរកពេទ្យដើម្បីពិនិត្យសុខភាពជាបន្ទាន់៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក