ស្រីៗចាំទៅ សម័យនេះកុំពឹងផ្អែកលើសម្រស់ កុំពឹងផ្អែកលើទ្រព្យដើម្បីចងជើងបុរសណាម្នាក់នោះ ផ្ទុយទៅវិញអ្នកគួរតែពង្រឹងខ្លួនឯងលើ ៥ ចំណុចដូចខាងក្រោម នោះទើបជាគុណតម្លៃពិតដែលអ្នកអាចចងបេះដូងមិនឲ្យបុរសណាម្នាក់ចេញពីជីវិតអ្នកបាន៖
៥) មិនតឹងរ៉ឹងពេក
នេះមានន័យថា នាងមិនបណ្តោយអ្នកពេក ហើយក៏មិនហាមអ្នកពេកដែរ។ គ្រប់ពេលនាងរមែងឲ្យតម្លៃទៅលើអ្នក ហើយនាងបើកចិត្ត ៥០/៥០ ពោលមិនឲ្យអ្នកជាបុរសទទួលរងអារម្មណ៍មួយថា ដូចជាទទួលរងសម្ពាធពីនាង ចង់ធ្វើអ្វីក៏ខ្លាច ចង់ទៅណាក៏ខ្លាចចិត្ត។
ផ្ទុយទៅវិញជំនួសមកវិញនៅពាក្យទុកចិត្តគ្នា គោរពឲ្យតម្លៃគ្នា ការបារម្ភគឺនៅតែបារម្ភ តែមិនហាមជ្រុល ហើយក៏មិនបណ្ដោយជ្រុល នោះជានារីដែលបុរសជាច្រើនចង់បាន។
៤) ជាមនុស្សស្រីឯករាជ្យ
នេះមានន័យថា នាងនឹងមិនពឹងផ្អែកលើអ្នកទាំងស្រុងឡើយ នាងចង់បានអ្វី ចង់ធ្វើអ្វីក៏នាងសម្រេចដោយខ្លួនឯង ចំណាយប្រើលុយរបស់នាងដោយខ្លួនឯងខ្លះ។ ទង្វើបែបនេះ នឹងធ្វើឲ្យបុរសដែលនាងស្រលាញ់ មិនទទួលរងសម្ពាធ ថាត្រូវតែផ្គត់ផ្គង់ទៅលើនាងទាំង ១០០ ភាគរយនោះឡើយ។
៣) ឈ្លាសវៃនិងឆាប់យល់
ចំណុចពិសេសមួយរបស់មនុស្សស្រី ដែលឆាប់ទាក់ចិត្តបុរសបានលឿនបំផុត គឺភាពឈ្លាសវៃរបស់នាងហ្នឹងហើយ។ នាងយល់ស្ថានការណ៍លឿន និងដឹងពីវិធីដោះស្រាយលឿន មិនមែនជួបរឿងអ្វីនាងតក់ស្លុត ហើយរំពឹងចាំតែយើងទៅជួយដោះស្រាយនាងនោះទេ។ បើមនុស្សស្រីមានចំណុចទាំងអស់នោះ ខាងបុរសប្រាកដជាឲ្យតម្លៃអ្នកខ្ពស់បំផុត។
២) មនុស្សស្រីចិត្តល្អ
មិនត្រឹមតែល្អជាមួយអ្នក តែក៏ល្អជាមួយមនុស្សគ្រប់គ្នាដែលនៅជុំវិញនាង នោះទើបជានារីដែលមានបេះដូងធំទូលាយពិតប្រាកដ។ វាស្អាតជាងសម្រស់នៃសំបកក្រៅរបស់នាងទៅទៀត ហើយទង្វើល្អនេះសោតនឹងមិនសាបសូន្យឡើយ។
១) គោរពឲ្យតម្លៃឪពុកម្ដាយខាងបុរស
ទោះគ្រួសាររបស់នាងមានជាងខាងបុរសក៏ដោយ តែនាងនៅតែគោរពឲ្យតម្លៃទៅលើឪពុកម្ដាយខាងបុរសនោះជានិច្ច ដោយនាងមិនឆ្មើងឆ្មៃ មិនក្រអឺតក្រទមមើលរំលងខាងសាច់ថ្លៃនោះទេ។
នាងក៏នឹងស្រលាញ់ឪពុកម្ដាយរបស់អ្នក ដូចឪពុកម្ដាយបង្កើតរបស់នាងអ៊ីចឹងដែរ នាងខ្វល់ពីសុខទុក្ខ នាងទិញចំណីចំណុកជូន និងប្រើប្រាស់ពាក្យសម្ដីទន់ភ្លន់ មិនឲ្យអ្នកដែលជាដៃគូមានអារម្មណ៍មិនល្អទៅលើនាងឡើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក