ថ្មីៗនេះហាងកាហ្វេ និងជាអាហារដ្ឋានមួយដែលបានបង្កើតថ្មី បានទាក់ទាញចំណាប់អារម្មណ៍មហាជនឱ្យទៅទទួលទានយ៉ាងច្រើនកុះករ ព្រោះតែការតុបតែងហាងមើលទៅស្អាតប្លែកភ្នែកផង និងមានអាហាររួមទាំងភេសជ្ជៈគ្រប់មុខសុទ្ធតែមានឱជារសផងដែរ នោះគឺ ហាង « បុត្រកាហ្វេ » ឬ BOTR Cafe & Eatery ។
ហាងកាហ្វេដែលមានទីតាំងស្ថិតនៅជាយក្រុងខាងព្រែកឯងមួយនេះ មានបរិយាកាសធម្មជាតិបែបជនបទ អមនឹងការតុបតែងជាមួយនឹងរបស់ប្រើប្រាស់ចាស់ៗសម័យមុនផងនោះ ជាចំណុចលេចធ្លោចម្បងដែលនាំឱ្យហាងនេះមានឈ្មោះល្បីជាខ្លាំង ជាពិសេស ហាង « បុត្រកាហ្វេ » ឬ BOTR Cafe & Eatery ក៏មានបម្រើកាហ្វេឈ្ងុយឆ្ងាញ់ និងអាចស្រស់ស្រូបអាហារយ៉ាងឆ្ងាញ់ពិសា ថែមទាំអាចគយគន់ទេសភាពដ៏ស្រស់ថ្លាអារម្មណ៍ផងដែរ។
អ្វីដែលគួរឱ្យកត់សម្គាល់ ហាងកាហ្វេដែលកំពុងតែមានឈ្មោះល្បីល្បាញទោះទើបតែបើកដំណើរការថ្មីៗនេះ ត្រូវបានគេដឹងថាជាកម្មសិទ្ធរបស់ លោក ខាំ ភូរិ ដែលជាផលិតករ និងអ្នកដឹកនាំដ៏ល្បីផងដែរ ដែលនេះហើយជាហេតុផលដែលនាំឱ្យហាងកាហ្វេសមិទ្ធផលក្រោមស្នាដៃរបស់លោក ពិតជាមានភាពច្នៃប្រតិដ្ឋប្លែកខុសពីគេបែបនេះ។
គួរឱ្យដឹងផងដែរថា ហាង « បុត្រកាហ្វេ » ឬ BOTR Cafe & Eatery មានទីតាំងស្ថិតនៅ ផ្ទះលេខ ២៥២ ផ្លូវ ទួលតាចន្ទ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ អាចមើលតាមរយៈផែនទី https://goo.gl/maps/pG6hVc3q4HMDynFt5 ឬអាចទំនាក់ទំនងសាកសួរព័ត៌មានលម្អិតតាមរយៈលេខទូរស័ព្ទ 078 887 799 ៕
ប្រភពរូបភាព៖ BOTR Cafe&Eatery
អត្ថបទ៖ ក្នុងស្រុក
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក