អ្នកនិពន្ធទំនុកច្រៀងនិងមេឡូឌីមានសមត្ថភាពមួយរូប វ័យ ២៥ ឆ្នាំ លោក សេង តារា បានរៀបរាប់ពីខ្សែជីវិតរបស់គាត់ទាក់ទងនឹងការតែងនិពន្ធទំនុកច្រៀងប្រាប់មកខាងសារព័ត៌មានក្នុងស្រុក ស្តាប់ហើយចង់ស្រក់ទឹកភ្នែក។
លោក សេង តារា ស្រលាញ់វិស័យតែងនិពន្ធទំនុកច្រៀងតាំងពីលោក កំពុងសិក្សាថ្នាក់ទីប្រាំបួនមកម្លេះ។ នៅពេលទំនេរ លោក ចូលចិត្តស្តាប់បទចម្រៀងរបស់អធិរាជសម្លេងមាស ស៊ិន ស៊ីសាមុត និង តែងកំនាព្យ ដោយសារតែលោកមានដុងតាំងពីកំណើតជាមួយនឹងវិស័យតែងនិពន្ធនេះផង ទើបលោកអាចមានសម្ថតភាពនិពន្ធទាំងទំនុកច្រៀង និង មេឡូឌីបាន ទោះបីជាមិនចេះភ្លេងក៏ដោយ។
ដំបូងឡើយមុនពេលលោកមានឱកាសបានបង្ហាញស្នាដៃជាច្រើនដូចសព្វថ្ងៃនេះ លោកត្រូវបានតារាល្បីៗមួយចំនួនបដិសេដស្នាដៃរបស់លោកចោលមិនទទួលយកច្រៀងឡើយ ជាហេតុធ្វើឲ្យលោក សេង តារា បាក់ទឹកចិត្តជាខ្លាំង។
ទោះជាត្រូវគេបដិសេដស្នាដៃ និង មនុស្សជុំវិញខ្លួន ប្រមាថយ៉ាងណាក៏ដោយ លោក សេង តារា នៅតែព្យាយាមបន្តដើរទៅមុន ព្យាយាមសុំការបង្រៀនពីអ្នកនិពន្ធរៀមច្បង ព្រមទាំងព្យាយាមកែភាពខ្វះខាតដែលខ្លួនមាន រហូតដល់ថ្ងៃមួយ តារាចម្រៀង ថុល លីណា ព្រមទទួលយកបទរបស់លោកច្រៀង ធ្វើឲ្យលោក មានក្តីសង្ឃឹមដូចបានកើតជាថ្មី។
បទ ទីមួយរបស់លោកដែលមានចេញផ្សាយជាផ្លូវការ ដោយបកស្រាយដោយតារាចម្រៀង ថុល លីណា មានចំណងជើងថា ប្តីញៀនល្បែង ដែលទទួលបានការគាំទ្រច្រើនគួរសមពីសំណាក់មហាជន។ បន្ទាប់មកលោកក៏បាននិពន្ធបទចម្រៀងមួយបទទៀតសម្រាប់តារាចម្រៀង ថុល លីណា ដែលមានចំណងជើងថា យល់ច្រលំថាគេស្រលាញ់យើង ដែលទទួលបានការគាំទ្រខ្លាំងធ្វើឲ្យលោកនឹកស្មានមិនដល់។ ហើយបទនេះផងដែរ ក៏ត្រូវបាន លោក យឹម តាស្រង់ សុំទិញសិទ្ធដើម្បីបង្កើតជាVersionថ្មី ដើម្បីឲ្យកញ្ញា តន់ ចន្ទសីម៉ា បកស្រាយផងដែរ។
មិនត្រឹមតែប៉ុននេះទេ លោកនៅមានស្នាដៃដែលទទួលបានការគាំទ្រជាច្រើនទៀត ដូចជាបទ៖
គ្មានវាសនា បកស្រាយដោយតារាចម្រៀង ខាន់ស៊ីអឿន
បទ ស្តាយមួយជីវិត បកស្រាយដោយ កញ្ញា ស៊ូ ស៊ីរីកា និង លោក ហាក់ រីខត
ហើយនៅមានស្នាដៃដែលទទួលបានការគាំទ្រច្រើនជាច្រើនទៀតផងដែរ។
សូមទស្សនាវីឌីអូខាងក្រោម៖
អត្ថបទដោយ៖ Mr. Fun
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក