របបអាហារប្រចាំថ្ងៃ គឺជារឿងដែលសំខាន់បំផុតក្នុងការកំណត់ពីសុខភាពរាងកាយរបស់អ្នកទៅពេលខាងមុខ។ ជាពិសេសអាហារពេលព្រឹក ដែលកំណត់សកម្មភាពមួយថ្ងៃពេញរបស់អ្នក បើអ្នកបន្តជ្រើសរើសប្រភេទអាហារដូចបង្ហាញខាងក្រោមទាំង ៣ នោះនឹងមានផលប៉ះពាល់ខ្លាំងណាស់ដល់សុខភាពទៅថ្ងៃមុខ៖
៣) អាហារពេលព្រឹកជាមួយចាក្វៃ
មនុស្សភាគច្រើនចូលចិត្តណាស់ ការទទួលទានចាក្វៃជំនួសបាយព្រឹក ហើយពេលខ្លះក៏លាយជាមួយ Hot dog អ្វីមួយចំនួនផ្សេងទៀត។ យ៉ាងណាប្រភេទនំបំពងទាំងនោះ វាងាយនឹងធ្វើឲ្យអ្នកកើតជំងឺលើសឈាម និងជំងឺទឹកនោមផ្អែមរហ័សបំផុត។
២) អាហារសម្រន់
បើអ្នករវល់ខ្លាំង ហើយជ្រើសយកការទទួលទានអាហារសម្រន់ជំនួសបាយ នោះជារឿងដែលជះផលអាក្រក់បំផុត។ អ្នកខ្លះទៅទទួលទានប្រភេទនំ Coockies នំបន្ទះប្រៃៗ ឬប្រហិតចៀន ដែលវាមិនគួរញឹកញាប់ពេកទេ បើយូរៗម្តង អ្នកអាចទទួលទានបាន។
ព្រោះថាអាហារទាំងនេះវាមានអំបិល មានស្ករ និងសារធាតុមិនល្អមួយចំនួនច្រើនខ្លាំងណាស់នៅក្នុងនោះ ហេតុនេះហើយហានិភ័យនៃការកើតជំងឺទឹកនោមផ្អែម ជំងឺបេះដូងគឺនឹងតាមយាយីអ្នកជានិច្ច។
១) ឆាបាយដល់សល់ពីយប់
ទម្លាប់គ្រួសារមួយចំនួន គឺធ្វើបែបនេះជាប្រចាំ ដោយយកបាយដែលសល់ពីយប់ទទួលទានមិនអស់ មកឆាដើម្បីទទួលទាននៅពេលព្រឹក។ តាមពិតទៅវិធីនេះ អាចថាសន្សំសំចៃតែ វាក៏ប៉ះពាល់សុខភាពបំផុតដែរ។
នោះក៏ដោយសារតែបាក់តេរីដែលវាសល់ពីយប់ ទោះបាយនោះត្រូវមកចម្អិនសារជាថ្មីក៏មិនល្អដែរ។ បើចង់ឆា គួរតែដាំបាយថ្មីក្តៅៗយកមកចម្អិនតែម្តង ប៉ុន្តែណែនាំពេលព្រឹកមិនគួរទទួលទានបាយឆាដែលមានជាតិខ្លាញ់ច្រើននោះទេ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក