បន្លែទិព្វទាំង ៧ ពោរពេញដោយជាតិកាល់ស្យូមដូចទឹកដោះគោ ល្អសម្រាប់អ្នកចង់លូតកម្ពស់

ក្រៅពីការទទួលទានទឹកដោះគោ និងអាហារសមុទ្រ តាមពិតទៅប្រសិនអ្នកចង់ទទួលបានជាតិកាល់ស្យូម អ្នកក៏អាចងាកមកទទួលទានប្រភេទបន្លែទាំង ៧ ដូចបង្ហាញខាងក្រោម៖

៧) ខាត់ណា

ខាត់ណាក៏សម្បូរទៅដោយជាតិកាល់ស្យូម ដែលងាយឲ្យរាងកាយស្រូបយកផងដែរ។ វាក៏មាននូវវីតាមីន K ដែលជួយបង្កើតអយស្ទូស៊ីន ពង្រឹងកាល់ស្យូមនៅក្នុងឆ្អឹង។

៦) សាឡាត់

1

សាឡាត់ក៏មានជាតិកាល់ស្យូម ដែលជួយឲ្យរាងកាយលូតលាស់ និងថែរក្សាឆ្អឹង ក៏ដូចជាធ្មេញឲ្យរឹងមាំ។ ក្រៅពីនេះវាសម្បូរទៅ ដោយវីតាមីន A និង B ក៏ដូចជាជាតិរ៉ែជួយជាពិសេសសម្រាប់មនុស្សចាស់ក្នុងការប្រឆាំងនឹងជំងឺបេះដូង។

៥) ផ្កាខាត់ណាខៀវ

2

វាសម្បូរទៅដោយវីតាមីន និងជាតិរ៉ែ ហើយក៏មានវីតាមីន K និងកាល់ស្យូម លាយឡំនឹងជាតិសរសៃជាច្រើន ដែលល្អសម្រាប់សុខភាព។ វាក៏ផ្តល់ឲ្យនូវសារធាតុប្រឆាំងអុកស៊ីតកម្មយ៉ាងល្អ ជួយរាងកាយប្រឆាំងនឹងការឆ្លងជំងឺផ្សេងៗ។

៤) ស្ពៃខ្មៅ

ស្ពៃខ្មៅ មានផ្ទុកនូវវីតាមីន C, K, ផូស្វ័រ, ប៉ូតាស្យម, កាល់ស្យម ជួយពង្រឹងដល់សាច់ដុំ ហើយក៏មានជាតិសេលេញ៉ូមការពារដល់ថ្លើម។ ដូច្នេះអ្នកមិនគួរមើលរំលងបន្លែដ៏ល្អមួយនេះឡើយ។

៣) សណ្ដែកបណ្ដុះ

3

វាមានផ្ទុកនូវបរិមាណកាល់ស្យូមខ្ពស់ ដោយសណ្ដែកបណ្ដុះ ១០០ ក្រាម មានផ្ទុកកាល់ស្យូមដល់ទៅ ៣៨ មិល្លីក្រាមឯណោះ។ វាល្អបំផុតសម្រាប់ឆ្អឹង ជាពិសេសសម្រាប់មនុស្សវ័យចំណាស់ ដែលមានឆ្អឹងទន់ខ្សោយ អាចបង្កើតទម្លាប់ទទួលទានសណ្ដែកបណ្ដុះបាន។

២) ទំពាំងបារាំង

Ice_screenshot_20210708 133403

ជាបន្លែដែលមានផ្ទុកនូវវីតាមីន A, C, E និងកាល់ស្យូម ជួយការពារសន្លាក់និងទ្រទ្រង់ឆ្អឹងឲ្យរឹងមាំ ហើយល្អបំផុតសម្រាប់អ្នកចង់លូតកម្ពស់បានល្អ និងតាមស្តង់ដារ។

១) គុយឆាយ

មានផ្ទុកនូវវីតាមីន និងសារធាតុរ៉ែជាច្រើន ដូចដែលមាននៅក្នុងស៊ុត និងទឹកដោះគោដែរ។ តាមពិតទៅអ្នកក៏អាចច្នៃវាទៅក្នុងអាហារប្រចាំថ្ងៃ ដូចជាបន្លែសាឡាត់ ស៊ុប និងប្រភេទអាហារបំពងមួយចំនួន ដែលផ្តល់ទាំងឱជារស និងចំណុចល្អសម្រាប់រាងកាយ៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក