ជ្រើសរើសរូបព្រះមួយ ដើម្បីទទួលយកសារដ៏មានឥទ្ធិពលសម្រាប់ជីវិតអ្នកពេលនេះ

ព្រះពុទ្ធតែងតែត្រួសត្រាយឲ្យមនុស្សគ្រប់រូប ឆ្ពោះទៅមុខតាមរយៈការប្រព្រឹត្តិអំពើល្អ ហើយជឿថា អំពើល្អនេះហើយជាផលដែលនឹងទាញឲ្យអ្នកជួបតែរឿងជោគជ័យនៅពេលខាងមុខ។

តាមរយៈរូបភាពព្រះពុទ្ធ ៤ សន្លឹកដូចបង្ហាញខាងក្រោម តើអ្នកពេញចិត្តរូបណាមួយជាងគេ? ចម្លើយរបស់អ្នក យើងនឹងបង្ហាញនូវសារដែលអ្នកគួរតែទទួលបានសម្រាប់ជីវិតនៅពេលនេះ៖

រូបភាពទី ១

1

អ្នកជាមនុស្សដែលតែងតែចង់មានអារម្មណ៍ស្ងៀមស្ងាត់ ហើយអ្នកមានទំនួលខុសត្រូវនៅគ្រប់ស្ថានការណ៍ដែលអ្នកកំពុងជួបប្រទះ។ យ៉ាងណាពេលខ្លះ អ្នកហាក់មានអារម្មណ៍ថាឯកោមួយរំពេច ពេលដែលគ្មានអ្នកយល់ចិត្ត អ្នកចាំជួយគាំទ្រ។

សារមួយចង់បង្ហាញទៅកាន់អ្នកពេលនេះ ចូរឲ្យអារម្មណ៍នោះរសាត់អណ្ដែតទៅចុះ មនុស្សម្នាក់ដែលមានឈ្មោះថា "ស្នេហ៍" គេនឹងកៀកចូលមកក្នុងជីវិតរបស់អ្នកហើយ។ តាមរយៈវត្តមានរបស់គេនៅពេលខាងមុខ គេនឹងជួយអ្នកសាងភាពវិជ្ជមានសារជាថ្មីសម្រាប់ជីវិត ហើយរឿងរ៉ាវបាក់ទឹកចិត្តកន្លងមក នឹងត្រូវបានគេមកជួយបំពេញចន្លោះសម្រាប់អ្នក។

រូបភាពទី ២

2

អ្នកគួរតែមានមោទនភាពសម្រាប់ខ្លួនឯង ការដែលអ្នកបានឆ្លងកាត់នូវរឿងរ៉ាវលំបាកជាច្រើន អ្នកបានស្គាល់នៅមនុស្សមុខពីរជាច្រើនកន្លងមកនេះ។ យ៉ាងណានៅទីបញ្ចប់អ្នកនៅតែរក្សាគោលជំហររឹងមាំ មិនទោរទន់ទៅតាមមជ្ឈដ្ឋានជុំវិញខ្លួនឡើយ។

ចូរបន្តភាពជាខ្លួនអ្នកបែបនេះបន្តទៅទៀត ដ្បិតនៅពេលខាងមុខ អ្នកអាចនឹងជួបប្រទះមនុស្សទាំងល្អ និងអាក្រក់ជាច្រើនទៀតក៏ដោយ។ ត្រូវចាំថា បើគេមិនយល់ពីអ្នក ក៏កុំព្យាយាមពន្យល់គេច្រើនពេកអី ចូរដើរចេញពីមនុស្សនោះទៅគឺល្អបំផុតហើយ។

រូបភាពទី ៣

3

អ្នកជាមនុស្សដែលរមែងគិតពីអ្នកដទៃ ខ្លាំងជាងគិតពីខ្លួនឯង។ សមត្ថភាពក្នុងការលើកទឹកចិត្តអ្នកដទៃ ធ្វើឲ្យអ្នកដទៃទទួលអារម្មណ៍រីករាយ អ្នកអាចធ្វើបាន តែបែរជាមិនអាចបង្កើតក្តីសុខនោះសម្រាប់ខ្លួនឯង។

វាដល់ពេលវេលាហើយដែលអ្នកត្រូវគិតពីខ្លួនឯងបន្តិច ចូរបញ្ឈប់ការលះបង់ជ្រុលហួសហេតុសម្រាប់អ្នកដទៃ រហូតដល់ភ្លេចគិតពីខ្លួនឯងទៀតទៅ។ រៀនដាក់ឈ្មោះខ្លួនឯងជាអាទិភាព ហើយត្រូវចាំថា អ្នកមានតម្លៃខ្លាំងណាស់ មិនអាចមើលស្រាលបានឡើយ។

រូបភាពទី ៤

4

អ្នកជាមនុស្សដែលមានទេពកោសល្យ បែបពហុជំនាញតាំងពីដំបូង ហើយតែងតែប្រលូកទៅក្នុងរឿងរ៉ាវជាច្រើន ក៏រមែងនាំឲ្យអ្នកបានផលពីវាច្រើនដែរ។ ជាអកុសលអ្នកហាក់មានមនុស្សច្រណែនឈ្នានីសនឹងអ្នក យកអ្នកធ្វើជាគោលដៅរិះគន់ និងបញ្ចេញយោបល់មិនល្អមកលើអ្នក។

បើអ្នកបានជួបរឿងរបៀបនេះពិតមែន ចូរកុំផ្តល់ពាក្យសម្តីអ្នកដទៃអាចជះឥទ្ធិពលមកលើអ្នកបានឲ្យសោះ កុំអនុញ្ញាតឲ្យខ្លួនឯងរស់នៅចាញ់ច្រាបអ្នកដទៃបាន។ បើមានក្តីសុបិន ត្រូវពុះពារយកឈ្នះវាឲ្យបាន សម្រេចវាឲ្យចេញជាផ្លែផ្កា ហើយចុងក្រោយសឹមបង្ហាញឲ្យពួកគេដឹងថា អ្នកពិតជាអាចធ្វើបាន៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក