រូបភាពមួយដែលអ្នកសម្លឹងឃើញមុនគេ អាចទម្លាយពីអ្វីដែលអ្នកនឹងជួបនៅពេលខាងមុខ

តាមរយៈរូបភាពបំភ័ន្តភ្នែកមួយនេះ ចូរអ្នកសម្លឹងមើលមួយស្របក់ ហើយផ្តល់ចម្លើយមកវិញ តើអ្នកចាប់អារម្មណ៍រូបភាពណាមុនគេ? ចម្លើយរបស់អ្នកអាចឲ្យយើងបង្ហាញត្រលប់ទៅវិញ នៅរឿងរ៉ាវដែលនឹងអាចកើតឡើងក្នុងជីវិតអ្នកនៅពេលខាងមុខ៖

១) ទម្រង់មុខមនុស្ស

អ្នកនឹងទទួលបានភាពរុងរឿងក្នុងអាជីពការងារ ឬអាជីវកម្ម។ ដោយជម្លោះ ការទាស់ពាក្យសម្តីផ្សេងៗនឹងត្រូវបានដោះស្រាយនៅពេលខាងមុខ នាំឲ្យអ្នកទទួលបានភាពត្រូវរ៉ូវគ្នាវិញជាមួយមិត្តរួមការងារ ឬដៃគូសហការ។

យ៉ាងណាបើអ្នកកំពុងគិតចង់ចាប់ផ្តើមអ្វីថ្មីមួយ ឬការបោះជំហានថ្មីក្នុងវិស័យណាមួយ ពេលវេលាដ៏ខ្លីខាងមុខនេះគឺសក្តិសមបំផុតហើយ។

២) សត្វក្ងោក

Nderro Titullin 2 1024x597

បើអ្នកកំពុងទំនេរ មិនទាន់មានអាជីពការងារណាមួយនឹងនទេនោះ វាដល់ពេលហើយដោយកំឡុងខែកក្កដានេះ អ្នកនឹងទទួលបានការងារដ៏សមប្រកបមួយ។ ប៉ុន្តែការងារដំបូង អ្នកត្រូវខិតខំបន្តិច វាអាចជានឿយហត់បន្តិច តែអ្នកនឹងទទួលបានបទពិសោធន៍ច្រើនពីវា។

៣) ដើមឈើ

អ្នកនឹងជួបមនុស្សម្នាក់ ដែលជាគូព្រេង ដោយគេនឹងពាំនាំក្តីស្រលាញ់មកកាន់អ្នក ហើយជាមនុស្សដែលអ្នករង់ចាំជាយូរណាស់មកហើយ។ ពេលវេលាខាងមុខនេះ ក៏អាចជាដំណាក់កាលថ្មីវិវត្តជីវិតអ្នកទៅកាន់ជីវិតអាពាហ៍ពិពាហ៍ផងដែរ។

៤) បន្លែនិងផ្លែឈើ

ប្រសិនអ្នកឃើញបន្លែនិងផ្លែឈើរាយប៉ាយមុនគេក្នុងរូប នោះវាតំណាងឲ្យ បញ្ហាដែលត្រូវបានដោះស្រាយរួចរាល់នៅពេលខាងមុខ។ អាចថាអ្នកបានជួបបញ្ហាច្រើនខែណាស់មកហើយ តែវាមិនទាន់រកឃើញដំណោះស្រាយដ៏ល្អមួយនៅឡើយ តែកុំបារម្ភអីគ្រប់យ៉ាងនឹងល្អប្រសើរឡើងវិញនៅពេលឆាប់ៗនេះ។ វាដល់ពេលដែលអ្នកអាចគេងលក់ស្កប់ស្កល់ លែងសូវគិតពីបញ្ហានានាដូចមុនតទៅទៀតហើយ៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក