យុវជនដែលស្ថិតនៅអាយុស្រករ ១៥-១៦ ឆ្នាំឡើងទៅដល់ជាង ២០ ឆ្នាំស្តើងនោះ ត្រូវបានគេរកឃើញថា ចូលចិត្តខ្លាំងណាស់ការទទួលទានភេសជ្ជៈ ៤ ដូចបង្ហាញខាងក្រោម ហើយវាជាដើមចមដែលងាយឲ្យពួកគេកើតជំងឺតម្រងនោមយ៉ាងឆាប់រហ័សបំផុត៖
៤) តែបៃតង
តែបៃតងក្តៅៗបើអ្នកទទួលទានបានគឺល្អចំពោះសុខភាព តែបើទទួលទានក្នុងបរិមាណច្រើនជាប្រចាំពេក វានឹងជះផលប៉ះពាល់ទៅវិញ។ នោះក៏ដោយសារតែ រាងកាយនឹងទទួលយកជាតិហ្លុយអូរីនច្រើន ដែលបណ្ដាលឲ្យខូចតម្រងនោមបាន។
៣) តែទឹកដោះគោ
ក្មេងៗពេញនិយមណាស់ ព្រោះវាមានរសជាតិផ្អែមឆ្ងាញ់ តែក៏ងាយធ្វើឲ្យអ្នកធាត់លឿនដែរ។ យ៉ាងណានេះមិនមែនជាភេសជ្ជៈល្អចំពោះសុខភាពនោះទេ ដោយសារបរិមាណជាតិស្ករក្នុងនោះច្រើនពេក ងាយបណ្តាលឲ្យកម្រិតអាស៊ីតអ៊ុយរិកកើនឡើង ហើយបង្កគ្រោះថ្នាក់ដល់តម្រងនោមជាខ្លាំង។
២) កាហ្វេដែលមានគុណភាពអន់
កាហ្វេអាចធ្វើឲ្យអ្នក មានអារម្មណ៍ភ្លឺស្វាងក្នុងការបំពេញកិច្ចការងារ យ៉ាងណាបើវាជាកាហ្វេដែលមានគុណភាពអន់ នោះក៏មានផ្ទុកនូវសារធាតុពុលច្រើនដែរ ជាពិសេសគឺ អូឆាតអុកស៊ីលដែលបណ្តាលឲ្យខូចថ្លើម និងតម្រងនោម។ ការស្រូបយកសារធាតុពុលនេះច្រើនពេក ក៏នឹងធ្វើឲ្យរលាកពោះវៀនផងដែរ។
១) ប្រភេទ Soft Drink
ដូចជាទឹកក្រូច ទឹកផ្លែឈើកំប៉ុង ដែលមិនមែនជាផ្លែឈើស្រស់ដែលធ្វើភ្លាមៗ នោះគឺមានផ្ទុកជាតិស្ករច្រើន ងាយឲ្យអ្នកកើតជំងឺទឹកនោមផ្អែម។ ជាទូទៅពេលមានទឹកនោមផ្អែម ក៏មានន័យថា តម្រងនោមរបស់អ្នកចាប់ផ្តើមមានបញ្ហាហើយ។ ជាងនេះវាក៏មានផ្ទុកជាតិកាបូន និងអាស៊ីដផូស្វ័រច្រើន ដែលនាំឲ្យកើតមានក្រួសក្នុងតម្រងនោមថែមទៀតផង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក