រៀងរាល់​ព្រឹក​បើ​ចេញ​សញ្ញា​ព្រមាន​ទាំង​នេះ គឺ​ជា​ជំងឺ​ដែល​អ្នក​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ច្បាស់​ណាស់

នៅ​រៀងរាល់​ព្រឹក បើ​រាងកាយ​អ្នក​ចេញ​សញ្ញា​ទាំង ៥ នេះ​មក នោះ​វា​អាច​ជា​សញ្ញា​ព្រមាន​ពី​ជំងឺ​មួយ​ចំនួន ដែល​អ្នក​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស៖

៥) អញ្ចាញ​ធ្មេញ​ហូរ​ឈាម

5

ជា​ធម្មតា​នៅ​ពេល​ដែល​អញ្ចាញ​ធ្មេញ​ហូរ​ឈាម​នៅ​ពេល​អ្នក​ដុស​ធ្មេញ វា​អាច​មក​ពី​បញ្ហា​សុខភាព​មាត់​ធ្មេញ ប៉ុន្តែ​បើ​វា​មិន​ស្ថិត​ក្នុង​ជំពូក​បញ្ហា​នោះ វា​ក៏​អាច​មក​ពី​បញ្ហា​ឈាម​កក ដែល​នេះ​ទាក់ទង​នឹង​ជំងឺ​ថ្លើម​វិញ។

៤) ក្អក​យូរ ហើយ​ក្អក​ជាមួយ​ស្លេស

4

នៅ​ពេល​ដែល​អ្នក​ងើប​ពី​ព្រលឹម ហើយ​ឧស្សាហ៍​ក្អក​ឥត​ឈប់ ៣-៤ សប្តាហ៍​ហើយ​មិន​បាត់​សោះ វា​ជា​សញ្ញា​គួរ​ឲ្យ​បារម្ភ​ហើយ ដោយ​នេះ​អាច​ទាក់ទង​នឹង​បញ្ហា​សួត ពោល​អាច​ជា​រលាក​ទង​សួត។

៣) ទឹក​នោម​ពណ៌​ប្លែក

3

ក្រោយ​ក្រោក​ពី​គេង ពេល​អ្នក​នោម​លើក​ដំបូង​ប្រចាំ​ថ្ងៃ ទឹក​នោម​គួរ​តែ​ចេញ​ពណ៌​លឿង​ស្រាល តែ​បើ​ប្រែ​ទៅ​ជា​ពណ៌​លឿង​ងងឹត នោះ​មាន​ន័យ​ថា អាច​មក​ពី​អ្នក​មាន​បញ្ហា​ប្លោក​នោម ឬ​តម្រង​នោម។

២) បេះដូង​លោត​ឈប់ និង​ឃ្លាន

2

ប្រហែល​ម៉ោង ៤-៥ ព្រឹក អ្នក​ស្រាប់​តែ​ងើប​មក​កូរ​ពោះ ហើយ​បេះដូង​អ្នក​លោត​ញាប់ នោះ​អាច​ជា​អាការៈ​នៃ​ជំងឺ​ទឹកនោមផ្អែម ដែល​អ្នក​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ទៅ​ពិនិត្យ​ឲ្យ​បាន​លឿន។

១) តែងតែ​មាន​អារម្មណ៍​ហត់នឿយ

1

ងើប​មក​មិន​ទាន់​ធ្វើ​អ្វី​ផង ខួរក្បាល​ស្រាប់​តែ​ឈឺ មាន​អារម្មណ៍​ហត់នឿយ​ចង់​សម្រាក​បន្ត​ទៀត។ អាការៈ​នេះ​ជា​សញ្ញា​ព្រមាន​នៃ​ជំងឺ​ផ្សេងៗ​ពី​គ្នា ដូច​ជា​មក​ពី​អ្នក​ឈឺក្បាល​ធម្មតា ឬ​ក្លាយ​ទៅ​ជា​ជំងឺ​ថ្លើម និង​តម្រង​នោម​បើ​វា​កើត​ឡើង​ញឹកញាប់៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក