អ្វី​ដែល​អ្នក​ចាប់​អារម្មណ៍​មុន​គេ​ក្នុង​រូប​នេះ ជា​ចម្លើយ​ប្រាប់​ពី​អ្វី​ដែល​អ្នក​ត្រូវ​ផ្លាស់ប្ដូរ​ក្នុង​ជីវិត!

នៅ​ក្នុង​រូបភាព​ដ៏​ស្រស់បំព្រង​មួយ​នេះ មាន​លាយឡំ​នៅ​បង្គំ​រូប​ផ្សំ​ជា​ច្រើន ចុះ​សម្រាប់​ការ​ចាប់​អារម្មណ៍​ភ្លាមៗ​របស់​អ្នក តើ​អ្នក​ចាប់​ចិត្ត​ទៅ​លើ​រូបភាព​ត្រង់​ណា​មុន​គេ? តាម​រយៈ​ចម្លើយ​របស់​អ្នក យើង​អាច​បង្ហាញ​ច្បាស់​ពី​អ្វី​ដែល​អ្នក​ត្រូវ​ផ្លាស់ប្តូរ​ក្នុង​ជីវិត​នៅ​ពេល​នេះ៖

រូបភាព​ព្រះពុទ្ធ

ប្រសិន​អ្នក​មើល​ឃើញ​ព្រះ​ពុទ្ធ​មុន​គេ​បង្អស់ នោះ​មាន​ន័យ​ថា អ្នក​ជា​មនុស្ស​សុទិដ្ឋិនិយម ដែល​ជឿជាក់​លើ​គ្រប់​យ៉ាង​ដែល​អ្នក​បាន​ធ្វើ។ ការ​ខិតខំ​របស់​អ្នក រមែង​នាំ​ឲ្យ​អ្នក​ជួប​លទ្ធផល​ជោគជ័យ​ជា​រឿយៗ តែ​ទន្ទឹម​នោះ​អ្នក​ក៏​មាន​បញ្ហា​ជា​ច្រើន​ផ្សេង​ទៀត​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ បញ្ហា​ស្នេហា ការងារ ហើយ​វា​បាន​រាំងស្ទះ​ដំណើរ​ជីវិត​របស់​អ្នក។

ជា​សារ​ណែនាំ ទោះ​ផ្លូវ​ទៅ​មុខ​អ្នក​ជ្រើសរើស​ខុស អ្នក​ដើរ​ខុស​មួយ​ជំហាន​ក៏​ដោយ​ក្តី ចូរ​អ្នក​រឹងមាំ​ឡើង ហើយ​កុំ​បោះបង់​នូវ​អ្វី​ដែល​បាន​ឆ្លង​កាត់​កន្លង​មក ពោល​ត្រូវ​រៀន​សម្រប​ខ្លួន​នឹង​ស្ថានភាព​ថ្មី ហើយ​ក្លាហាន​ប្រឈម​នឹង​វា​ជានិច្ច។

រូបភាព​សត្វ​កំប្រុក

សត្វ​កំប្រុក​ពណ៌​ស​នៅ​លើ​ដើម​ឈើ បើ​អ្នក​បាន​សម្លឹង​ឃើញ​វា​មុន​គេ នោះ​អ្នក​ជា​មនុស្ស​ដែល​មិន​ចូលចិត្ត​ចង់​រស់នៅ​ក្នុង​តំបន់​សុខ​ស្រួល (Comfort Zone)។ អ្នក​តែងតែ​ចង់​ឃើញ​ពិភពលោក​ថ្មី ចង់​សាកល្បង​ការ​ប្រកួតប្រជែង​ថ្មី ដែល​ទាំង​អស់​នេះ​ហើយ​នាំ​ឲ្យ​អ្នក​ជួប​បញ្ហា​ជា​ច្រើន។

តាម​ពិត​ទៅ​ធម្មជាតិ​មិន​បាន​ឲ្យ​យើង​ខិតខំ​ខ្លាំង​ពេក​នោះ​ទេ ព្រោះ​ក្នុង​ស្ថានភាព​ខ្លះ វា​ធ្វើ​ឲ្យ​យើង​ក្លាយ​ទៅ​ជា​មនុស្ស​លោភលន់​ទៅ​វិញ។ ដូច្នេះ​ហើយ​យើង​មើល​តាម​ផល​ដែល​ទទួល​បាន​ដែរ ប្រសិន​វា​សមល្មម​គិត​ថា​គ្រប់គ្រាន់​ហើយ សល់​ឯ​ទៀត​ក៏​ព្រលែង​វា​ទៅ រួច​រស់នៅ​ជាមួយ​អ្វី​ដែល​មាន​នោះ​ទើប​ជា​ក្តីសុខ​ពិត​នៃ​ជីវិត។

រូបភាព​ឫស​ដើម​ឈើ

Gf

បើ​អ្នក​ឃើញ​ឫស​នៃ​មេឃ​ធាង ឬ​ដើម​ឈើ ក្នុង​រូបភាព​ខាង​លើ មាន​ន័យ​ថា អ្នក​ជា​មនុស្ស​ដែល​មិន​សូវ​បាន​យក​ចិត្ត​ទុក​ដាក់​មើល​ថែ​អារម្មណ៍​ខ្លួន​ឯង ហើយ​រវល់​តែ​រស់នៅ​ដើម្បី​បំពេញ​អារម្មណ៍​អ្នក​ដទៃ។

មួយ​រយៈ​មុន​នេះ​អ្នក​ខ្លួន​ឯង​បាន ធ្វើ​បាប​អារម្មណ៍​ខ្លួន​ឯង​ ឲ្យ​ទទួល​រង​ភាព​សោកសៅ និង​គិត​ថា​ខ្លួន​ឯង​ឯកោ ហើយ​ពេល​នេះ​អ្នក​ទុក​វា​ចោល មិន​ទាន់​ព្យាបាល​វា​ឲ្យ​ជា​សះស្បើយ​ទេ។ ដល់​ពេល​ហើយ ដែល​អ្នក​ត្រូវ​ដក​ឃ្លា​បន្តិច មើល​ថែ​ខ្លួន​ឯង​ទាំង​ផ្លូវ​ចិត្ត​និង​កាយ​ឲ្យ​បាន​ល្អ ដូច​ដែល​មើលថែ​អ្នក​ដទៃ។

រូបភាព​ផ្កា​ឈូក

បើ​អ្នក​ចាប់​អារម្មណ៍​ឃើញ​ដើម​ឈូក​កំពុង​បណ្តែត​តាម​ខ្សែ​ទឹក នោះ​មាន​ន័យ​ថា អ្នក​ជា​មនុស្ស​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់ និង​ពោរពេញ​ដោយ​ទេពកោសល្យ​ក្នុង​ជីវិត ដែល​រមែង​នាំ​ឲ្យ​អ្នក​តែងតែ​ទទួល​បាន​ជោគជ័យ បើ​ដាក់​ចិត្ត​ចង់​សម្រេច​ការងារ​អ្វី​មួយ។

យ៉ាង​ណា​អ្វី​ដែល​ជា​បញ្ហា គឺ​ការ​ជឿ​ទុក​ចិត្ត​មនុស្ស​អស់​ពី​ខ្លួន ដែល​អ្នក​នៅ​ពេល​បាន​ស្គាល់​នរណា​ហើយ រមែង​ដាក់​ចិត្ត​ជឿ​ទៅ​លើ​គេ អនុវត្ត​តាម​គេ ហើយ​កន្លង​មក​រាប់​ថា​ប៉ះ​មនុស្ស​ល្អ ដែល​គេ​គ្មាន​បំណង​ចង់​មក​កូរ​ជីវិត​អ្នក តែ​ពេល​ទៅ​មុខ​មិន​ដឹង​នោះ​ទេ ដូច្នេះ​ហើយ​ចូរ​ប្រុងប្រយ័ត្ន​បន្តិច៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក