មិនមានច្បាប់ណាមួយ ដែលនិយាយថាអ្នកត្រូវការពាក់អាវនេះ ឬសម្លៀកបំពាក់នោះនៅលើយន្តហោះទេ តែត្រូវស្តាប់ដំបូន្មានដោយផ្អែកលើបទពិសោធន៍របស់អ្នកបម្រើតាមយន្តហោះ មានសម្លៀកបំពាក់មួយចំនួន ដែលមិនសក្តិសមនឹងឱ្យអ្នកពាក់ឡើយ នៅពេលដែលអ្នកធ្វើដំណើរនៅលើយន្តហោះ។
ដូច្នេះខាងក្រោមនេះ គឺជាសម្លៀកបំពាក់ទាំង៦ប្រភេទ ដែលអ្នកមិនគួរពាក់នៅលើយន្តហោះនោះឡើយ!
១. សម្លៀកបំពាក់តឹងពេក
ខោខូវប៊យ រឹបក្បឺត មើលទៅទាន់សម័យ និងឡូយឆាយ ប៉ុន្តែវាពិតជាមិនស្រួលសម្រាប់អ្នកនោះទេ។ នៅពេលដែលអ្នកពាក់ខោអាវតឹងពេក អ្នកអាចបង្កើនហានិភ័យនៃការកើតរោគសរសៃឈាមវ៉ែន ឬកាត់បន្ថយសមត្ថភាពឈាមរត់នៅជើង ដែលបណ្តាលឱ្យរាងកាយហើមនៅពេលឡើងខ្ពស់។
២. ស្បែកជើងកែង
វាពិតជាគួរឱ្យបារម្ភណាស់ ប្រសិនបើអ្នកត្រូវកាន់របស់របរជាច្រើន ប៉ុន្តែនៅតែព្យាយាមដើរក្នុងស្បែកជើងខ្ពស់ ៗ ដោយសារតែអ្នកចង់ស្អាត។ ការពាក់ស្បែកជើងកែងខ្ពស់នៅលើជើងហោះហើរយូរ នឹងធ្វើឱ្យជើងរបស់អ្នកហើម និងបង្កើតភាពមិនស្រួល។ ដើម្បីថែរក្សាជើងរបស់អ្នកឱ្យកាន់តែល្អ អ្នកគួរតែជ្រើសយកស្បែកជើងរាបធម្មតា ដែលអាចផ្ដល់នូវផាសុកភាព និងអារម្មណ៍រាងស្រួលដល់អ្នកខ្លួនឯង។
៣. កុំស្លៀកសម្លៀកបំពាក់ស្ដើងពេក
កាប៊ីនយន្ដហោះ តែងតែទុកឱ្យត្រជាក់ជាងធម្មតា ដើម្បីកាត់បន្ថយហានិភ័យនៃការឡើងកម្តៅ។ នេះពន្យល់ពីមូលហេតុដែលអ្នកមានអារម្មណ៍ត្រជាក់ ជាពិសេសបន្ទាប់ពីរយៈពេលធ្វើដំណើរ។ ដើម្បីកុំឱ្យរាងកាយត្រជាក់ខ្លាំង អ្នកធ្វើដំណើរគួរតែយកអាវធំ អាវស្បែកក្រាស់ ដើម្បីរក្សាសភាពដល់រាងកាយអ្នក។
៤. សម្លៀកបំពាក់សំពីងសំពោង ហោប៉ៅជាច្រើន
សរុបមក ជាទូទៅត្រូវបានគេចាត់ទុកថាជាសម្លៀកបំពាក់សំពីងសំពោង ដែលមានហោប៉ៅច្រើន ដែលមិនគួរពាក់នៅពេលជិះយន្តហោះ ព្រោះវាធ្វើឱ្យអ្នកមានអារម្មណ៍មិនស្រួល និងរំខាននៅពេលអ្នកទៅបង្គន់ ឬកែឥរិយាបថរបស់អ្នក។
៥. សម្លៀកបំពាក់ធ្វើពីក្រណាត់រមាស់
ក្រណាត់ជាច្រើន អាចល្អនៅលើដី ប៉ុន្តែវាអាចបណ្តាលឱ្យរមាស់ ប្រសិនបើពាក់នៅលើយន្តហោះអស់រយៈពេលជាច្រើនម៉ោង។ ដើម្បីកុំឱ្យស្បែកឆាប់ប្រតិកម្ម សូមយកចិត្តទុកដាក់ក្នុងការជ្រើសរើសសម្លៀកបំពាក់ត្រជាក់ សម្ភារៈមានផាសុខភាព។
៦. សម្លៀកបំពាក់ដែលមានរូបភាពដែល "មិនសមរម្យសម្រាប់ទំនៀមទម្លាប់ និងប្រពៃណី"
ប្រសិនបើអ្នកចង់បានការហោះហើរដោយសន្តិវិធី ហើយមិនមានឧប្បត្តិហេតុណាមួយ អ្នកដំណើរគួរតែចៀសវាងពីការស្លៀកពាក់សម្លៀកបំពាក់ជាមួយពាក្យស្លោក ដែលបង្កឱ្យមានការវាយប្រហារនរណាម្នាក់ ឬមានរូបភាពប្រមាថមើលងាយដល់អ្នកដទៃ ឬប្រទេសដែលអ្នកទៅ។
ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន ប្រហែលជាមិននិយាយអ្វីទាំងអស់ ប៉ុន្តែក្រុមហ៊ុនអាកាសចរណ៍មួយចំនួន មានច្បាប់ផ្ទាល់ខ្លួន ដែលអ្នកត្រូវតែធ្វើតាម ប្រសិនបើអ្នកមិនចង់បង្កបញ្ហា៕
ប្រភព ៖ iOne / Knongsrok