ទោះឆ្ងាយគ្នាប៉ុណ្ណាក៏នៅតែឆ្លង បើអ្នកនៅបន្តប្រើប្រាស់របស់ ៤ នេះរួមគ្នា

មនុស្សភាគច្រើនដោយសារភាពស្និទ្ធស្នាលនឹងគ្នា ជាពិសេសគឺមនុស្សស្រី រមែងតែងតែចែករំលែក ឬប្រើប្រាស់របស់ណាមួយរួមគ្នា។ ប៉ុន្តែវាជាកំហុសទៅវិញទេ ដោយវាអាចវិវត្តទៅរកជំងឺជាច្រើនរួមមានទាំងមហារីកផងដែរ។

ខាងក្រោមបង្ហាញពីរបស់ ៤ ដែលអ្នកមិនគួរប្រើប្រាស់រួមគ្នាឡើយ៖

៤) កន្ត្រៃកាត់ក្រចក

1

ទោះអ្នកលាងដៃញឹកញាប់ប៉ុណ្ណា តែជឿទៅផ្នែកក្រចកមិនត្រូវបានសម្អាតដិតដល់នោះឡើយ ហើយវាជាកន្លែងដែលផ្ទុកនូវវីរុស មេរោគផ្សិតជាច្រើនរាប់មិនអស់។

នៅពេលដែលអ្នករំលែកឲ្យគេប្រើប្រាស់កន្រ្តៃកាត់ក្រចករួមគ្នា នោះអ្នកកំពុងប្រឈមហានិភ័យនៃការឆ្លងមេរោគស្បែក ឬវីរុស HPV ដែលបង្កឲ្យមានជំងឺមហារីកបាន។ សម្រាប់ស្រីៗដែលនិយមទៅ Salon អ្នកគួរតែយកឈុតកាត់ក្រចករបស់ខ្លួនឯង មិនគួរប្រើប្រាស់របស់លាយឡំជាមួយគេឡើយ។

៣) កន្សែងងូតទឹក

2

ទាំងកន្សែងជូតមុខ និងកន្សែងធម្មតាក្តី មិនគួរប្រើប្រាស់រួមគ្នានោះទេ ព្រោះវាអាចបណ្តាលឲ្យអ្នកឆ្លងមេរោគលើស្បែក។ អ្នកគួរតែប្រើប្រាស់ដាច់ដោយឡែកពីគ្នា ហើយបោកសម្អាតវាឲ្យបានទៀងទាត់ និងហាលឲ្យត្រូវថ្ងៃល្អផង។

២) ក្រែមលាបមាត់

3

ក្រែមលាបបាត់ ការដែលអ្នកលាបរួមគ្នា ក៏ងាយនឹងឲ្យបាក់តេរីឆ្លងទៅតាមចរន្តឈាមបានយ៉ាងងាយ។ ជាពិសេសបើបុគ្គលនោះមានរបួសត្រង់មាត់ ឬពងបែកបបូរមាត់ គឺកាន់តែងាយឆ្លងមេរោគពីគ្នាទៅគ្នា។ ក្រៅពីនេះវាក៏នឹងវិវត្តទៅរកជំងឺធ្ងន់ធ្ងរមួយចំនួនដូចជា Molluscum និង Contagiosum ជាដើម។

១) ប្រដាប់ដកស្កូវ

Nhip Gap Linh Kien Dien Tu Chong Tinh Dien

ប្រដាប់ដកស្កូវ ឬដករោម ប្រសិនវាប្រើប្រាស់កំឡុងពេលផ្នែកនោះមានការហូរឈាមដោយប្រការណាមួយ នោះគឺងាយនឹងចម្លងជំងឺទៅកាន់អ្នកប្រើប្រាស់បន្ទាន់ ងាយបំផុត។ ជាពិសេសគឺជំងឺរលាកថ្លើមប្រភេទ C និង HIV ក៏អាចឆ្លងបានដែរ។

ល្អបំផុតបើអ្នកខ្ចីនរណាមកប្រើប្រាស់ ឬទាល់ខ្លាំងត្រូវប្រើប្រាស់របស់គេ ចូរអ្នកលាងសម្អាតវាជាមួយអាល់កុលសិន ហើយបើមិនចាំបាច់កុំប្រើប្រាស់របស់អ្នកដទៃអី ព្រោះរបស់នេះក៏អ្នកអាចរកទិញបានយ៉ាងងាយនៅលើទីផ្សារដែរ៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក