ទម្លាប់ ៣ ត្រូវធ្វើនៅពេលព្រឹក និងជៀសនៅពេលយប់ បើចង់ក្មេងជាងវ័យកាន់ឆ្នាំ

បើអ្នកចង់រស់នៅដោយការមានសុខភាពល្អ សម្រស់ក្មេងជាងវ័យ ចូរអ្នកត្រូវប្រកាន់ខ្ជាប់អនុវត្តឲ្យបាន ៣ ចំណុចនេះរៀងរាល់ព្រឹក ហើយជៀសឆ្ងាយឲ្យបាននៅ ៣ ចំណុចនេះរៀងរាល់ពេលយប់៖

៣) ត្រូវតែទទួលទានអាហារពេលព្រឹកឲ្យទៀងទាត់

1

ការមិនបរិភោគអាហារពេលព្រឹក ដើម្បីចង់សម្រកទម្ងន់ គឺជាការគិតខុសយ៉ាងធ្ងន់ធ្ងរ។ ជាងនេះការដែលរំលងអាហារពេលព្រឹក ងាយនឹងធ្វើឲ្យអ្នកកើតជំងឺគ្រួសក្នុងតម្រងនោមថែមទៀតផង។

២) ត្រូវតែទទួលទានទឹកនៅពេលព្រឹក

2

អ្នកគួរតែផឹកទឹកយ៉ាងហោចណាស់ ១ កែវឲ្យបានទៀងទាត់រៀងរាល់ព្រឹក ដើម្បីជំរុញចលនាឈាមឲ្យដំណើរការល្អ។ ជាងនេះក៏ជួយបញ្ហាទល់លាមកផងដែរ តែត្រូវចាំ ចូរដុសធ្មេញមុនទទួលទានទឹក ដើម្បីបញ្ចៀសការហូរចូលបាក់តេរីទៅក្នុងខ្លួន។

១) ត្រូវតែបន្ទោរបង់ (បត់ជើងធំ)

3

អ្នកត្រូវតែមានចលនាពោះវៀន ពោលជាការបន្ទោរបង់រៀងរាល់ពេលព្រឹក ព្រោះក្រោយពីយើងគេងអស់រយៈពេលជាច្រើនម៉ោង ក៏ដល់ពេលបញ្ចេញជាតិពុលចេញពីរាងកាយតាមរយៈការបន្ទោរបង់នោះហើយ។ សម្រាប់អ្នកដែលមិនមានទម្លាប់បន្ទោរបង់ទៀងទាត់ពេលនេះ គឺងាយនឹងជួបបញ្ហាទល់លាមកជាញឹកញាប់។

៣) មិនត្រូវបរិភោគឆ្អែតពេកនៅពេលយប់

4

នៅពេលយប់ អ្នកចូរទទួលទានតែអាហារដែលមានកាឡូរីទាប ពោលគឺទទួលទានត្រឹម ៧០ ភាគរយនៃពេលព្រឹក ឬពេលថ្ងៃបានហើយ។ ព្រោះកំឡុងពេលនោះអ្នកងាយនឹងឡើងទម្ងន់ ឬប៉ះពាល់ដល់ដំណេក បើអ្នកទទួលទានឆ្អែតពេក។ មុនពេលចូលគេងអ្នកក៏គួរទទួលទានទឹកក្ដៅឧណ្ហ៍ៗមួយកែវ ដើម្បីជួយដល់ប្រព័ន្ធរំលាយអាហារ ឲ្យវាដំណើរការល្អនៅពេលយប់ ហើយបញ្ចៀសការស្រេកទឹកនៅពាក់កណ្ដាលអាធ្រាត្រដែលរំខានដល់ដំណេក។

២) មិនត្រូវមើលទូរទស្សន៍ឬទូរស័ព្ទមុនពេលចូលគេង

5

ពេលគេងយើងគួរតែទទួលបានអារម្មណ៍ដ៏ល្អបំផុត អ៊ីចឹងបើមុនពេលគេង ខួរក្បាលអ្នកកំពុងរវល់ខ្លាំងជាមួយទូរទស្សន៍ ឬទូរស័ព្ទហើយ នោះអ្នកនឹងមិនបានគេងស្កប់ស្កល់ឡើយ ហើយងាយធ្វើឲ្យប៉ះពាល់ដល់សម្រស់ជាខ្លាំង។

១) កុំនៅយប់ពេក

Working Late At Night

ចូរទម្លាប់គេងពីព្រលប់ មុនម៉ោង ១១ យប់ គឺល្អបំផុត ឬអាចត្រឹមម៉ោង ១០ នោះគឺល្អបំផុតហើយ។ ដោយសារពេលវេលានេះ នឹងមិនប៉ះពាល់ដល់សុខភាពផ្លូវចិត្ត បញ្ហាផ្លូវការ និងការកើនឡើងទម្ងន់អ្វីឡើយ ប៉ុន្តែបើទម្លាប់គេងយប់ពេក អាចដល់ម៉ោង ១២ ម៉ោង ១ យប់អីនោះ វានឹងងាយឲ្យអ្នកជួបបញ្ហាដូចរៀបរាប់ខាងលើបាន៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក